ផឹកស្រា​ទាស់​ពាក្យសម្ដី​ប្អូនថ្លៃ​ឆក់​កាំបិត​ខ្វែវ​កាប់​បងថ្លៃ​ដាច់​ដៃ​ម្ខាង​

1044
ចែករម្លែក

ដោយ : អូរស្មាច់/ឧ​ត្ត​រ​មានជ័យ​ : ចប់​ថ្ងៃ​ភ្ជុំ​ធំ​ផឹកស្រា​ទាស់​ពាក្យសំដី​គ្នា ប្អូនថ្លៃ​ឆក់យក​កាំបិត​ខ្វែវ​កាប់​ទៅលើ​បងថ្លៃ​ពីក្រោយ​ដាច់​ដៃ​ម្ខាង ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោង​៤​និង​៥០​នាទី​ថ្ងៃទី​៩ ខែតុលា ឆ្នាំ ២០១៨ ស្ថិតនៅ​ភូមិ​ជប់​គគី​កើត ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល​។​

សមត្ថកិច្ច​បានអោយដឹង​ថា ជនបង្ករ​ដោយ​ប្អូនថ្លៃ​ឈ្មោះ​ទិ​ប ផាន់ ភេទ ប្រុស អាយុ ២៩ ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ទន្លេ​ស ឃុំ​គោក​ខ្ពស់ ស្រុក​​បន្ទាយ​អំពិល ផឹកស្រា​ស្រវឹង​ទាស់​ដំ​ដី​គ្នា​បាន​ឆក់យក​កាំបិត​ខ្វែវ​កាប់​ទៅលើ​បងថ្លៃ​ពីក្រោយ លើ​ជនរងគ្រោះ​ឈ្មោះ ដែន សុផល ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​ទាហាន រស់នៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ ចំនួន​២​កាំបិត បណ្តាលអោយ​ត្រូវចំ​ក្បាល​ផ្នែក​ខាងឆ្វេង​មួយ​កាំបិត​និង​កាំបិត​ទី​ត្រូវចំ​ដៃ​ខាងឆ្វេង​ដាច់​ត្រឹម​កដៃ​ដាច់​ធ្លាក់​ដល់​ដី​ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម