ពិ​ពរ័​ណ៍​ទេសចរណ៍​អន្តរជាតិ ​(CTM)​ចាប់​បើក​នៅ​កោះ​ពេជ្រ​

1158
ចែករម្លែក

ដោយ : ​មូល​សម្បត្តិ​/​ភ្នំពេញ ៖ ​អ្វីដែល​បានគ្រោង​ទុក​រាប់​ខែ​មកហើយ ឥឡូវនេះ​បានចេញ​ជា​លទ្ធផល​ជាក់ស្តែង​ត្រូវ​បើក​សម្ភោ​ធ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​លោក​ឧបនាយករដ្ឋមន្ត្រី ​ជា សុផារ៉ា ​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​និង​លោក ​ថោង ខុន ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​រួមទាំង​មន្ត្រី ផ្នែក​ឯកជន​ជាច្រើន​បាន​ចូលរួម​យ៉ាងច្រើន​កុះករ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ​ជា សុផារ៉ា​ រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយកម្ម​និង​សំណង់​បាន​មានប្រសាសន៍ថា ខ្ញុំ​ជឿជាក់ថា ​អ្នកជំនាញ​ទេសចរណ៍​និង​ក្រុមហ៊ុន​ទេសចរណ៍​ជាតិ អន្តរជាតិ​ទាំងអស់​ដែល​ចូលរួម​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍​កម្ពុជា​អន្តរជាតិ​2018​និង​ជួយ​ចែករំលែក​បទពិសោធន៍ គំនិត និង​ទស្សនៈ​ល្អៗ​ក្នុងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ ដើម្បី​ឆ្ពោះទៅរក​ប្រព័ន្ធ​ឌីជីថល​។ ​ព្រឹត្តិការណ៍​ឆ្នាំនេះ​ពិតជា​បាន​ចូលរួម​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា​កាន់តែ​រីកចម្រើន​ថែមទៀត​នាពេលខាងមុខ​។​

​ឈរលើ​ស្មារតី​នេះ រាជរដ្ឋាភិបាល​បាន​ប្តេជ្ញា​បន្ត​អនុវត្ត​វិធានការ​គ​ន្លិះ​សំខាន់ៗ​មួយចំនួន ​ដើម្បី​ផ្សារភ្ជាប់​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា ​ទៅនឹង​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី​៤ ​ដែល​ផ្តោត​ខ្លាំង​ទៅលើ​ឌីជីថល​រូបនីយកម្ម​ដើម្បី​ចាប់យក​ការអភិវឌ្ឍន៍​ជា​វិជ្ជមាន​និង​កាត់បន្ថយ​កង្វល់​និង​ធានាឲ្យបាន​នូវ​ទស្សនាទាន បច្ចេកវិទ្យា​​ទំនើប​សំរាប់​វិស័យ​ទេសចរណ៍ វិស័យ​ទេសចរណ៍​សំរាប់​បច្ចេកវិទ្យា​ឬ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប្រកបដោយ​ភាព​វៃឆ្លាត​។​

​លោក​ ថោង ខុន ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​លើកឡើងថា​ព្រឹត្តិការណ៍​CTM នេះ​មាន៥០០​ក្រុមហ៊ុន​មកពី​៨០​ប្រទេស១៧៣​ស្តង់​ចូលរួម​។​ កាលពី​ឆ្នាំទៅ​មិញ​ពិព័រណ៍​បែបនេះ​ធ្លាប់ធ្វើ​ម្តង​រួចហើយ​នៅ​ខេត្តសៀមរាប​។​

តាមរយ​:​ព្រឹត្តិការណ៍​នេះ ​បានបង្ហាញ​ឲ្យឃើញថា​ ក​ម្ពុ​ជា​ពិតជា​គោលដៅ​ទេសចរណ៍​ក្នុង​តំបន់​និង​នៅលើ​ពិភពលោក​និង​ក៏​ជា​គោលដៅ​រៀបចំ​នូវ​ព្រឹត្តិការណ៍​ទេសចរណ៍​ធំៗ​ទៀតផង​។ ​ខ្ញុំ​សង្ឃឹមថា​ពិ​ព​រ័​ណ៍​៣​ថ្ងៃ ពីថ្ងៃ​ទី១១​ដល់​ថ្ងៃទី​១៣​ខែតុលា​នេះ​នឹង​នាំមក​នូវ​ទំនាក់ទំនង​ រវាង​អ្នកលក់​និង​អ្នកទិញ​មាន​សកម្មភាព​ក្លៀវក្លា ពង្រីក​ទីផ្សា​​រ​បាន​កាន់តែ​ធំ​ថែមទៀត​បម្រើឲ្យ​ទេសចរណ៍​កម្ពុជា​។ ​ឆ្នាំ​២០១៨​នេះ ​ទេសចរ​បរទេស​សង្ឃឹម​ថា​មក​កំសាន្ត​នៅ​កម្ពុជា​ប្រមាណ​៦.២លាន​នាក់​ ៕B

ទីតាំងផ្សាយពាណិជ្ជកម្ម