សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រីហ៊ុនសែនអញ្ជើញដល់កោះ​បាលីដោយសុវត្តិភាពកាលពីព្រលប់ថ្ងៃទី១០ខែតុលានេះ

1057
ចែករម្លែក

ភ្នំពេញ​៖​បន្ទាប់ពី​បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​និង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុនលើក​ទី ១០​នៅ​ទីក្រុង​តូ​ក្យូប្រទេស​ជប៉ុន នៅ​ព្រឹក​ថ្ងៃទី​១០ខែតុលា ។បន្ទាប់ពី​ធ្វើដំណើរ​អស់​រយះពេល​ជាង១០ម៉ោង សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​អញ្ជើញ​ធ្វើដំណើរ​មកដល់​កោះ​បាលី​ប្រទេស​ឥណ្ឌូនេស៊ី ប្រកបដោយ​សុ​វត្តិភាព​នៅ​ម៉ោង​១៧៖៣០​នាទី​ម៉ោង​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ត្រូវ​នឹង​ម៉ោង​១៦៖៣០ នាទី​ម៉ោង​នៅ​ប្រទេស​កម្ពុជា ។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ផ្តល់​ឲ្យ​ដោយ​អ្នករាយការណ៍​ពិសេស​ទូរទស្សន៍​ជាតិ​កម្ពុជា ។

​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ ង៉ូ​រ៉ា​រ៉ៃ កោះ​បាលី ប្រទេស​ឥ​ណ្ឌ​នេ​ស៊ី វត្តមាន​នៃ​ការអញ្ជើញ​ដល់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបាន​ការធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​លោក រ៉ូ​ដា​តារា រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​និង​ព័ត៌មានវិទ្យា ឥណ្ឌូនេស៊ី ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​អញ្ជើញ​ធ្វើ​បទ​អន្តរាគមន៍​ចំនួន ២ ក្នុងនោះ​ទី​១.​ថ្លែង​ក្នុង​វេទិកា​នៃ​ជំនួប​ថ្នាក់ដឹកនាំ​អាស៊ាននិងទី​២.​ថ្លែង​ក្នុងពិធី​បើក​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​និង​ធនាគារពិភព លោក​ ឆ្នាំ ២០១៨ ដែល​និង​ចាប់ផ្តើម​បើ​នៅ​ព្រឹក​ថ្ងៃទី ១១ ខែតុលា ស្អែក​នេះ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម