ស្លាប់៣នាក់ ខណៈ​រញ្ជួយ​ដី​អង្រួន​កោះ​ជ្វានិង​កោះ​បាលី​របស់​ឥណ្ឌូនេស៊ី​

874
ចែករម្លែក

​មនុស្ស​យ៉ាងហោចណាស់ ៣ នាក់​ត្រូវបាន​សម្លាប់​ដោយសារ​រញ្ជួយ​ដី​កម្រិត ៦ រិ​ច្ឆ​ទ័​រ នៅក្បែរ​ឆ្នេរ​នៃ​កោះ​ជ្វា​និង​កោះ​បាលី​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១១​តុលា​នេះ។​

​អ្នកនាំពាក្យ​ទីភ្នាក់ងារ​គ្រោះមហន្តរាយ​ជាតិ​លោក ស៊ូ​តូ​ប៉ូ ពួ​វ៉ូ នូ​ហ្គ្រោ​ហូ បាន​និយាយថា ជនរងគ្រោះ​នៅ​ស្រុក​ស៊ូ​មេ​ណេ​ប នៃ​កោះ​ជ្វា​ខាងកើត បាន​បាត់​បង់ជីវិត ក្រោយពី​ត្រូវបាន​អគារ​បាក់​សង្កត់ពីលើ​។​

​លោក​បាន​និយាយថា “​រញ្ជួយ​ដី​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នៅពេលដែល​ពួកគេ​កំពុង​ដេកលក់ ហើយ​រញ្ជួយ​ដី​បាន​អង្រួន​អគារ​យ៉ាងខ្លាំង​ដូច្នេះ​ពួកគេ​មិនមាន​ពេលវេលា​ដើម្បី​ជម្លៀស​ខ្លួន​ទេ​”​។ លោក​បាន​បន្ថែមថា ការខូចខាត​ដែល​បង្កឡើង​ដោយ​រញ្ជួយ​នេះ​មិន​រីក​រាលដាល​ធំ​នោះទេ​។​

​រញ្ជួយ​ដី​ដ៏​ខ្លាំង​នេះ​បាន​ញ័រ​ទៅដល់​តំបន់​ដេ​ន​ប៉ា​សា នៅលើ​កោះ​បាលី កន្លែង​ដែល​ប្រជាជន​ដ៏​ភ័យ​ស្លន់ស្លោរ​នាំគ្នា​រត់ចេញ​ពី​អគារ​។​

​ភ្ញៀវ​មួយចំនួន​នៅ​សណ្ឋាគារ​នៅ​តំបន់​នូ​សា​ឌូ ភាគខាងត្បូង​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ដ៏​សំខាន់​របស់​កោះ​បាលី បាន​រត់​ចេញទៅ​ក្រៅ បន្ទាប់ពី​រញ្ជួយ​ខ្លាំង​បានធ្វើឱ្យ​ញ័រ​សណ្ឋាគារ​។​

​រញ្ជួយ​នេះ​បានកើត​ឡើង បន្ទាប់ពី​រញ្ជួយ​ដី ៧,៥ រិ​ច្ឆ​ទ័​រ​និង​រលក​យក្ស​ស៊ូ​ណា​មី​បាន​វាយប្រហារ​កោះ​ស៊ូ​ឡា​វ៉េ​ស៊ី របស់​ឥណ្ឌូណេស៊ី ដែលមាន​ចម្ងាយ​ប្រហែល ១.០០០ គីឡូម៉ែត្រ​ពី​ភាគ​ឦសាន​ទីក្រុង​ស៊ី​ទូ​បុ​ន​ដូ កាលពី​ខែ​មុន ដោយបាន​សម្លាប់​មនុស្ស​ជាង ២.០០០ នាក់​៕ ដោយ៖ កញ្ញាដាលីស

រញ្ជួយ​ដី ៧,៥ រិ​ច្ឆ​ទ័​រ​និង​រលក​យក្ស​ស៊ូ​ណា​មី​បាន​វាយប្រហារ​កោះ​ស៊ូ​ឡា​វ៉េ​ស៊ី កាលពី​ខែ​មុន ដោយបាន​សម្លាប់​មនុស្ស​ជាង ២.០០០ នាក់

ទីតាំងផ្សាយពាណិជ្ជកម្ម