បង្ក្រាបជាក់ស្តែងករណីជួញដូរឃាត់បានបុរសម្នាក់ជាក់ស្តែងដកហូតថ្នាំញៀន២៣កញ្ចប់តូចធំ

645
ចែករម្លែក

ដោយ : សាវរក្ស/ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបាននគរបាលប៉ុស្តិ៍ស្វាយប៉ាកឃាត់ខ្លួនបានជាក់ស្តែង ដកហូតថ្នាំញៀន២៣កញ្ចប់តូចធំ ក្នុងនោះថ្នាំគ្រាប់ពណ៌ផ្កាឈូក១គ្រាប់  ។ ហេតុការណ៍ឃាត់ខ្លួននេះ បានកើតឡើងកាលពីវេលាម៉ោង9យប់ថ្ងៃទី១១ខែតុលាឆ្នាំ២០១៨ ត្រង់ចំណុចក្រុមទី៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។

សមត្ថកិច្ចឱ្យដឹងថាកំលាំងបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឡច សឿង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮខេត្តកណ្តាល មុខរបរមិនពិតប្រកដ ។
សម្ភារៈដកហូតរួមមានក្រាមពណ៌សថ្លាចំនួន២២កញ្ចប់ ធំ០១កញ្ចប់ថ្នាំគ្រាប់ពណ៌ផ្កាឈូក០១គ្រាប់
ទូរស័ព្ឌដៃមួយគ្រឿងម៉ាក PHICOMMលុយចំនួន១៩០០០រៀលនិងឧបករនិងថង់សំរាប់ច្រកមួយចំនួន។

ក្រោយឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងត្រូវបានកំលាំងជំនាញ ប៉ុសិ៍្ដកំពុងកសាងសំណុំ​រឿងបញ្ជូនទៅ​អធិការដ្នាន ដើម្បីអនុវត្តតាមនីតិវិធី៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម