មនុស្ស​ល្បី​១០​រូប ដែល​កើត​ថ្ងៃទី​០៣​សីហា​

1215
ចែករម្លែក

-១៥០៩៖ អេ​ចៀន ដូ​ឡេ​ត៍ (Etienne Dolet) ជា​អ្នកប្រាជ្ញ​ជនជាតិ បារាំង , អ្នកបកប្រែ ព្រមទាំង​ជា​អ្នក បោះពុម្ព ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៥៤៦ ។​

-១៧៣៤៖ ណូង​ដាវ​យី (Naun gdawgyi) ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​មី​យ៉ាន់​ម៉ា កាន់តំណែង​ពីថ្ងៃ ទី​១១​ឧសភា​ឆ្នាំ​១៧៦០​រហូតដល់ សោយ​ទិវង្គត​ថ្ងៃទី​២៨​វិច្ឆិកា​ឆ្នាំ​១៧៦៣​។​
​ ​
-១៨០៨៖ ហេ​មី​ល​ថុ​ន​ហ្វី​ស (Hamilton Fish) ជា​រដ្ឋបុរស​អាមេរិកាំង​គាត់​បាន​បម្រើការ ជា​អភិបាលរដ្ឋ​ញូវយ៉ក ទី​៦​នៃ​សហរដ្ឋអាមេរិក​។ លោក​ស្លាប់ នៅ​ឆ្នាំ​១៨៩៣ ។​
​ ​
-១៨៣២៖ អ៊ី​វ៉ង់​ហ្សា​ក (Ivan Zajc) ជា​អ្នកនិពន្ធ​បទ​ភ្លេង​ជនជាតិ ក្រូ​អាស៊ី​, អ្នកភ្លេង និង​ជា​គ្រូបង្ហាត់​ភ្លេង នៃ​វប្បធម៌​របស់​សាធារណរដ្ឋ​ក្រូ​អាស៊ី រយៈពេល​ជាង​៤០​ឆ្នាំ​។ លោក​ស្លាប់​នៅ ឆ្នាំ​១៩១៤ ។​
​ ​
-១៨៥៦៖ អ​ល​ហ្វ្រេ​ដ​ឌៀ​ឃី​ន (Alfred Deakin) ជា​នាយករដ្ឋមន្ត្រី​ទី​២ នៃ​ប្រទេស​អូស្ត្រាលី កាន់តំណែង​ពីថ្ងៃ ទី​២៤​កញ្ញា​ឆ្នាំ​១៩០៣​ដល់​ថ្ងៃទី​២៧ មេសា​ឆ្នាំ​១៩០៤ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩១៩ ។​
​ ​
-១៨៦០៖ វិ​ល្យា​ម កេ​ណឺ​ឌី​ឌី​ក សុង (William Kennedy Dickson) ជា​អ្នក​ច្នៃ​បង្កើត​ម៉ាស៊ីន​ថត ខ្សែភាពយន្ត​លើក ដំបូង គាត់​ជា​ជនជាតិ​ស្កុ​ត​និង​អង់គ្លេស ដើមកំណើត​បារាំង ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩៣៥ ។​
​ ​
-១៨៦៧៖ ស្តេ​ន​លី​ប៊​ល​វីន (Stanley Baldwin) ជា​អ្នក​អភិរក្ស អង់គ្លេស , រដ្ឋបុរស ហើយ​គាត់​បាន បម្រើការ​ជា​នាយករដ្ឋមន្ត្រី​នៃ​ចក្រភព អង់គ្លេស​រយៈពេល​៣​លើក កាន់ តំណែង​លើក​ទី​១ នៅ​ឆ្នាំ​១៩២៣​ដល់ ឆ្នាំ​១៩២៤ , លើក​ទី​២​នៅ​ឆ្នាំ​១៩២៤ ដល់​ឆ្នាំ​១៩២៩ , លើក​ទី​៣​នៅ​ឆ្នាំ ១៩៣៥​ដល់​ឆ្នាំ​១៩៣៧​។ លោក​ស្លាប់ នៅ​ឆ្នាំ​១៩៤៧ ។​
​ ​
-១៨៨៧៖ រុ​ផឺត​ប្រូ​ក (Rupert Brooke) ជា​កវី​ជនជាតិ​អង់គ្លេស គាត់​មានកេរ្តិ៍ឈ្មោះ​ល្បី នៅ​សម័យ​សង្គ្រាម លោក​លើក​ទី​១​ក្នុងការ​តែង​កំណាព្យ ដែលមាន​ចំណងជើង​ថា The Soldier​។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩១៥​។​
​ ​
-១៨៩៥៖ ណេ​វ៉ា ម៉ូរ​រី​ស (Neva Morris) ជា​ស្ត្រី​អាមេរិកាំង​ដែល មាន​អាយុ​វែង​ជាងគេ​បំផុត​នៅក្នុង សហរដ្ឋអាមេរិក គាត់​មាន​អាយុ​១១៤ ឆ្នាំ ហើយ​ស្លាប់​នៅ​ឆ្នាំ​២០១០​។
​ ​
-១៥៥៩៖ កុ​អ៊ី​ឆិ តា​ណា​កា (Koichi Tanaka) ជា​អ្នកវិទ្យាសាស្ត្រ និយម​ជនជាតិ​ជប៉ុន គាត់​ទទួលបាន​ជ័យ លា​ភី​ណូបែល​ផ្នែក​គីមី​នៅ​ឆ្នាំ​២០០២ ៕ ស្រាវជ្រាវ​ដោយៈ​ផល្លា​

អេ​ចៀន ដូ​ឡេ​ត៍ អ្នកប្រាជ្ញ​ជនជាតិ​បារាំង

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