​ស្ដ្រី​ចំណាស់​ម្នាក់​លួច​ខោអាវ​ក្នុង​ផ្សារ​បាត់ដំបង​ត្រូវ​តុលា​ការចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​

1020
ចែករម្លែក

(​បាត់ដំបង​)៖​ស្ដ្រី​ចំណាស់​ម្នាក់​ដែល​មហាជន​ភាគច្រើន​មានការ​មានចិត្ត​អាណិតអាសូរ​ដែល​បាន​លួច​ខោអាវ​ក្នុង​ផ្សារ​បាត់ដំបង​កាលពីពេល​កន្លង​ទៅនោះ​ត្រូវ​តុលា​ការចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​។​តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​បណ្តោះអាសន្ន របស់​សាលាដំបូង​ខេត្តបាត់ដំបង​
​បានសម្រេច​បង្គាប់​ឲ្យ​ឃុំខ្លួន​ឈ្មោះ រួន រ៉ុ​ម ភេទ​ស្រី អាយុ​៦៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ កើត​នៅ​ភូមិ​ដក​គ្រង​ឃុំ​ពង្រ ស្រុក​ពញា​ឭ ខេត្តកំពង់ឆ្នាំង​។

ទីលំនៅ​សព្វថ្ងៃ​ភូមិ​ដក​គ្រង ឃុំ​ពង្រ ស្រុក​ពញា​ឭ​ខេត្តកំពង់ឆ្នាំង​ដោយ​ជននេះ​ត្រូវ​បានដាក់​ឲ្យ​ស្ថិតនៅក្រោម​ការពិនិត្យ​ពីបទ លួច ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​១៣​មករា​សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៧​កន្លងទៅ​
​ដែល​ត្រូវ​ផ្តន្ទាទោស​តាម​មាត្រា​៣៥៦ នៃ​ក្រមព្រហ្មទណ្ឌ​។​

​គួរបញ្ជាក់​ផងដែរ​ថា ស្ត្រី​ជា​ជនសង្ស័យ​នេះ​មានឈ្មោះ រូ​ន រ៉ុ​ម ភេទ​ស្រី អាយុ​៦៣​ឆ្នាំ​ស្នាក់នៅ​មិន​ពិតប្រាកដ បាន​ចូល​លួច​សម្ភារ​: ខោអាវ របស់​ឈ្មោះ ឌឿ​ន រំភើយ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មុខ​បរ​លក់ដូរ​ផ្សារ​១៣​មករា ស្នាក់នៅ​ភូមិ​អូ​មុន្នី ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង​។​
​សម្ភារ​:​បាត់បង់​ខោអាវ​ដេក​យប់​ចំនួន​៨​កំ​ប្លេ​រ​និង​ខោ​ក្រណាត់​ចំនួន​១៧​ខោ​។​ក្នុង​ពេលធ្វើ​សកម្មភាព​លួច​ខោអាវ​ជនសង្ស័យ​ត្រូវបាន​ម្ចាស់ទ្រព្យ និង​ប្រជាពលរដ្ឋ​ចាប់​និង​វាយ​បណ្ដាល​ឲ្យ​រងរបួស​បន្តិចបន្តួច​ផងដែរ​៕S/​ដោយ​៖​ហូ​សាន់​

​ស្ដ្រី​ចំណាស់​ម្នាក់​លួច​ខោអាវ​ក្នុង​ផ្សារ​បាត់ដំបង​ត្រូវ​តុលា​ការចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​
(រូប៖វ៉េបសាយ)

ទីតាំងផ្សាយពាណិជ្ជកម្ម