ក្រុមកីឡា​បាល់ទះ​វិសាខា​កម្ពុជា​ចាញ់​ក្រុម​កីឡាបាល់ទះ​វិសាខា​ថៃ​ក្នុងការ​ប្រកួត​មិត្តភាព​

1731
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: ក្រុមកីឡា​បាល់ទះ​វិសាខា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចាញ់​ក្រុមកីឡា​បាល់ទះ​វិសាខា នៃ​ព្រះរាជាណាចក្រ​ថៃ ក្នុង​លទ្ធផល​២​សិត​ទល់​៣​សិត នៃ​ការប្រកួត​មិត្តភាព​អន្តរជាតិ ជាមួយ​នៅ​ទីលានកីឡា​បាល់ទះ​វិសាខា​ក្នុង​បូរី​ហ្គ្រេ​ន​ភ្នំពេញ​។ ការប្រកួត​ជា​មិត្តភាព​នេះ ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​១១​កញ្ញា​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា និង​លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង កីឡា​និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ទស្សនា​ការប្រកួត​នេះ​។ នេះ​គ្រាន់តែ​ជាការ​ប្រកួត​ជា​មិត្តភាព ដើម្បី​ស្ទង់​ពី​សមត្ថភាព​តែប៉ុណ្ណោះ​។

​លោក គង់ កៃ​ដូ អ្នកគ្រប់គ្រង​ក្លិប​កីឡាបាល់ទះ​វិសាខា នៃ​ព្រះរាជាណាចក្រ​ថៃ បាន​និយាយថា ការប្រកួត​មិត្តភាព​អន្តរជាតិ​លើ​នេះ ដើម្បី​ធ្វើ​ផ្លា​ល់​ប្តូរ​បទពិសោធន៍ និង​បច្ចេកទេស​ក្នុងការ​ឈានទៅរក​ភាពជោគជ័យ​ឲ្យ​កាន់តែខ្លាំង​ជាង​មុន នា​ថ្ងៃ​អនាគត និង​រឹតបន្តឹង​ចំណង​សាមគ្គីភាព​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង​២ តាមរយៈ​វិស័យ​កីឡា​ជាពិសេស​ជំរុញ និង​លើកទឹកចិត្ត​កីឡាករ​ទាំងអស់​ឲ្យ​កាន់​តែមាន​ជឿជាក់​លើក​សមត្ថភាព​ខ្លួនឯង​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម