តួ​សម្តែង​កូរ៉េ ចូ ជុង​ស៊ុ​ក រៀបការ​ជាមួយ​អ្នកចំរៀង ហ្កាំ​មី

1678
ចែករម្លែក

អបអរសាទរគូស្នេហ៍កូរ៉េទាំង២ គឺតារាសម្តែង ចូ ជុងស៊ុកនិងអ្នកចំរៀងហ្កាំមី។ក្រុមហ៊ុនរបស់តារាចំរៀងរូបនេះបានចេញសេចក្តីថ្លែងការណ៍មួយថា អ្នកទាំង២បានរៀបការក្នុងពិធីឯកជនមួយដែលមានការចូលរួមតែសមាជិកគ្រួសារ។

សេចក្តីថ្លែងការណ៍និយាយថា” អ្នកទាំងពីរបានប្តេជ្ញាគោរពនិងមើលថែគ្នាជារៀងរហូត និងរស់នៅសប្បាយនិងជម្នះភាពសោកសៅជាមួយគ្នា”។

កាលពីខែមិថុនា ជុងស៊ុក អាយុ៣៨ឆ្នាំ និងនាងហ្កាំមី អាយុ៣៧ឆ្នាំ បានបញ្ចេញព័ត៌មានអំពីការភ្ជាប់ពាក្យនិងការត្រៀមរបស់គេទៅកាន់អ្នកគាំទ្រ ក្រោយពីបានចាប់ផ្តើមទាក់ទងគ្នានៅឆ្នាំ២០១៣។

ក្រុមហ៊ុនGummy’s label C-JeS Entertainment បានប្រកាសកាលពីថ្ងៃ៨តុលាថា តារាសម្តែងចូ ជុងស៊ុកនិងអ្នកចំរៀងហ្កាំមី បានរៀបការហើយ។អ្នកទាំងពីរបានរៀបការក្នុងពិធីឯកជនមួយដើម្បីក្លាយជាប្តីប្រពន្ធ។អ្នកទាំងពីរបានសរសើរនិងប្តេជ្ញាស្រឡាញ់គ្នាដោយលោកជុងស៊ុកនិយាយថា”យើងជាប្រភពថាមពលរវាងគ្នានិងហ្កាំមីជាមនុស្សដែលលើកទឹកចិត្តនិងគាំទ្រខ្ញុំអោយក្លាយជាបុគ្គលកាន់តែល្អម្នាក់នៅពេលអនាគត”៕ដោយ៖វាសនា

អ្នកទាំងពីរក៏បានថតរូបមុនអាពាហ៍ពិពាហ៍កាលពីខែកក្កដាឆ្នាំនេះនៅកោះជេជូ

ទីតាំងផ្សាយពាណិជ្ជកម្ម