ថ្ងៃទី​០៣​សីហា​ក្នុង​ប្រវត្តិសាស្ត្រ​៖ ហេតុការណ៍​គួរកត់សម្គាល់​

1468
ចែករម្លែក

•​ឆ្នាំ​១៧៨៣ ភ្នំភ្លើង​អាសា​ម៉ា (Mount Asama) ផ្ទុះ​នៅ​កោះ​ហុង​ស៊ូ (Honshu) ប្រទេស​ជប៉ុន ដោយ​សម្លាប់ មនុស្ស​៣៥.០០០​នាក់ ។​
​ ​
•​ឆ្នាំ​១៩១៤ សង្គ្រាមលោក លើក​ទី​១៖ អាល្លឺម៉ង់ ប្រកាសសង្គ្រាម ប្រឆាំងនឹង​បារាំង ។​
​ ​
•​ឆ្នាំ​១៩២៣ ខាល​វីន ឃូ​លី​ដ (Calvin Coolidge) ស្បថ​ចូលកាន់ តំណែង​ជា​ប្រធានាធិបតី​ទី​៣០ នៃ សហរដ្ឋអាមេរិក ដោយសារ​មរណភាព នៃ​ប្រធានាធិបតី វ៉ារិន ជី​. ហា​ឌី​ង (Warren G. Harding) ។​
​ ​
•​ឆ្នាំ​១៩៣៤ អា​ដូ​ហ្វ ហ៊ី​ត្លែ (Adolf Hitler) ក្លាយជា​ថ្នាក់ដឹកនាំ​កំពូល នៃ​អាល្លឺម៉ង់ ដោយ​កាន់តំណែង​នៃ ប្រធានាធិបតី និង​អធិការបតី ។​
​ ​
•​ឆ្នាំ​១៩៧២ សភា​សហរដ្ឋ អាមេរិក អនុម័ត​សន្ធិសញ្ញា​ប្រឆាំង គ្រាប់ផ្លោង​មី​ស៊ី​ល (Anti- Ballistic Missile Treaty) ជាមួយ​សហភាព សូ​វៀត ដើម្បី​កំណត់​ការប្រើប្រាស់ ប្រព័ន្ធ​គ្រាប់ផ្លោង​មី​ស៊ី​ល នៅក្នុង​តំបន់ ការពារ​ប្រឆាំងនឹង​ការ​ចែកចាយ​អាវុធ នុយក្លេអ៊ែរ ។​
​ ​
•​ឆ្នាំ​១៩៧៥ យន្តហោះ​ឯកជន សម្រាប់​ជួល ប៊ូ​អ៊ីង​៧០៧ បើក​បុក​ភ្នំ នៅ​ជិត​ទីក្រុង​អា​ហ្កា​ដៀ​រ ប្រទេស​ម៉ា​រ៉ុ​ក (Agadir, Morocco) ដោយ​សម្លាប់ មនុស្ស​១៨៨​នាក់ ។​
​ ​
•​ឆ្នាំ​១៩៩៧ ការសម្លាប់ រង្គាល នៅ​ភូមិ​អ៊ូ​អេ​ដ អែល​-​ហាដ និង មេ​ហ្ស៊ូ​អា​រ៉ា (Oued El-Had and Mezouara massacre) នៅ​អាល់​ហ្សេ​រី បានសម្លាប់​អ្នកភូមិ​១១៦​នាក់ ដែល​៤០ នាក់ នៅ Oued El-Had និង​៧៦​នាក់ Mezouara ។​
​ ​
•​ឆ្នាំ​២០០៤ បាទ​ដ្ឋា​ន​នៃ​រូប សំណាក​សន្តិភាព បាន​បើក​ឡើងវិញ បន្ទាប់ពី​បិទ​តាំងពី​ការវាយប្រហារ នៅ​ថ្ងៃទី​១១ កញ្ញា ២០០១ មក ។​
​ ​
•​ឆ្នាំ​២០០៥ ប្រធានាធិបតី ម៉ា​អ៊ូ​យ៉ា អ៊ូ​ល ស៊ីដ​អា​ម៉េ​ដ តា​យ៉ា (Maaouya Ould SidAhmed Taya) នៃ ម៉ូ​រីតា​នី (Mauritania) ត្រូវបាន​ទម្លាក់ នៅក្នុង​រដ្ឋប្រហារ​យោធា ខណៈ​ទៅ ចូលរួម​ពិធី​បុណ្យសព ស្តេច​ហ្វា​ដ (King Fahd) នៅ​អា​រ៉ា​ប៊ី សា​អូឌីត ៕ ស្រាវជ្រាវ​ដោយ​៖ វិវឌ្ឍន៍​

​ភ្នំភ្លើង​អាសា​ម៉ា ផ្ទុះ​នៅ​កោះ​ហុង​ស៊ូ ដោយ​សម្លាប់​មនុស្ស​៣៥.០០០​នាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម