ឆេះ​ទីតាំង​សិប្បកម្ម តុ ទូរ ផ្អើល​សមត្ថកិច្ច​រថយន្ត​ពន្លត់អគ្គីភ័យ​ចេញ​ជួយ​បាញ់​ពន្លត់​

907
ចែករម្លែក

​ដោយ : ចាន់តូ​/​ភ្នំពេញ ៖ ឆ្លង​ចរន្ត​អគ្គីសនី​បណ្តាល​ឲ្យ​រោង​សិប្បកម្ម​កែឆ្នៃ​ឈើ​ធ្វើ​តុ​ ​ទូរ ឆាបឆេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​នៅវេលា​ម៉ោង​៧​យប់ ថ្ងៃ​ព្រ​ហ​ស្ប​តិ៏ ទី​១១ ខែតុលា ឆ្នាំ​២០១៨ ត្រង់ចំណុច​ខាងក្រោយ​សាលារៀន​សុវណ្ណ​ភូមិ​ ​តាម​បណ្តោយ​ផ្លូវ​៣៦៨ ផ្ទះ​លេខ​៤៨Eo ក្នុង​សង្កាត់ បឹង​កេងកង​ទី​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​ម្ចាស់​សិប្បកម្ម មានឈ្មោះ ថាំ យ៉ុង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​ធ្វើ​តុ​ក​ទូរ រស់នៅ​ផ្ទះ​លេខ​៤៨Eo ផ្លូវ​លេខ​៣៦៨ ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា​ មុនដំបូង​គេ​ឃើញ​ផ្សែងហុយ​ចេញពី​រោង​សិប្បកម្ម​ខាងក្រោយ​ដែលមាន​លេខ​ផ្ទះ ៤៨Eo ២​ល្វេ​ង​ជាប់​គ្នា ។ ខណៈ​ពេលនោះ​ប្រជាពលរដ្ឋ​ក៏​ដូច​អ្នកជិតខាង​ក៏បាន​នាំគ្នា​ដងទឹក​មក​ចះ នឹង​យក​បំពង់​អគ្គិភ័យ​មក​បាញ់ បាន​អន់ថយ​ទៅវិញ​ហើយ​ភ្លាមៗ​ក៏មាន​ការអន្តរាគមន៍​ពី​ការងារ សមត្ថកិច្ច​និង​បាន​ទំនាក់ទំនង​ទៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មកដល់​កន្លែង​កើតហេតុ​ចំនួន ២​គ្រឿង បាន​បាញ់​ទឹក​ពន្លត់​បន្ថែមទៀត​ដើម្បី​គ្រប់គ្រង​កុំអោយ​មានការ​រាលដាល​ទៅដល់​ផ្ទះ​អ្នកជិតខាង​។

រោង​សិប្បកម្ម ទំហំ​ទទឹង ៨ ម៉ែត្រ​គុណ​និង ៣០​ម៉ែត្រ​ជា​សិប្បកម្ម​ផលិត​កែច្នៃ​ឈើ​តុ​ក​ទូរ ជញ្ជាំង​ថ្ម ប្រក់​ស័ង្កសី ។​ហើយ​ការខូចខាត​នៃ​អគ្គិភ័យ​នេះ​គឺ​ខូចខាត​ក្តារ​ឈឺ​បន្ទះ​ប្រហែលជា ១០​បន្ទះ​តែប៉ុណ្ណោះ ។​រលត់​វិញ​នៅវេលា​ម៉ោង ៧​និង​៣០​នាទី ឆ្នាំ​ខែ​ដដែល​។  ​ហើយ​ការប្រើប្រាស់​ឡានទឹក មកដល់​កន្លែងកើតហេតុ​ចំនួន ៦​គ្រឿង​បាញ់​អស់​តែមួយ​គ្រឿង​តែប៉ុណ្ណោះ​។ ​មូលហេតុ​ធ្វើ​ឲ្យ​មាន​អគ្គីភ័យ​ឆាបឆេះ​ឡើង​ដោយសារ​ឆ្លង​ចរន្ត​អគ្គីសនី​ ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម