​ប្រមុខ​រាជរដ្ឋាភិបាល​ថ្លែង​ពី​អាទិភាព​៣​ដែល​កម្ពុជា​ប្រកាន់យក​សម្រាប់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​

990
ចែករម្លែក

​ភ្នំពេញ​៖​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍ ​នៅក្នុង​ជំនួប​កំពូល​របស់ ថ្នាក់ដឹកនាំ​អាស៊ាន​,​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង ធនាគារពិភពលោកក្រោម​ប្រធាន បទ​៖“​ការសម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាពនិង​ការកាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​តាមរយៈ​សក​ម្មភាព ​សហប្រតិបត្តិកា​រ​តំបន់​និង​សកល​”​នៅ​កោះ​បាលី​ប្រទេស​ឥណ្ឌូនេស៊ី​នា​ថ្ងៃទី១១​ខែតុលានេះ​ថា​៖​រាជរដ្ឋាភិបាល​កម្ពុជា​ផ្ដោត​អាទិភាព​ខ្ពស់​ទៅលើ​បី​ចំណុច​សំ​ឃាន់​ក្នុងនោះ​រួមមាន​ទី​១.​ការកែទម្រង់​ដើម្បី​ជំរុញ​កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន,​ទី​២.​ការជំរុញ​ការអភិវឌ្ឍ​ឆ្ពោះទៅរក​គោលដៅ​ប្រកបដោយ​ចីរភាព  ​និង  ​ទី​៣.ការកែលំអ​ថែមទៀត​នូវ​បរិយា កាស​ធុរកិច្ច ។​


​ ​
​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​លើកឡើងថា​៖​ជា​ការពិត​អាស៊ាន​គឺជា​ប្លុក​តំបន់​មួយ​ដែលមាន​ការរីកចម្រើន​ឆាប់រហ័ស​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ដែលជា​សេដ្ឋកិច្ច​ធំ​បំផុត​ទី​៦​លើ​ពិភពលោក​ជាមួយ​ន​i​ង​ប្រជាជន​ប្រមាណ ៦៤០ លាន​នាក់​និង​ជា​កម្លាំង​រុញច្រាន​សំខាន់​មួ​យស​ម្រា ប់​ពាណិជ្ជកម្ម​និង​កំណើន​ពិភពលោក ។

​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​បន្ត​តែ​ជាង​ពីរ​ទសវត្សរ៍​មកនេះ​កម្ពុជា​សម្រេចបាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ជាង​ ៧,៧​ភាគរយ​ក្នុង​មួយឆ្នាំ​ជាមួយនឹង​ការធានាបាន​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដ៏​រឹងមាំ​។​ជាពិសេស​កម្ពុជា​ត្រូវបាន​ទទួលស្គាល់ថា​ស្ថិតក្នុង​ចំណោម​ប្រទេស​ឯក​ទ​គ្គៈ​នៃ​កំណើន​ពិភពលោក ។ កំណើនសេដ្ឋកិច្ច​ខ្ពស់​នេះ​បានធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​កាលពីពេល​ថ្មីៗ​នេះហើយ​មូលដ្ឋាន​កំណើ​ន​កាន់​តែមាន​ពិពិធ​កម្ម​ច្រើនឡើង​ភាពក្រីក្រ​ត្រូវបាន​កាត់បន្ថយ​មក​នៅ​ត្រឹម​ក្រោម​១០​ភាគរយ​និង​គម្លាត​ចំណូល​ក្នុងចំណោមប្រជា ជនត្រូវបាន​រក្សា​ក្នុង​កម្រិត​ទាប​តាមរយៈ​ការបែងចែក​ផល​នៃ​កំណើន​ដល់​គ្រប់​ស្រទាប់​ប្រជាជន ។ ជាងនេះទៀត​កម្ពុជា​ក៏​សម្រេចបាន​មុន​កាលកំណត់ នូវ​គោលដៅ​នៃ​សូចនាករ​ផ្នែក​សង្គម​សំខាន់​សំខាន់​ទាំង​ក្នុង​វិស័យ​អប់រំ​និង​សុខាភិបាល​។ ផ្អែកលើ​សមិទ្ធផល​ដែល​សម្រេចបាន​កន្លងមក​រាជ​រដ្ឋា ភិ​បាល​នីតិកាល​ទី​៦​បានដាក់​ចេញ​នូវ​កម្មវិធី​នយោបាយ​និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៤​សំដៅ​ឆ្លើយតប​ទៅនឹង​បំណងប្រាថ្នា​របស់ ប្រជាជន​ជា​ម្ចាស់ឆ្នោត​ក៏ដូចជា​ដើម្បី​កសាង​មូលដ្ឋានគ្រឹះ​បន្ថែម​សម្រាប់​ធានា​នាំ​កម្ពុជាឈាន​ឆ្ពោះទៅ​សម្រេច​ឲ្យ​បាន​នូវ​ឋានៈ​ជា​ប្រ ទេស​មាន ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ ខាងមុខ​។​

