ព្រះមហាក្សត្រ និង​សម្តេចព្រះ​មហាក្សត្រី ស្តេចយាង​មាតុភូមិនិវត្តន៍​ពី​ទីក្រុង​ប៉េកាំង​

830
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​អម្ចាស់ ជិវិត​លើ​ត្បូង និង​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ស្តេចយាង​និវត្តន៍​ពី​ទីក្រុង​ប៉េកាំង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន មកកាន់​មាតុ​ប្រ​ទស​វិញ កាលពី​រសៀល​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៨ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។

​ការយាង​និវត្តន៍​របស់​ព្រះមហាក្សត្រ និង​សម្តេចព្រះ​មហាក្សត្រី គឺ​ឃើញ​មាន​វត្តមាន​សម្តេច​ក្រឡា​ហោម ស ខេង​នាយករដ្ឋមន្ត្រី​ស្តីទី សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ និង​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន រួមទាំង​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​មួយចំនួនទៀត​៕ ល​