លោក ស៊ីម កា ជាប់ឆ្នោត​ជា​អនុប្រធាន​ទី​១​ព្រឹ​ទ្ធ​សភា ជំនួស​លោក នៃ ប៉េ​ណា ដែល​ទទួលមរណភាព​

1682
ចែករម្លែក

ដោយ : គ្រីសម្បត្តិ/​ភ្នំពេញ ៖ ក្នុង​កិច្ចប្រជុំ​វិ​សាម​ញ្ញា​ព្រឹ​ទ្ឋ​សភា នីតិកាល​ទី​៤ ក្រោម​ធ​អិ​ប​តី​ភាព សម្តេច​វិបុល​សេនា​ភក្តិ សាយ ឈុំ ប្រធាន​ព្រឹ​ទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៨ នៅ​វិមាន​ព្រឹ​ទ្ឋ​សភា លោក ស៊ីម កា ទទួលបាន​ការទុកចិត្ត​ពី​សមាជិក​-​សមាជិការ​ព្រឹ​ទ្ឋ​សភា ជាប់ឆ្នោត​ជា​អនុប្រធាន​ទី​១​ព្រឹ​ទ្ធសភា ជំនួស​លោក នៃ ប៉េ​ណា ដែល​ទទួលមរណៈភាព ។​ ​សមាជិក​ព្រឹទ្ធសភា​មាន​វត្តមាន​ចំនួន ៥៨​រូប​។​

​សម័យប្រជុំ​វិសាមញ្ញ​នេះ បាន​ដំណើរការ​តាមរបៀប​វារៈ​ចំនួន ២ គឺ​ ៖

​របៀបវារៈ​ទី​១.ប្រកាស​ទទួលស្គាល់​សមា​ជិ​ក​ព្រឹទ្ធសភា​ថ្មី នីតិកាល​ទី​៤ ។ ​​យោងតាម​ស្មារតី​អង្គប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា នា​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៨ ក្នុងសម័យ​ប្រជុំ​វិសាមញ្ញ​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៨​នេះ លោកជំទាវ កង សៅរ៍​ធន ត្រូវបាន​ប្រកាស​ទទួល​ស្គាល់​ជា​សមាជិក​ព្រឹទ្ធសភា​ថ្មី នៅ​មណ្ឌល​ភូមិភាគ​ទី​៥​។ សមាជិក​ថ្មី​រូបនេះ ត្រូវធ្វើ​សច្ចាប្រណិធាន​មុន​ចូលកាន់​ដំណែង​។​

​របៀបវារៈ​ទី​២.បោះឆ្នោត​ជ្រើសរើស​អនុប្រធាន​ទី​១​ព្រឹទ្ធសភា នីតិកាល​ទី​៤ ។​ ​សម័យប្រជុំ​វិសាមញ្ញ​ព្រឹទ្ធសភា បាន​បោះឆ្នោត​ជ្រើសរើស​អនុប្រធាន​ទី​១​ព្រឹទ្ធសភា​ថ្មី លោក នៃ ប៉េ​ណា ដែល​បានទទួល​មរណភាព​កាលពី​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៨​។ លោក ស៊ឹម កា ទទួលបាន​សំឡេងគាំទ្រ​ចំនួន ឮ៥៨​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​ ៕B

លោក ស៊ឹម ការ ដែលត្រូវបានព្រឹទ្ធសភាផ្ដល់ទំនុកចិត្ត ជាប់ជាអនុប្រធានទី១ ព្រឹទ្ធសភា

ទីតាំងផ្សាយពាណិជ្ជកម្ម