ប៉ូលិស​មី​យ៉ាន់​ម៉ា​ចាប់ខ្លួន​អ្នកកាសែត​៣​នាក់​ចំពោះ​ការ​ញុះញង់​

1051
ចែករម្លែក

ប៉ូលិសមីយ៉ាន់ម៉ា បានចាប់ខ្លួនអ្នកកាសែត៣នាក់មកពីអង្គភាពសារព័ត៌មាន Eleven Media Groupកាលពីថ្ងៃពុធទី១០តុលា ចំពោះបទចោទប្រកាន់ថាពួកគេបង្ហាញការមិនគោរពចំពោះរដ្ឋាភិបាលតំបន់យ៉ាងហ្គោន។

អ្នកកាសែតជាន់ខ្ពស់ Kyaw Zaw Linn, Nayee Min និង Phyo Wai Winត្រូវបានចាប់ខ្លួននៅប្រមាណម៉ោង១០ព្រឹកនិងបញ្ជូនទៅកាន់ពន្ធនាគារអ៊ិនសេន។

មេធាវីរបស់អ្នកកាសែតទាំង៣បាននិយាយតាមទូរស័ព្ទថា” ពួកគេត្រូវបានចោទប្រកាន់និងមិនអាចធានាខ្លួននៅក្រៅឃុំបានទេ”។

ប្រធានអ្នកយកព័ត៌មានលោកPhyo Wai Win(កណ្តាល)ក្នុងពេលត្រូវប៉ូលិសនាំខ្លួនទាំងដៃជាប់ខ្នោះខណៈលោកចាកចេញពីតុលាការនិងទៅកាន់ពន្ធនាគារកាលពីថ្ងៃពុធបាននិយាយថា”មិនមានសេរីភាពសារព័ត៌មានទេ។មីយ៉ាន់ម៉ាបានរង់ចាំរាប់ទសវត្សរ៍សំរាប់ការគ្រប់គ្រងបែបប្រជាធិបតេយ្យ តែមើលស្ថានភាពឥឡូវនេះ”។

Daw Nilar Kyawរដ្ឋមន្រ្តីក្នុងរដ្ឋាភិបាលតំបន់រ៉ាងហ្គោន មិនបានឆ្លើយតបភ្លាមៗទេចំពោះការសុំអោយការបញ្ចេញយោបល់។

របាយការណ៍សារព័ត៌មានបាននិយាយថា រដ្ឋាភិបាលតំបន់រ៉ាងហ្គោនបានប្តឹងអ្នកកាសែតចំពោះបទល្មើសប្រឆាំងរដ្ឋដោយសារតែបានចុះផ្សាយ”ព័ត៌មានញុះញង់”អំពីរដ្ឋាភិបាល និងថាបើរកឃើញកំហុស ពួកគេអាចជាប់គុក២ឆ្នាំ។

ការចាប់ខ្លួននេះកើតឡើងបន្ទាប់ពីអ្នកកាសែតរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រពីរនាក់ត្រូវបានតុលាការមីយ៉ាន់ម៉ាកាត់ទោសអោយជាប់គុកម្នាក់ៗ៧ឆ្នាំក្រោយពីបានរកឃើញទោសកំហុសរំលោភច្បាប់ការសម្ងាត់រដ្ឋ ជុំវិញការប្រមូលព័ត៌មានអំពីការប្រព្រឹត្តអំពើព្រៃផ្សៃរបស់យោធាលើក្រុមជនជាតិភាគតិចអ៊ីស្លាមរ៉ូហ៊ីងយ៉ា៕ដោយៈវាសនា

ទីតាំងផ្សាយពាណិជ្ជកម្ម