រយៈពេល​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខេត្តកំពង់ឆ្នាំង​មាន​ភ្ញៀវ​ទេសចរណ៍​មកលេង​ច្រើនជាងគេ​បន្ទាប់ពី​ខេត្តសៀមរាប​

2155
ចែករម្លែក
  • 232
    Shares

​ដោយ : សន សក្តា​/​កំពង់ឆ្នាំង ៖ រយៈពេល​៣​ថ្ងៃ​(៨.៩.១០)​មាន​ភ្ញៀវ​ទេសចរណ៍​ជាង​១៣​ម៉ឺន​នាក់ ដែល​បាន​មកលេង​កម្សាន្ត​នៅតាម​តំបន់​ទេសចរណ៍​​និង​រមណីយដ្ឋាន​នានា​នៅក្នុង​ខេត្តកំពង់ឆ្នាំង ។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងទេសចរណ៍ ។​

របាយការណ៍​របស់​ក្រសួងទេសចរណ៍ បាន​បង្ហាញថា រយៈពេល​៣​ថ្ងៃ​នៃ​ការ ឈប់សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ (៨.៩.១០ តុលា​) មាន​អ្នក​ទេសចរណ៍​ចំនួន​១៣១០០០​នាក់ បាន​មកលេង​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍ និង​រមណីយដ្ឋាន​នានា​នៅក្នុង​ខេត្តកំពង់ឆ្នាំង​។ ចំនួន​នេះ​ស្ថិតក្នុង​លំដាប់​លេខ​២ បន្ទាប់ពី​ខេត្តសៀមរាប​ដែលមាន​
​ភ្ញៀវ​ទេសចរណ៍​ទៅលេង​កម្សាន្ត​ចំនួន ២៥២ ៤២២​នាក់​។​

​ចំពោះ​មូលហេតុ​ដែល​ធ្វើឲ្យ​ខេត្តកំពង់ឆ្នាំង​ក្លាយជា​ខេត្ត​គោលដៅ​ដែល​សក្តានុពល​ទេសចរណ៍ នា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ត្រូវបាន​មន្ត្រី​ជំនាញ​អះអាងថា ដោយសារ​ខេត្ត​មួយ​នេះ មានការ​អភិវឌ្ឍន៍ ប្រែក្លាយ​មុខមាត់​ថ្មី​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស ជាពិសេស​ផ្លូវ​ធ្វើ​ដំណើរ​ដែល​បាន​ត​ភ្ជាប់​ពី​ទី​រួម​ខេត្ត​ទៅកាន់​តំបន់​ដាច់ស្រយាល​មួយចំនួន​នៅក្នុង​ខេត្ត ។ ក្រៅ​នោះ​ក៏មាន​ការរួមចំណែក​ពី​ភាពល្អ​ប្រ​សើ​រ​នៃ​សន្តិសុខ សុ​វត្ថិភាព និង​សន្តិភាព ដែលជា​កត្តា​ចម្បង​ផងដែរ​។​

​ការស្ថាបនា​ផ្លូវ​ខ្វាត់ខ្វែង​ជា​បន្តបន្ទាប់​នេះ​ហើ​យ ​បាន​ធ្វើឲ្យ​អ្នក​ទេសចរណ៍​អាចមាន​ឱកាស​ធ្វើ​ដំណើ​រ​កាន់​តែមាន​ភាព​ងាយ​ស្រួយ ប្រើ​ប្រាស់​ពេលវេលា​ឆាប់រហ័ស​អាច​ទៅដល់​ទីតាំង​ទឹកធ្លាក់​តាម​តំបន់ភ្នំ បឹងបួរ ស្ទឹង ប្រឡាយ ទំនប់ និង​រមណីយដ្ឋាន​នានា ដែល​ពីមុនមក​គ្មាន​អ្នក​ទៅដល់​។​

សូមបញ្ជាក់ថា តំបន់​ទេសចរណ៍​នៅក្នុង​ខេត្តកំពង់ឆ្នាំង ដែលមាន​ភ្ញៀវ​ទេសចរណ៍ ទៅលេង​ច្រើនជាងគេ រួ​មាន​មាន ទំនប់​ស្ទាក់​ទឹកស្ទឹង​គង្គារ ទឹកធ្លាក់​អន្លង់​ស្វាយ ទឹកធ្លាក់​ថ្ម​ក្រាល ទឹកធ្លាក់​ស្រែអំពិល ស្ថិតក្នុង​ស្រុក​ទឹកផុស, ទំនប់​២០​ឧសភា ស្ថិត​ក្នុងស្រុក​រលាប្អៀរ, ទំនប់​ស្ទាក់​ទឹក​អា​ចាំង តំបន់​ខ្សាច់​ស ស្ថិតក្នុង​ស្រុក​បរិបូណ៌ និង មាត់ទន្លេ​ផ្សារ​ក្រោម ស្ថិតក្នុង​ក្រុង​កំពង់ឆ្នាំង ៕​B

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