រឿងចំលែក! បុរសម្នាក់ដេកស្លាប់ ដោយមានស្នាមសត្វកណ្តុរសុីភ្នែក និងកំភួនជើង

1288
ចែករម្លែក
  • 292
    Shares

ដោយ : ចាន់តូ/ភ្នំពេញ ៖ សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់លើដំបួលជាន់ទី២ ក្នុងសភាព មានស្នាមសត្វអ្វី សុីចោះភ្នែកម្ខាង និងកំភួនជើងម្ខាង រកសឹងតែមិនជឿស្លាប់ហើយ នៅ មានសត្វរាតត្បាតទៅទៀត ខណៈដែលទើបវិលមកពីស្រុកកំណើតបាន២ថ្ងៃ បង្កឲ្យភ្ញាក់ផ្អើលកាល ពីវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ នៅលើផ្ទះជាន់ទី២ ភូមិគោកឃ្លាង សង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ ។

សាកសពមានឈ្មោះ ឆន ផាត ហៅស្នា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ បុគ្គលិកភោជនីដ្ឋាន សាច់អាំង១៦៨ ផ្លូវ២០០៤ ស្នាក់នៅជាន់ទៅទី២ ក្នុងភូមិ សង្កាត់កើតហេតុ មានស្រុកកំណើតភូមិអូរតានៅ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

តាមការបំភ្លឺបុរសម្នាក់ ស្នាក់នៅ ជាន់លើជាមួយគ្នា បានឲ្យដឹងថា ជនរងគ្រោះទើបវិលមកពីស្រុកកំណើត បាន២ថ្ងៃ ដើម្បីចូលបម្រើការងារវិញ តែនៅល្ងាចថ្ងៃទី១០ ខែតុលា ហាងមិនទាន់បើកធ្វើការ ជនរងគ្រោះ យប់ឡើងចូលដេកសម្រាកជាមធម្មតា លើគ្រែ ចំណែកគាត់ ដេកសម្រាកលើគ្រែផ្សេង ស្រាប់តែនៅ ព្រឹក ថ្ងៃទី១១ ខែតុលានេះ ភ្ញាក់ពីដេក ស្រាប់តែប្រទះឃើញ ជនរងគ្រោះ មានដាមឈាម ភ្នែក សង្ស័យ ដឹងថា ស្លាប់ ហើយក៏មិនហ៊ានប៉ះពាល់ដែរ រត់ទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ស្ថិតនៅក្បែរនោះស្រាប់ ឲ្យទៅ ពិនិត្យ ជាក់ស្តែង ។

សាកសព បន្ទាប់ពីសមត្ថកិច្ច ពិនិត្យជាក់ស្តែង ឃើញថា សត្វចោះភ្នែកសុី អស់ភ្នែកខាងឆ្វេង និងកំភូន​ជើងឆ្វេង ។ ក្រោយពីជំនាញធ្វើការពិនិត្យ កោសល្យវិច័យ ឃើញថា ជនរងគ្រោះស្លាប់ដោយជម្ងឺខ្យល់គ ស្លាប់ហើយ មានសត្វកណ្តុរ មកចោះសុីភ្នែក និងសាច់កំភួនជើង រួចប្រគល់ជួនសាច់ញតិ ចាត់ចែងដឹកយក​ទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕B / ល

ទីតាំងផ្សាយពាណិជ្ជកម្ម