​ក្នុង​គោលដៅ​នេះ​កម្ពុជា​បាន​នឹង​កំពុង​យកចិត្តទុកដាក់​បង្កើត​ឱកាស​ការងារ​សម្រាប់​យុវជន​លើកកម្ពស់​ការទទួ លបាន​សេវាសាធារណៈ​សំខាន់​សំខាន់​ប្រកបដោយ​គុណភាព​រួមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត សេវា​អប់រំ សេវា​សុខាភិ បាល និង សេវា​មូលដ្ឋាន​ចាំបាច់​ផ្សេងទៀត​ធានា​សន្តិសុខ ប្រាក់ចំណូល​ជាពិសេស​ធានា​តុល្យភាព និង ការកាត់បន្ថយ​គម្លាត​រវាង​ទីក្រុង​និង​ជនបទ បន្ត​ខិតខំ​ពង្រឹង​និង​ពង្រីក​ការ ត​ភ្ជាប់​ទាំង​ផ្នែក​ទន់​និង ផ្នែក​រឹង ព្រមទាំង​ព​ន្លឿ​ម​សាម​ហ​រណ៍កម្ម​សេដ្ឋកិច្ច​ទៅក្នុង​តំបន់​និង​សកលលោក​។

​នៅក្នុង​បរិការណ៍​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​ផ្ដោត​អាទិភាព​ខ្ពស់​ទៅលើ​៖១.​ការកែទម្រង់​ដើម្បី​ជំរុញ​កំណើន​ប្រកបដោ យ​បរិ​យាប​ន្ន​៖ទី​១.​តាមរយៈការ​ព​ន្លឿ​ន​ការកែទម្រង់​រចនាសម្ព័ន្ធ​ចាំបាច់​នានា​ដើម្បី​បង្កើន​ភាព​ប្រកួតប្រជែងនិង ​ជំរុញ​ការធ្វើ​ពិពិធ​កម្ម​រួមមាន​ការកាត់បន្ថយ​ចំណាយ​ថាមពល ការលើកកម្ពស់​ការតភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូននិងការ ដោះស្រាយ​គម្លាត​ជំនាញ​តាមរយៈ​ការកែលម្អ​គុណភាព​អប់រំ​និង​ការបណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​ដោយ​ការបង្កើន​ការវិនិយោគ​លើ​យុវជន​ដើម្បី​ចាប់យក​ឱកាស​ពី​ឧត្តមភាព​ប្រជាសាស្ត្រ និង រក្សាបាន​កម្លាំង​ពលកម្ម​ភាព និង ប្រជាជន​ទូទៅ​ក្នុង​កម្រិត ៦៧ភាគរយ​ដល់​ឆ្នាំ២០៣០ និង ទី​២.​តាមរយៈ​ការកែតម្រូវ​គោលនយោបាយ​សារពើពន្ធ​ដើម្បី​គាំទ្រ​បរិ​យា​ប័ន្ន​ឲ្យ​កាន់តែ​ប្រសើរ​ដោយ​ផ្លាស់ប្ដូរ​ទៅរក​ប្រភព​អ្នកមាន​ចំណូល​កាន់តែ​ខ្ពស់​ស្របគ្នា​និង​រក្សាបាន​នូវ​លំហ​ថវិកា​ដើម្បី​បង្កើន​ចំណាយ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​វិស័យ​សុខាភិបាល​និង​ការអប់រំ​។

