ភ្ញៀវទេសចរ​មក​កម្សាន្ត​ខេត្តសៀមរាប​មាន​ជាង ២៥​ម៉ឺន​នាក់​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​

1960
ចែករម្លែក

​ដោយ​: គូលែន / សៀមរាប​: ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​២០១៨​នេះ ភ្ញៀវទេសចរ​មក​កម្សាន្ត​ខេត្តសៀមរាប​មាន​ជាង ២៥​ម៉ឺន​នាក់​បើ​ធៀប​ឆ្នាំ​២០១៧ គឺ​កើនឡើង​ជិត​៥០​ភាគរយ​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​។​

 

​លោក ង៉ូ​វ សេង​កាក់ បាន​ឲ្យ​ដឹងថា ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ មាន​ភ្ញៀវទេសចរ​សរុប​មាន​ចំនួន ២៥២.៤២២​នាក់ បានមក​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តសៀមរាប ដែល​ចំនួន​នេះ​មានការ​កើនឡើង​ជិត ៥០​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៧ ដែលមាន​ចំនួន ១៧១.៦៤៧ នាក់ ។​

​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បានបញ្ជាក់​ទៀតថា ក្នុងចំណោម​ទេសចរ​ជាង ២៥​ម៉ឺន​នាក់​នេះ មាន​ភ្ញៀវទេសចរ​អន្ដរជាតិ​ជាង ២​ម៉ឺន​នាក់ កើនឡើង​ជាង ៣​ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៧ និង​ទេសចរ​ជាតិ សរុប ២៣​ម៉ឺន​នាក់ កើនឡើង​ជាង ៥៣​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០១៧៕

ទីតាំងផ្សាយពាណិជ្ជកម្ម