​ព្រៃ​សហគមន៍​លៀភ​គុយ​ក្នុងស្រុក​ភ្នំស្រួច​ត្រូវ​ក្រុម​ឈ្មួញ​ចូល​កាប់​យក​ឈើ​ក្រញូង​

1196
ចែករម្លែក

(​កំពង់ស្ពឺ​)៖​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​តាំង​សំរោង​បាន​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​រស្មី​កម្ពុជា​ថា​ព្រៃ​សហគមន៍​លៀភ​គុយ​ស្ថិតក្នុង​ភូមិ​តាំង​សំរោង​ឃុំ​តាំង​សរោង​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​ត្រូវ​ក្រុម​ឈ្មួញ​ចូល​កាប់​ទាំង​ថ្ងៃ​គេ​មិនឃើញ​ជំនាញ​ឬ​អាជ្ញាធរ​ស្រុក​ហ៊ាន​មក​ក្បែ​ឡើយ​។​
​សព្វថ្ងៃ​ក្រុម​ឈ្មួញ​បាន​ប្រើ​គ្រប់​រូបភាព​ដើម្បី​ដឹកយក​ផល​អនុផល​ព្រៃឈើ​ក្នុង​សហគមន៍​លៀភ​គុយ​យកទៅលក់​នៅ​ព្រំដែន​ខេត្តតាកែវ​។​

​ប្រភព​ដដែល​បាន​បន្តថា​ឈើ​ក្រញូង​មួយ​ដើម​មានមុខ​០,៥០​ដែលមាន​ប្រវែង​៧​ម៉ែត្រ​មានតម្លៃ​ចាប់ពី​១០​លាន​រៀល​ទៅ​១៥​លាន​រៀល​ដោយ​គេ​រំលំ​ដើម្បី​ពុះ​និង​កាត់​ងាយស្រួល​ដឹក​តាម​រថយន្ត​សេរី​ទំនើបៗ​។​ក្រុម​ឈ្មួញ​ដែល​ចូលទៅ​ទិញ​នោះ​ត្រូវគេ​ស្គាល់​ថា​មានផ្ទះ​នៅ​ភូមិ​ក្បាលថ្នល​ឃុំ​មហា​សាំង​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​។​

ប្រភព​បាន​បន្តថា​ចាប់​តាង់​ពី​លោក​ឡាង​អូន​មក​ធ្វើជា​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​គី​រី​វ័​ន្ត​គេ​មិនឃើញ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ម្តងណា​ឡើយ​។​បើសិន​បង្ក្រាប​តែ​រថយន្ត​ដឹក​បង្គោល​ស្មាច់​ដែល​ប្រជាពលរដ្ឋ​យកទៅ​ធ្វើ​របង​ផ្ទះ​នោះ​គឺ​លោក​ឡាង​អូន​គាត់​បង្ក្រាប​ហើយ​ដើម្បី​ឲ្យ​ថ្នាក់លើ​ឃើញ​ពី​ស្នាដៃ​។​

​បើ​រថយន្ត​ដឹង​ឈើ​ប្រណីត​វិញ​លោក​មិន​រវល់​នោះទេ​សង្ស័យ​គាត់​បាន​លាភសក្ការៈ​ពី​ក្រុម​ឈ្មួញ​ធំៗ​។​ដូចជា​ករណី​បាក់​ស្ពានដែក​បា​ឡេ​នៅ​ចំណុច​តាកែ​ន​ដែល​គេ​ដឹងថា​មាន​ទួ​នាទី​ពាក់​ផ្កាយ​នៅ​កងពលតូច​លេខ​៣១​។​ទាក់ទិន​ការចោទប្រកាន់​របស់​ប្រជា​ពលរ​ដ្ខ​ទៅ​និង​ដែល​ក្រុម​ឈ្មួញ​ចូល​កាប់​យក​ឈើ​ប្រភេទ​ក្រញូង​ក្នុង​ដី​សហគម​លៀភ​គុយ​រស្មី​កម្ពុជា​មិនអាច​សុំ​ការបកស្រាយ​ពី​លោក​ឡាង​អូន​បានទេ​នៅថ្ងៃនេះ​។​

តែ​លោក​ប៊ុន​ស​ម្បិ​ត្តិ​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​បសេដ្ឋ​បាន​និយាយថា​លោក​ទទួលស្គាល់​គឺមាន​គេ​ចូល​កាប់​យក​ឈើ​ក្រញូង​ក្នុង​ដី​សហគម​លៀភ​គុយ​ពិតប្រាកដ​មែន​។​ក្នុងនោះ​លោក​បាន​បង្ក្រាបបាន​ពី​ករណី​ហើយ​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ចាត់ការ​តាមច្បាប់​៕S/​ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​

​គោយន្ត​និង​កំណាត់ឈើ​ក្រញូង​ដែល​ក្រុម​ឈ្មួញ​លួច​កាប់​រូបថត​៖​សុខ​សុ​ភ័​ណ្ឌ​


​ ​ ​