​ទី​២.​ការជំរុញ​ការអភិវឌ្ឍ​ឆ្ពោះទៅរក​គោលដៅ​ប្រកបដោយ​ចីរភាព​៖​ដោយ​ផ្ដោតលើ​ការពង្រីក​កាលានុវត្តភាព​សេដ្ ឋកិច្ច​និង​ជំរុញ​ការអភិវឌ្ឍ​ប្រកប ដោយ​ចីរភាព​តាមរយៈ​ការកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ចសង្គម​ជាពិសេស​នៅតាម​ទីជនបទ​ការកែលម្អ​លទ្ធផល​សុខភាព​និង​ការអប់រំ និង ការបង្កើន​ផលិតភាព​ខ្ពស់​ក្នុង​វិស័យ​កសិកម្ម ។ ទន្ទឹមនឹងនេះ​ដើម្បី​ចាប់យក​សធបា​ន​ពុល​ពី​ការកើនឡើង​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​ដោយ​វត្ថុ  យើង​កំពុងតែ​គិតគូរ​និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ និង ហិរញ្ញវត្ថុ​បន្ថែម​ព្រមទាំង​បង្កើត​អាក្រក់​ភាព​ផ្នែក​ហិរញ្ញវត្ថុ​ដែល​នឹង​ជួយ​ពង្រីក​បរិ​យា​ប័ន្ន ហិរញ្ញវត្ថុ ។កម្ពុជា​បាននិងកំពុង​ធ្វើ​មូលដ្ឋាន​និយ័តកម្ម​ពេញលេញ​នូវ​គោលដៅ​អភិវឌ្ឍន៍​សកល​មកជា​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព នៃ​កម្ពុជា​ដែល​គ្រោង​នឹង​អនុម័ត​នៅ​ដំណាច់ឆ្នាំ ២០១៨ នេះ​។​
​ ​
​ទី​៣.​ការកែលំអ​ថែមទៀត​នូវ​បរិយាកាស​ធុរកិច្ច​៖ តាមរយៈ​ការអនុវត្ត​វិធានការ​មុត​ស្រួច​សំដៅ​សម្រួល​ពាណិជ្ជកម្ម​កាត់បន្ថយ​ថ្លៃ​ដើម​នៃ​ការធ្វើ​ធុ​រកិច្ច​សម្រួលការ​បង្កើត​និង​ធ្វើ​ធុរកិច្ច​ព្រមទាំង​ការបង្កើត​ការវិនិយោគ​និង​ឥណ ទាន​លើ​ការអភិវឌ្ឍ​និង​ស្រាវជ្រាវ​ដើម្បី​គាំទ្រ​ដល់​ការបង្កើត​ការងារ​និង​ជំរុញ​កំណើនអាជីវកម្ម​ធុន​តូច​និង​មធ្យម​ក្នុងស្រុក​។

​វេទិកា​នៃ​ជំនួប​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​អាស៊ាន​បាន​ប្រារព្វ​ពិធី​បើក​ជា​ផ្លូវការ​ហើយ​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​បាលី​កាល ពី​រសៀល​ថ្ងៃទី ១១ ខែតុលា នេះ ។ ប្រមុខរដ្ឋ​/​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​អាស៊ាន​ដែល​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​ដ៏​មាន​សារ​សំខាន់បំផុត​នោះ រួមមាន​ព្រះ​ចៅ​ស៊ុ​លត​ង់ ហា​ជី ហា​ស់សិ​នណាល ប៊ុល​ហ្កះ ព្រះមហាក្សត្រ​ប្រទេស​ប្រ៊ុយណេ​ដា​រ៉ុយ​សាឡា​ម​,​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ,​លោក​បណ្ឌិត ថង​លួ​ន ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​ឡាវ ,​លោក មហា​ធា ម៉ូ​ហា​ម៉ាត់ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​, លោក​ប្រធានាធិបតី​សហភាព​មី យ៉ាន់​ម៉ា,​លោក ឌូ​តឺ​តេ ប្រធានាធិបតី​ហ្វីលីពីន​,​លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ​,លោក ង្វៀន សួន​ហ្វ៊ួ​ក នាយករដ្ឋមន្ត្រី វៀតណាម​, លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​, រួមទាំង​អគ្គលេខាធិកា​អាស៊ាន​, ប្រធាន​មូលនិធិ​រូបិយវត្ថុ​ពិភព លោក និង ប្រធាន​ធនាគារពិភពលោក ត្រូវបាន​ការធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត​ពី​សំណាក់​លោក យ៉ូ​កូ វី​ដូ​ដូ​ប្រធានាធិបតី​ឥណ្ឌូនេស៊ីនិង​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រ ជុំ​កំពូល​និង លោក លី ស៊ាន​ឡុង នាយករដ្ឋមន្ត្រី​សឹង្ហ​បុរី ដែលជា​ប្រធាន​អាស៊ាន​។​

​គោលបំណង​នៃ​វេទិកា​ជំនួប​ថ្នាក់ដឹកនាំ​អាស៊ាន​នៅពេលនេះ​មាន​គោលបំណង​បង្ហាញ​ពី​សាមគ្គីភាព​របស់​អាស៊ាន ទៅកាន់ ១៨៩ ប្រទេស​ដែល​នឹង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​មូលនិធិ​រូបិយវត្ថុ​ពិភពលោក​និង​ធនា គារពិភពលោក​ដែល​នឹង​ក្លាយជា​ឱកាស​ដ៏​ល្អ មួយក្នុងការចែក រំលែក​ប​ទ​ពិសោធន៍​ជោគជ័យ​របស់ខ្លួន​នៅក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច ។ ពិសេស​ទៅទៀត​នោះ​វេទិកា​នៃ​ជំនួប​ថ្នាក់ដឹកនាំ​កំ​ពូល​អាស៊ាន ASEAN Leaders Gathering-ALG មាន​គោលដៅ​រក្សា​ភាពជា​ដៃគូ​រឹងមាំ ក្នុងចំណោម​ថ្នាក់ដឹកនាំ​អាស៊ាន ក្នុងការ​គ្រប់គ្រង​ចាត់ ចែង​កំណើនសេដ្ឋកិច្ច​សំដៅ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​វឌ្ឍនភាព សមភាព​ព្រមទាំង​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDGs)៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