អង់គ្លេស​តែងតាំង​រដ្ឋមន្ត្រី​បង្ការ​អត្តឃាត​ជា​លើកដំបូង​

1202
ចែករម្លែក
  • 4
    Shares

នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី ថេរេសា មេ កាលពីថ្ងៃអង្គារទី០៩តុលា បានតែងតាំងរដ្ឋមន្រ្តីបង្ការអត្តឃាតជាលើកដំបូងរបស់ប្រទេស នៅក្នុងកិច្ចខិតខំមួយដើម្បីកាត់បន្ថយចំនួនមនុស្សសម្លាប់ខ្លួនឯង។

រដ្ឋាភិបាលអង់គ្លេសបាននិយាយនៅក្នុងគេហទំព័ររបស់ខ្លួនថា “នាយករដ្ឋមន្រ្តី..បានប្រកាសនៅថ្ងៃនេះថា រដ្ឋមន្រ្តីសុខាភិបាល ជែកគី ដយឡេ-ប្រាយ នឹងក្លាយជារដ្ឋមន្រ្តីអង់គ្លេសដំបូងសម្រាប់បង្ការអត្តឃាត”។

ការតែងតាំងនេះធ្វើឡើងមួយថ្ងៃមុនទិវាសុខភាពផ្លូវចិត្តពិភពលោកថ្ងៃ១០តុលា ជាទិវាសំរាប់ការអប់រំសុខភាពផ្លូវចិត្តពិភពលោក ការយល់ដឹងនិងការគាំទ្រប្រឆាំងនឹងទុក្ខសោកសង្គមមួយនេះ។

យោងតាមរដ្ឋាភិបាលអង់គ្លេស មនុស្សប្រមាណ៤.៥០០នាក់បានបញ្ចប់ជីវិតរបស់គេរៀងរាល់ឆ្នាំនៅអង់គ្លេសនិងអត្តឃាតនៅតែជាមូលហេតុស្លាប់ចម្បងសំរាប់បុរសក្រោមអាយុ៤៥ឆ្នាំ។

រដ្ឋាភិបាលអង់គ្លេសក៏នឹងរៃអង្គាសប្រាក់២,៤លានដុល្លារសំរាប់ជួយអ្នកត្រូវការចាំបាច់ និងអប់រំមនុស្សអំពីសុខភាពផ្លូវចិត្ត ៕ដោយ:វាសនា

រដ្ឋមន្រ្តីបង្ការអត្តឃាត ជែកគី ដយឡេ-ប្រាយ

ទីតាំងផ្សាយពាណិជ្ជកម្ម