ថ្ងៃទី​១២ ខែតុលា ២០១៨

927
ចែករម្លែក

​ឆ្នាំជូត​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកបការងារ ហេតុនេះ​បើ​ចង់បំពេញការងារ​តូចធំ​ឃើញថា​តែង​ឆ្លើយតប​ជា​ផ្លែផ្កា​គ្រាន់​ជាទី​កក់ក្តៅ​ជានិច្ច​។ ចំពោះ​អ្នក​ប្រកបរបរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ ហើយ​ពិសេស​បើ​មាន​បើក​របរ​ថ្មីៗ​ផង​ល្អប្រពៃ​ណាស់​។​ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

​ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​លោកអ្នក​បំពេញ​កិច្ចការងារ​មានការ​ជឿនលឿន​ទៅមុខ​គួរសម ហើយ​ពិសេស​អាច​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​ថែមទៀត​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ីជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​ប្រពៃ​៕

​ឆ្នាំខាល​

​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ឃើញ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​រដិបរដុប ហើយ​បើ​ចង់​ធ្វើ អ្វី​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះថា​ងាយ​កើតមាន​បញ្ហា​យាយី​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើទោះបី​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ក្តី​តែង​ហុច​ភោគផល​គ្រាន់​ជាទី​កក់ក្តៅ​តែ​យ៉ាងណា​មិន​គប្បី​យក​ខ្លួន​បៀត​ល្បែងស៊ីសង​ឡើយ​ព្រោះ​នាំ​កើត ឧបទ្រពចង្រៃ​ការលក់ដូរ​មិន​ជឿនលឿន​ទៅមុខ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិនមាន​ការរីកលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

​ឆ្នាំថោះ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកទទួល​រង​ផលប៉ះពាល់​ទាំង​បញ្ហា​ប្រាក់កាស​រឿង​ការងារ​, សុខភាព​និង​រឿង​ផ្ទាល់ខ្លួន​គប្បី​មានការ​ប្រយ័ត្នប្រយែង​។ ចំពោះ​អ្នក​ប្រកបរបរ​រកស៊ី​ជួញដូរ​មិនត្រូវ​ធ្វើ​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ ប្រយ័ត្ន​ជួប​រឿង​ស៊យ​ដាក់ទុន​ទៅ ហើយ​អស់​ប្រាក់កាស​ពី​ខ្លួន​ត្រូវ​មក​ដេក​សោកស្តាយ​នៅពេល​ក្រោយ​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​នឿយណាយ​និង​អស់​ទឹកចិត្ត​ចំពោះ​គ្នា​នោះ​ក៏មាន​ចូលលុកលុយ​មិនតិច​ដែរ​ទេ​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដោយសារ​ដំណើរ​ជីវិត​មិនល្អ​ប្រសើរ​ហេតុនេះ​មិនត្រូវ​តបត​ជាមួយក្រុមមនុស្ស​មាត់អាក្រក់​ឡើយ​បើ​ពុំនោះ​នាំ​តែ​រឿង​រាវ​កើតជា​បញ្ហា​ជះ​ផល​អាក្រក់​នាពេល​ក្រោយ​ប៉ុណ្ណោះ​។​នៅថ្ងៃនេះ​ដែរ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំ​ផ្តល់​ផល​ល្អ​ក្នុងការ​បណ្តាក់ទុន​ធំ​ប៉ុន្មានឡើយ​គួរ​មាន​ការគិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​មុន​ធ្វើ​អ្វីមួយ ព្រោះ​បើ​បោះទុន​ទៅហើយ មិន​ងាយ​ដក​ទុន​មកវិញ​ឡើយ​ហើយ​ស្រួល​មិន​ស្រួល​កប់ដើម​សូន្យឈឹង​ថែមទៀត​។​

​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រឆាំង​គ្នាច្រើន​ព្រោះតែ​ការចង់​ចាញ់ឈ្នះ និង​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​ដឹកមុខ​៕

​ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ណាត់ជួប​នរណា​ឬ​ជួបជុំ​ញាតិមិត្ត​វិញ​ឃើញថា​មាន តែ​ស្រស់ស្រាយ​គ្មាន​បញ្ហា​ល្អក់កករ​ណាមួយ​នាំ​សៅហ្មង​នោះដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រក ស៊ី​ជូ​ញ​ដូរ​ឃើញថា​មានការ​ជឿនលឿន​ទៅមុខ​មែនពិត​គឺ​ផល​កម្រៃ​ក៏​មិន​ឆ្លើយតប​ដូច​គាប់បំណង​នោះដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិនសូវ​ចុះសម្រុង​គ្នា​ប៉ុន្មាន​ទេពី​ព្រោះ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕

​ឆ្នាំមមី​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​រាំងស្ទះ​និង​ជួប​បញ្ហា​ចំពោះមុខ​ច្រើនជាង​សព្វ​មួយដង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ជួប​ផល​លំបាក​ក្នុងការ​រកប្រាក់​កម្រៃ​ណាស់ ហើយ​ការជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស​មិន​ស្ទើរ​ឡើយ ។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិន សូវ​មាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​ចូរ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​។​

