ក្រុមហ៊ុន​កាយ​ដី​ជ្រៅ​គ្មាន​ច្បាប់​អាច​ដំណើរការបាន​ដោយ​រលូន​គ្មាន​ការទប់ស្កាត់​ពី​ជំនាញ​

951
ចែករម្លែក

​ដោយ : ​គ្រញូង​/​បាត់ដំបង ៖ ​ក្រ​ហ៊ុន​អជីវ​កម្ម​កាយ​ដី​នៅ​ចំណុច​ភូមិសាស្ត្រ​ភូមិ​ដំណាក់​ហ្លួង​ សង្កាត់​វត្ត​គរ ក្រុង​/​ខេត្តបាត់ដំបង​ គឺជា​ក្រុមហ៊ុន​របស់លោក ហេង អេង​នៅ​ក្រុង​បាត់ដំបង​បានធ្វើ​អាជីវកម្ម​កាយ​ដី​លក់បាន​កាយ​ដី​មាន​ជម្រៅ​ជ្រៅ​និង​គ្មាន​ច្បាប់​​អនុញ្ញាតិ​ពី​មន្ទីរ​រ៉ែ​និង​ថាមពល​ ប៉ុ​ន្តែ​ជំនាញ​មិន​​មានការ​ទប់ស្កាត់​ត្រូវ​ប្រជាពលរដ្ឋ​ចោទប្រកាន់​​ថា ​បាន​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​ទើប​ធ្វើជា​​ខ្វាក់ភ្នែក​មើលមិនឃើញ​។​

យោងតាម​ប្រភព​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​តំបន់​នោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ថា ពួកគាត់​ពិតជា​មានកា​រ​ព្រួយ​បារ​ម្ផ​ខ្លាំងណាស់ ពី​បញ្ហា​ផ្សេងៗ​ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់ បញ្ហា​បរិស្ថាន​នៅក្នុង​តំបន់​របស់​ពួកគាត់​​រស់​​នៅ មិន​ថា​ជា​បញ្ហារ​អ្វី​នោះទេ​។ ហើយ​ក្នុង​មួយរយៈ​កន្លងមក គេ​ពុំដែល​ឃើញ​អស់លោក​មន្ត្រី​ជំនាញ ពាក់ព័ន្ធ​ក្នុង​ខេត្ត ពិសេស មន្ទីរ​រែ​និង​ថាមពល ចុះទៅ​ទប់ស្កាត់​ឬ​មាន​វិធានការ​អ្វី​ម្តងណា​ឡើយ ឃើញតែ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ជីក​​យក​អាច​មិ៍​ដី​លក់​យ៉ាង​រលូន ។​ ម្យ៉ាងទៀត​គេ​ក៍នៅ​ពុំ​ដឹងថា ​ក្រុមហ៊ុន​នេះ​មានច្បាប់​ចេញ​ដោយ​មន្ទីរជំនាញ​ឬ​ក្រសួង​ជំនាញ​នោះទេ ​ហើយ​កំណត់​ការជីក​កាយ​ដី​នោះ​អនុ​ញា​ត​បាន​ជម្រៅ​ណា​នោះទេ បានជា​ក្រុមហ៊ុន​មួយ​នេះ​ជីក​ជ្រៅ​ដល់​ក្បាល​ប្រែ​ត​យ៉ាង​ដូច្នេះ​។ ចំណែក​រថយន្ត​​ដឹក​ដី​វិញ​បើកបរ​លឿនៗ​និង​បង្ហុយដី​ទ្រលោម​​នៅពេល​គ្មាន​ភ្លៀង​ និង​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់​។

ចំណែក​រដូវវស្សា​វិញ​ធ្វើ​ឲ្យ​ផ្លូវថ្នល់​ឆាប់​ខូចខាត​ទៅវិញ ​បង្ក​ផលប៉ះពាល់​ដល់​អ្នកធ្វើដំណើ​រ​និង​ប៉ះពាល់​ដល់​បញ្ហា​បរិស្ថាន​នាំ​ឲ្យ​ខូចសុខភាព​អ្នក​ដែល​រស់​​នៅ​អម​សងខាង​ផ្លូវ​ដែល​រថយន្ត​ដឹក​ដី​ធ្វើ​ដំ​​ណើ​រ​ឆ្លងកាត់​។​

ទាក់ទង​ជុំវិញ​បញ្ហា​នេះ​អ្នកយកព័ត៌មាន​រស្មី​កម្ពុជា​បាន​សុំ​ការបំភ្លឺ​ពី​លោក​ អ៊ា​ន មាឃ ​ប្រធាន​មន្ទីរ​រែ​និង​ថាមពល​តាម​ទួ​រ​ស័ព្ទ​លោក បាន​ឆ្លើយថា ​ក្រុមហ៊ុន​ហេង អេង​ មានច្បាប់​អនុញ្ញាតិ​ពី​មន្ទី​រ៉ែ​និង​ថាមពល​មិនមាន​ច្បាប់​ពី​ក្រសួង​ទេ​ ដោយ​កំណត់​ឲ្យ​ជីក​យក​អាច​មិ៍​ដី​តែ​ជម្រៅ​៥​ម៉ែត្រ ​ប៉ុណ្ណោះ​បើ​ជីក​លើស​នេះ​គឺ​ខុសច្បាប់​ហើយ​ចាំ​លោក​ឲ្យ​មន្ត្រី​កន​រោម​ឱវាទ​ចុះទៅ​មើល​។

ចំណែក​លោក ហេង អេង ​ថៅកែ​អាជីវកម្ម​កាយ​ដី​លក់​វិញ​ក៏​មិនអាច​ទំនាក់​ទង​បានដែរ ព្រោះ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​លើក​ ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម