ជនជាតិ​អាមេរិក​២​នាក់​ឈ្នះ​រង្វាន់​ណូបែល​សេដ្ឋកិច្ច​

1064
ចែករម្លែក

វីលៀម ណតហោស (William Nordhaus) និងផល រ៉ូមឺ( Paul Romer)បានទទួលរង្វាន់ណូបែលសេដ្ឋកិច្ចឆ្នាំ២០១៨ ចំពោះការងារបញ្ចូលការប្រែប្រួលអាកាសធាតុនិងនវានុវត្តន៍បច្ចេកវិទ្យាទៅជាការវិភាគសេដ្ឋកិច្ច។

យោងតាមបណ្ឌិតរាជសភាវិទ្យាសាស្ត្រស៊ុយអែត លោកណតហោស មកពីសកលវិទ្យាល័យយេល ជាមនុស្សទី១ដែលបង្កើតគំរូបរិមាណមួយដែលពណ៌នាអន្តរកម្មរវាងសេដ្ឋកិច្ចនិងអាកាសធាតុ។

លោករ៉ូមឺ មកពីសកលវិទ្យាល័យពាណិជ្ជកម្មស្ទើន នៅក្រុងញូវយ៉ក បានបង្ហាញថាតើកម្លាំងសេដ្ឋកិច្ចគ្រប់គ្រងបំណងរបស់បណ្តាក្រុមហ៊ុនដើម្បីផលិតគំនិតនិងនវានុវត្តន៍ថ្មីៗ ដោយដាក់ចេញមូលដ្ឋានសំរាប់គំរូអភិវឌ្ឍន៍ថ្មីមួយ ដែលគេស្គាលថាជា “ទ្រឹស្តីកំណើនពីក្នុង”។

បណ្ឌិតសភាស៊ុតអែតបាននិយាយក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទថា ” ការរកឃើញរបស់ពួកគេបានពង្រីកទំហំនៃការវិភាគសេដ្ឋកិច្ចតាមរយៈបង្កើតគំរូដែលពន្យល់ថាតើសេដ្ឋកិច្ចទីផ្សារមានអន្តរសកម្មរវាងគ្នាយ៉ាងណាជាមួយធម្មជាតិនិងចំណេះដឹង”៕ដោយ៖វាសនា

ទីតាំងផ្សាយពាណិជ្ជកម្ម