ទើបតែ​០៣​ឆ្នាំ ចេះ​ទៅ​មុជទឹក​ដោយ​ខ្លួនឯង តែ​ត្រូវ​រអិល​ជើង​ដួល​ស្លាប់​

1418
ចែករម្លែក

ដោយ​: សាត​ចាន់​បុត្រ / មណ្ឌលគិរី​: នគរបាល​ស្រុក​កោះ​ញែក​បានឱ្យដឹងថា កុមារ​រី​ម្នាក់​បាន​រអិលដួល​បោក​ក្បាល​លើ​ឃឿន​អណ្តូងទឹក​ស្លាប់ ក្នុងពេលដែល​ទៅ​មុជទឹក និង​លេង​នៅលើ​អណ្តូងទឹក​នោះ មាន​គ្នីគ្នា​ចំនួន​០៤​នាក់​។ ហេតុការណ៍​នេះ កើតឡើង​ដោយ​បន្សល់​ទុក្ខ​ក្តី​អាឡោះអាល័យ​ចំពោះ​ម្តាយ​ឪពុក​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៨ ក្នុងភូមិរ​យ៉ ឃុំរ​យ៉ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។​

​នគរបាល​មូលដ្ឋាន​ថា ក្មេងស្រី នោះបាន រអិល​ជើង​ដួល​បោក​ក្បាល​ទៅនឹង​ឃឿន​អណ្ដូង​ចំ​កញ្ចឹងក ហើយ​ពេលដែល​ដួល​រួច​ម្តាយ​បាន​យក​ក្មេង​នោះ មក​មន្ទីរពេទ្យបង្អែក​ស្រុក​កោះ​ញែក ប៉ុន្តែ​អនិច្ចារ​មកដល់​មន្ទី​ពេទ្យ​គ្រូពេទ្យ​បាន​ប្រាប់​ម្ដាយ​ថា ក្មេង​នោះបាន​បាត់បង់​ជីវិត​ទៅហើយ ហើយក៏​យក​សាកសព​ទៅ់ផ្ទះ ពេលនោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍រ​យ៉​បាន​ចុះ​ពិនិត្យ​កន្លែងកើតហេតុ និង​ពិនិត្យ​លើ​សាកសព​ក្មេងរងគ្រោះ ដែលមាន​ឈ្មោះ​លី ស្រី​លីន អាយុ​០៣​ឆ្នាំ នោះ ពិតជា​ដួល​បោក​ទៅនឹង​ឃឿន​អណ្ដូង​ស្លាប់​ពិតមែន បន្ទាប់មក​នគរបាល​ក៏បាន​ប្រគល់​សាកសព​ឲ្យ​ទៅ​ម្តាយ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​។

​ថ្នាក់ដឹកនាំ​ខេត្តមណ្ឌលគិរី បាន​ផ្តាំផ្ញើរ​ផងដែរ ចំពោះ​ប្រជាពលរដ្ឋ​មេត្តា​ប្រុងប្រយ័ត្ន ដល់​កូនៗ កុំ​បណ្ដោយ​ឲ្យ​ដើរទៅ​មុជទឹក​ដោយ​ខ្លួនឯង ព្រោះ​កន្លែង​អណ្ដូង​នីមួយៗ តែងតែមាន​ស្លែរ​និង​រអិល ងាយ​រងគ្រោះ​គ្រប់ពេលវេលា​៕