​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន​លើក​ទី​១០​នឹង​អនុម័ត​យុទ្ធសាស្ត្រ​ទីក្រុង​តូ​ក្យូ​ថ្មី​ដែល​ផ្តោតលើ​សសរស្តម្ភ​ធំ​បី​គឺ​ការផ្សាភ្ជាប់​,​ប្រជា​ជា​ជន​និង​បរិស្ថាន​

1108
ចែករម្លែក

​ភ្នំពេញ​៖ យុទ្ធសាស្ត្រ​កិច្ចសហប្រតិបត្តិការ​ថ្មី​មេគង្គ​-​ជប៉ុន ឬ យុទ្ធសាស្ត្រ​ទីក្រុង​តូ​ក្យូ​ថ្មី ដែល​ផ្តោតលើ​សសរស្តម្ភ​ធំ​បី​៖ ការផ្សាភ្ជាប់​, ប្រជា​ជា​ជន និង​បរិស្ថាន នឹងត្រូវ​អនុម័ត​ដោយ​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​មេគង្គ និង​ជប៉ុន​នា​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន​លើក​ទី ១០ ដែល​ចាប់ផ្តើម​ពីថ្ងៃ ដល់ ៨ ដល់​ថ្ងៃទី ១០ ខែតុលា​។​

​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន លើក​ទី ១០ បាន​ប្រារព្ធ​បើក​ជា​ផ្លូវការ​ហើយ​នា​ព្រក​ថ្ងៃទី ៩ ខែ តុលា នេះ​នៅ​ទីក្រុង​បាងកក​ប្រទេស​ជប៉ុន មេដឹកនាំ​មេគង្គ កម្ពុជា​, វៀតណាម​, ឡាវ​, ថៃ និង​មី​យ៉ាន់​ម៉ា បូក​ជាមួយ​ជប៉ុន និង​ជួបគ្នា​រយៈពេល​ពីថ្ងៃ​ដើម្បី​ពិភាក្សា​ទៅលើ​យុទ្ធសាស្ត្រ​កិច្ច​សហ​ប្រតិប​ត្តិ​ការ​ថ្មី​មេគង្គ​-​ជប៉ុន ដែល​ផ្តោតលើ​សសរស្តម្ភ​ធំ​បី​៖​ការផ្សាភ្ជាប់​,​ប្រជា​ជា​ជន​និង បរិស្ថាន ដែល​នឹងត្រូវ​អនុម័ត​ដោយ​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​មេគង្គ​និង​ជប៉ុន​នា​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន​លើក​ទី​១០​។នេះ​បើ​យោងតាម​ប្រសាសន៍​របស់លោក​នាយក​រដ្ឋមន្ត្រីហ្ស៊ី​ន​សូ អា​បេ នៅ ក្នុង​ពិធី ជប់លៀង​ជូន​មេដឹកនាំ​បណ្តា​ប្រទេស​មេគង្គ​កាលពីរ​ល្ងាច​ថ្ងៃទី ៨ ខែតុលា​នៅ​ទីក្រុង​តូ​ក្យូ ។​

​លោក ហ្ស៊ី​ន​សូ អា​បេ បាន​មានប្រសាសន៍ថា​៖ «​ក្នុង​កិច្ចប្រជុំ​កំពូល​របស់​យើង​នៅ​ថ្ងៃស្អែក​យើង​និង​ធ្វើការ​ពិភាក្សា​និង​អនុម័ត​យុទ្ធសាស្ត្រ​ទីក្រុង​តូ​ក្យូ​ថ្មី​សំដៅ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ការតភ្ជាប់​លើកកម្ពស់​សុខមាលភាព​ប្រជាជន  ​និង​ការពារ​បរិស្ថាន។យុទ្ធសាស្ត្រ​នេះ​ផ្តោត​សារៈសំខាន់​លើ​ការ​អភិវ​ឌ្ឍ​ប្រកបដោយ​ចីរភាព​និង​ការកាត់បន្ថយ​គម្លាត​អភិ វឌ្ឍន៍​រវាង​ប្រទេស​មេគង្គ​និង​ប្រទេស​សមាជិក​អាស៊ាន​ផ្សេងទៀត​»​។​

​យុទ្ធសាស្ត្រ​ថ្មី​មួយ​នេះ​ធ្វើឡើង​ដើម្បី​ពង្រឹង​ទំនាក់ទំនង ជំរុញ​ការអភិវឌ្ឍ​និង​ធានា​សន្តិភាព ក្រោម​ក្របខណ្ឌ​នៃ​កិច្ច សហប្រតិបត្តិការ​មេគង្គ​-​ជប៉ុន ​។ យុទ្ធសាស្ត្រ​ថ្មី​នេះ​មាន​ឈ្មោះថា«​យុទ្ធសាស្ត្រ​ក្រុង​តូ​ក្យូ​ឆ្នាំ២០១៨សម្រាប់​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ជប៉ុន​» ។យុទ្ធសាស្ត្រ​ថ្មី​នេះ​ផ្អែក​សំខាន់​លើស​រសរ​ស្តម្ភ​ធំ​ចំនួន​បី​ក្នុងនោះ​មានដូចជាការតភ្ជាប់​, មនុស្ស​និង​បរិស្ថានដែល​វា​មាន​តួនាទី​ស្នូល​ក្នុង​ការធានា​វឌ្ឍនភាព​ និង​ស្ថិរភាព​តំបន់​និង​ពិភពលោកទាំងមូល ​ផងដែរ​។​

​តំបន់​មេគង្គ​ដែលមាន​ប្រទេស​សមាជិក​ប្រាំ​មានដូចជា​កម្ពុជា វៀតណាម ឡាវ ថៃ​និង​មី​យ៉ាន់​ម៉ា ត្រូវបាន​គេ​ចាត់ទុកថា​ជា​តំបន់​ដែល​មា​ការ​លូត លាស់​រហ័ស​បំផុត​មួយ​ក្នុង​តំបន់​អាស៊ី ។ តំបន់​នេះ​ក៏មាន​ប្រជាជន​ប្រមាណ ៣៥៦ លាន​នាក់​ហើយ​បើតាម​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ផលិតផល​ក្នុងស្រុក​សរុប​នៃ​តំបន់​នេះ​មាន​ទំហំ ៧៥៧ ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ឆ្នាំ ២០១៧ ។​

​ជប៉ុន​មាន​យន្តការ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ជប៉ុន ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ ២០០៩ ដោយមាន​គោលដៅ​សំខាន់​ព​ង្រឹ​ទំនាក់ទំនង​រវាង​ប្រជាជន​ជប៉ុន​និង​ប្រជាជន​រស់នៅ​តំបន់​មេគង្គ ។

​កាលពី​ឆ្នាំ២០១៥នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ីន​ហ្សូ អា​បេ បានប្រកាស​ផ្តល់ជំនួយ​អភិវឌ្ឍន៍​ប្រមាណ ៦ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​បី​ឆ្នាំ​ដល់​ប្រទេស​មេគង្គ​ហើយ​ជំនួយ​នេះ​ជួយ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​តំបន់​ដែល​ផ្តោតលើ​ទាំង​បរិមាណ​និង​គុណភាព ។ ការប្រកាស​ផ្តល់ជំនួយ​ពី សំណាក់​រដ្ឋាភិបាល​ជប៉ុន​នេះ ក៏​កើតឡើង​ក្រោយ​ពេលដែល​ក្រុង​ប៉េកាំង​សម្រេច​បង្កើត​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB)ដើម្បី​ប្រជែង​ជាមួយ​ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) របស់​ជប៉ុន​ដែរ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម