កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ ថ្ងៃ​សុក្រ ទី​១២ ខែតុលា ឆ្នាំ​២០១៨

1241
ចែករម្លែក

•​ ​ការប្រកួត​បាល់ទាត់​ក្របខណ្ឌ UEFA Nations Leagues
(01:45) Austria vs N.Ireland
(01:45) Belarus vs Luxembourg
(01:45) Belgium vs Switzerland
(01:45) Croatia vs England
(01:45) Estonia vs Finland
(01:45) Greece vs Hungary
(01:45) Moldova vs San Marino

​វិភាគ​គូ​ល្អ​
Belgium vs Switzerland



​ការប្រកួត​នៅ​រាត្រី​នេះ​គឺជា​ការប្រកួត​កាត់សេចក្តី​រវាង​ក្រុម​ខ្លាំង​បែលហ្ស៊ិក​និង​ក្រុម​ស្វ៊ី​ស​នៅក្នុង​ពូ​ល​ដែលមាន​បី​ក្រុម​នេះ​។​

​ក្រុម​ទាំងពីរ​សុទ្ធតែ​យកឈ្នះ​ក្រុម​អ៊ី​ស្លង់​ដូចគ្នា​ក្នុងការ​ប្រកួត​បើកឆាក​ហើយ​ក្រុម​ដែល​ឈ្នះ​ការប្រកួត​នៅ​យប់​នេះ​នឹង​ក្លាយជា​ក្រុម​ដែល​ស្ថិតនៅ​ទីតាំង​រឹងមាំ ដើម្បី​ឈរ​នៅលើ​ពូ​ល និង​មានឱកាស​ឆ្លងទៅ​វគ្គ​បន្ត​នៅ​ឆ្នាំក្រោយ​។ ទោះ បី​ជា​យ៉ាងណា​ក្រុម​ស្វ៊ី​សនឹង​សប្បាយចិត្ត សម្រាប់​ការប្រកួត​នៅក្រៅ​ទឹកដី​នេះ ស្របពេល​ពួកគេ​រំពឹងថា​នឹងធ្វើ​បានល្អ​នៅពេល​ប្រកួត ជើង​ទី​២​នៅលើ​ទឹកដី​របស់ខ្លួន​។​
​ ​
​ក្រុម​ស្វ៊ី​ស​គឺជា​ក្រុម​ដំបូង​ដែល​ប្រកួត​ឈ្នះ​ក្រុម​អ៊ី​ស្លង់ ៦-០ ក្នុង​ទឹកដី​។ ជ័យជម្នះ​នេះ​កើតមាន បន្ទាប់ពី​វាសនា​របស់​ពួកគេ​មាន​ឡើង​មាន​ចុះ​អំឡុង​ការប្រកួត​វើ​ល​ខាប់​ទី​ដែល​ពួកគេ​អាច ទប់​ស្មើ​ក្រុម​ប្រេ​ស៊ី​ល ប៉ុន្តែ​ចាញ់​ក្រុម​ស៊ុយអែត​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​។​
​ ​
​ក្រោយ​ការយក​ឈ្នះ​ក្រុម​អ៊ី​ស្លង់​ដោយ​ស្រួល​មក ពួកគេ​ប្រកួត​មិត្តភាព​ចាញ់​ក្រុម​រុស្ស៊ី​១-០ ដែល​ធ្វើ​ឲ្យ​ពួកគេ​មាន​ស្ថិតិ​ឈ្នះ​តែ​១​ប្រកួត​ប៉ុណ្ណោះ​ក្នុង​៤​ប្រកួត​ចុងក្រោយ​ជា​លក្ខណៈ​អន្តរជាតិ​។ ក្រុម​ស្វ៊ី​សខក​ខានមិនបាន​រក​គ្រាប់​បាល់​ក្នុង​ពីរ​ប្រកួត​ចំណោម​បី​ប្រកួត​ចុងក្រោយ​។​
​ ​
​ក្រុម​បែលហ្ស៊ិក​ហាក់ដូចជា​គ្មាន​បញ្ហា​ក្នុង​ការរក​គ្រាប់​បាល់​ទេ​ហើយ​ក្នុង​ពីរ​ប្រកួត​ចុងក្រោយ ចាប់តាំងពី​ជាប់​លេខ​៣​នៅ​វើ​ល​ខាប់​ក្នុងប្រទេស​រុស្ស៊ី​ពួកគេ​បាន​យកឈ្នះ​ក្រុម​ស្កុ​តឡែ​ន ក្រៅ​ទឹកដី​៤-០ និង​បន្ត​យកឈ្នះ​ក្រុម​អ៊ី​ស្លង់​៣-០ ក្នុង​ប្រកួត​បើកឆាក​នៅ​ក្របខណ្ឌ UEFA Nations League ផងដែរ​។​
​ ​
​ជ័យជម្នះ​ទាំងនេះ​បានធ្វើ​ឲ្យ​ស្ថិតិ​របស់​ពួកគេ​កើន​ដល់​១០​លើក​ក្នុងចំណោម​១១​ប្រកួត ហើយ​បរាជ័យ​១​លើក​គឺ​ដោយសារ​ក្រុម​បារាំង​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ទម្រង់​លេង ក្នុង​ទឹកដី ក្រុម​បែលហ្ស៊ិក​មិនដែល​ចាញ់​ទេ​ក្នុង​១៣​ប្រកួត ហើយ​ពួកគេ​មានលទ្ធភាព​រក គ្រាប់​បាល់​ពី​ស្លាប​ឆ្វេង ស្តាំ​និង​ខ្សែបម្រើ​។ អេ​ឌិន ហា​ហ្សា​ដ​(Eden Hazard) កំពុង​ឡើង ជើង​ខ្លាំង​នាពេល​បច្ចុប្បន្ន ជា​ព័ត៌មាន​ល្អ​សម្រាប់​ក្រុម​បែលហ្ស៊ិក ហើយ​មើលទៅ ពួកគេ​អាច​នឹង​ឈ្នះ​ការប្រកួត​នេះ​និង​នាំមុខគេ​នៅលើ​ពូ​ល​៕
​ទស្សន​: Belgium 3-1 Switzerland

Croatia vs England


​ ​
​ក្រុម​ក្រូ​អាស៊ី​និង​ក្រុម​អង់គ្លេស​ធ្លាប់​ជួបគ្នា​លើកចុងក្រោយ​នៅ​វគ្គ​ពាក់ កណ្តាល​ផ្តាច់ព្រ័ត្រ វើ​ល​ខាប់ ហើយ​ពួកគេ​ពោរពេញ​ដោយ​អារម្មណ៍​រីករាយ​ប៉ុន្តែ​សម្រាប់​ការប្រកួត​នៅពេលនេះ វា​មិន​ដូចជា​ការប្រកួត​លើក​មុន​ទេ​។ ក្រុម​ទាំងពីរ​នេះ​ប្រកួត​ចាញ់​ក្រុម​អេ​ស្ប៉ា​ញ​រួច ទៅហើយ​ក្នុង​ពូ​ល ដូច្នេះ​ការប្រកួត​នេះ​គឺជា​ការប្រកួត ដើម្បី​គេច​ពី​ការ​កាត់ចេញ​។​
​ ​
​ក្រុម​ក្រូ​អាស៊ី​ឈ្នះ​ការប្រកួត​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​វើ​ល​ខាប់​នៅ​ម៉ោង​បន្ថែម ប៉ុន្តែ​ចាញ់​ក្រុម​បារាំង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ចាប់តាំងពី​ពេលនោះ​មក ក្រុម​ក្រូ​អាស៊ី​ប្រកួត​ស្មើ​ជាមួយ​ក្រុម​ព័រ​ទុយ​ហ្គា​ល់​និង​ក្រោយមក​ចាញ់​ក្រុម​អេ​ស្ប៉ា​ញ​៦-០ ក្នុងការ​ប្រកួត​បើកឆាក​នៅ​ក្របខណ្ឌ UEFA Nations League ។​
​ ​
​មានន័យថា ក្រុម​ក្រូ​អាស៊ី​លេង​៦​ប្រកួត​ដោយ​អត់​ឈ្នះ​មួយ​ប្រកួត​សោះ​ហើយ​អ្នកគាំទ្រ របស់​ពួកគេ​សង្ឃឹមថា​ពួកគេ​អាច​នឹងធ្វើ​បានល្អ​ក្នុង​ទឹកដី​របស់ខ្លួន​ទី​ដែល​ពួកគេ​មិនដែល​ចាញ់ ចាប់តាំងពី​ឆ្នាំ​២០១៣ បើទោះបីជា​ការប្រកួត​នេះ​នឹងត្រូវ​លេង​ជា​អសាធារណៈ​ដោយសារ តែ​ជាប់​ទណ្ឌកម្ម​របស់ UEFA ក៏ដោយ​។​

​ចំណែក​ក្រុម​អង់គ្លេស​វិញ​ក៏​ចាញ់​ការប្រកួត​ដំបូង​របស់ខ្លួន​ក្នុង​ពូ​ល​ដែរ​ដោយ​ចាញ់​ក្រុម​អេ​ស្ប៉ា​ញ ២-១ ។ ក្រុម​ដែលមាន​ការរុះរើ​ច្រើន​នេះ​បាន​យកឈ្នះ​ក្រុម​ស្វ៊ី​ស​១-០​ក្នុងជំនួប​មិត្តភាព ក្នុង​ទឹកដី​ដោយមាន​ស្ថិតិ​ឈ្នះ​១​ក្នុងចំណោម​៦​ប្រកួត​ចុងក្រោយ​។​
​ ​
​នៅពេលនេះ ពួកគេ​ត្រូវ​លេង​ពីរ​ប្រកួត​ក្រៅ​ទឹកដី​ក្នុង​ពូ​លហើយ​ត្រូវការ​ឈ្នះ​យ៉ាងហោចណាស់ ១​ប្រកួត ដើម្បី​គេចចេញ​ពី​ការ​ខ្ទាត​ចេញពី​ក្របខណ្ឌ​នេះ​។ ជាថ្មី​ម្តងទៀត លោក ហ្គា​រ៉េត សាវ​ហ្គេ​ត (Gareth Southgate) បានរៀបចំ​ក្រុម​វ័យក្មេង​របស់លោក​។​ក្រុម​អង់គ្លេស​រកបាន ជ័យជម្នះ​៦​លើក​ក្នុងចំណោម​១៤​ប្រកួត​ចុងក្រោយ​សម្រាប់​ការប្រកួត ជាង​៩០​នាទី​។​
​ ​
​ជាថ្មី​ម្តងទៀត ខ្សែបម្រើ​កណ្តាល​គឺជា​រឿង​សំខាន់​សម្រាប់​ការប្រកួត​នេះហើយ​វា​គឺជា​ចំណុច ដែល​ក្រុម​អង់គ្លេស​មាន​បញ្ហា​ច្រើន​នៅពេល​ជួប​ជាមួយ​កីឡាករ​ឆ្នើម​ដូចជា ម៉ូ​ឌ្រិ​ក (Modric) ។ ក្រុម​ក្រូ​អាស៊ី​មានសង្ឃឹម​ឈ្នះ​ច្រើន​សម្រាប់​ការប្រកួត​នេះ​ដោយសារ​វា​ធ្វើឡើង​ក្នុង ទឹកដី​របស់ខ្លួន​៕
​ទស្សន​: Croatia 2-1 England

ទីតាំងផ្សាយពាណិជ្ជកម្ម