​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ឆាប់​ទាំង​ប្រទាំង​ប្រទើស​តែ​ក៏​ឆាប់​ត្រូវរ៉ូ​វ​គ្នា​វិញ​ផងដែរ​៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​មិនល្អ​ប្រសើរ​ទេ ហេតុនេះ​ត្រូវ​ចេះ​ត្រៀម​ទប់ទល់ និង​ប្រយ័ត្នប្រយែង​នោះ​ទោះ​ព្យុះ​រឿង​រាវ​បោកបក់​មក​ចំ​ក៏​តែង​ហោះ​រំលង​និង​ងាយ​រលាយ​បាត់ទៅ​អស់​វិញ​ឆាប់រហ័ស​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុង​ការរក ចំណូល​បន្តិច​វិញ​ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស​មិន​ស្ទើរ​ដែរ​ទេ​។​

​ចំណែក​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​សៅហ្មង​និង​រកាំរកូស​ដោយ​ទាស់សម្តី​គ្នាច្រើន​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​ផល​ល្អ​និង​អាក្រក់​នៅ​លាយ ឡំ​គ្នា​ហេតុនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​ទើប​គ្មាន​បញ្ហា​ចោទឡើង​។ សម្រាប់ ដំណើរ​ជីវិត​របស់​ស្ត្រី​នាពេលនេះ​មិនមាន​ការប្រែប្រួល​ប្តូរផ្លាស់​នៅឡើយ​ដែរ​គឺ​ដូច​សព្វមួយដង​ទេ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ ប៉ុន្តែ​យ៉ាងណា​លោក អ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រាស្រ័យ​ទាក់ទង​គ្នា​តាម​ធម្មតា​មិនមាន​អ្វី​ប្រែប្រួល​ឡើយ​៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរ​កិច្ចការងារ​ទាក់ទិន​ទៅនឹង ធុរកិច្ច​និង​ដំណើរ​កិច្ចការងារ​ទាក់ទិន​ទៅនឹង​ប្រាក់កាស​អ្វីមួយ​ផង​។ ការរស់នៅ​មាន​ភាព​សុខដុម និង​ចង់​ធ្វើ​អ្វី​ក៏​តែង​ហុច​ជា​លទ្ធផល​ឱ្យឃើញ​មិនតិច​ក៏​ច្រើន​ផងដែរ​។ ចំណែក​អ្នក​ប្រកប​របរ​រក ស៊ី​ជួញដូរ​បើ​ចង់​ផ្លាស់ប្តូរ​មុខរបរ​ឬ​ចេញ​ធ្វើ​ជំនួញ​អ្វីមួយ​ក៏​តែង​ហុច​ផល​មកវិញ​គ្រាន់​ជាទី​ពេញ ចិត្ត​ដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​មាន​ភាព​ផ្អែមល្ហែម​គួរសម​៕

​ឆ្នាំច​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ត្រូវ​មានចិត្ត​ត្រជាក់​និង​មិន​ត្រូវយក​កំហឹង​ប្រើ​កំហល់ ឡើយ​ពិ​ព្រោះថា​ផល​អាក្រក់​តែង​ងាយ​កើត​ចំពោះមុខ​ណាស់ដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ វិញ​បញ្ហា​ប្រាក់កាស​មិន​ជួប​ការលំបាក​ទេ​តែ​បញ្ហាលំបាក​នោះ​គឺ​តែង​មានការ​រកាំចិត្ត​ចំពោះ មនុស្ស​ជុំវិញខ្លួន​ទៅវិញ​ទេ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ពុំ​សូវ​មាន​សុ​វត្តិភាព​ទ្បើ​យ​ពិសេស​ទៅ​ចំ ទិសឧត្តរ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​បន្តិច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មាន​ភាព​ភ្លឺ​ថ្លា ហើយ​ធ្វើ​អ្វី ក៏​តែង​មិនមាន​រឿង​រាវ​អាក្រក់​យាយី​នាំ​ពិបាក​ទប់ទល់​ដែរ​។​ទោះបីយ៉ាងណា​បើ​លោកអ្នក​ខ្លះ​កើតមាន​បញ្ហា​នោះ​តែង​លេចចេញ​មកពី​រឿងរ៉ាវ​ចាស់​បន្សល់​ពីមុនមក​ប៉ុណ្ណោះ​។ សម្រាប់​អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​វិញ​បើ​ចង់​ធ្វើ​អ្វីមួយ​ថ្មី​នោះ​តែង​ជួប​ការលំបាក​រុលទៅមុខ​ណាស់​ហើយ​បើ ហ៊ាន​បោះទុន​ធំ​ផង​គឺ​រឹតតែ​ជួប​ការលំបាក​ណាស់​ទៅទៀត​។​

​រីឯ​គូគ្រង​ប្តី​ប្រពន្ធ​ឬ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​រមែង​កើតការ​ឈ្លោះប្រកែក​និង​ប្រឆាំង​គ្នាច្រើន ដូចនេះ​ត្រូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ខ្លះ​ទើប​ប្រពៃ​បំផុត​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម