សុនខ​មុខ​អាក្រក់​បំផុត​ក្នុង​ពិភពលោក​

1183
ចែករម្លែក

សុនខ​ញី​ដ៏​ធំ​ទម្ងន់ ៥៧ គីឡូក្រាម​ដែលមាន​ឈ្មោះថា ម៉ា​ថា (Martha) នេះ​គឺជា​រាជិនី​គ្រង​មកុដ​ជ័យលាភី នៅក្នុង​ការប្រឡង​ជ្រើសរើស​សុនខ​មុខ​អាក្រក់​បំផុត​ក្នុង​ពិភពលោក (World’s Ugliest Dog Contest) កាលពី​យប់​ថ្ងៃ​សុក្រ ទី​២៣ ខែមិថុនា នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក​។
​ ​
​យោងតាម​ម្ចាស់​របស់​វា​ឈ្មោះ ស័​រលី ហ្ស៊ី​ន​ល័​រ (Shirley Zindler) បានឱ្យដឹងថា សុនខ​នេះ​ស្ទើរតែ​ខ្វាក់ភ្នែក​ទៅហើយ នៅពេល​គាត់​ជួយសង្គ្រោះ​វា​។ ប៉ុន្តែ​បន្ទាប់ពី​ទទួល​ការវះកាត់​ព្យាបាល​ប៉ុន្មាន​លើក វា​ក៏​ផុតពី​គ្រោះថ្នាក់ ហើយ​ចាប់​ផ្តើម​មាន​សុខភាព​រឹងមាំ​ឡើងវិញ ក្រោយពី​ទទួលបាន​ការស្រឡាញ់​យ​ក​ចិត្ត​ទុកដាក់​ពី​ម្ចាស់​ថ្មី​។
​ ​
​សូមបញ្ជាក់ថា សុនខ​នេះ​ទទួលបាន​រង្វាន់​ធំ​លេខ​១ ជា​ទឹកប្រាក់​ចំនួន ១.៥០០ ដុល្លារ​អាមេរិក បូករួម​នឹង​ការធ្វើដំណើរ​ទៅកាន់​ទីក្រុង​ញូវយ៉ក ដើម្បី​បង្ហាញមុខ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​៕ ​ ​ប្រែ​សម្រួលៈ​ខុម​