សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ត្រឡប់​មកដល់​មាតុប្រទេស​វិញ​ហើយ​កាលពី​​ម៉ោង​១:១០ថ្ងៃ​នេះ

1073
ចែករម្លែក

ភ្នំពេញ​៖ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន  បាន​អញ្ជើញ​និវត្តន៍​មកដល់​មាតុភូមិ​វិញ​ហើយ​នៅ​រសៀល​ថ្ងៃទី ១២ ខែតុលា​ឆ្នាំ ២០១៨​បន្ទាប់ពី​បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​និង​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​ជប៉ុន​លើក​ទី ១០ នៅ​ប្រទេស​ជប៉ុន​រយៈ ពេល ៤ ថ្ងៃ និងបន្តដំណើរ​ចូលរួម “​ជំនួប​កំពូល​ថ្នាក់ដឹកនាំ​អាស៊ាន​”ដែល​ត្រូវបាន​រៀបចំឡើង​ស្រប​ជាមួយ​កិច្ចប្រជុំពេញអង្គ​ប្រចាំឆ្នាំ​របស់​ក្រុមប្រឹក្សា​អភិបាល​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​និង​ធនាគារពិភពលោក​ក្រោម​មូលបទ​” ការសម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាពនិង ការ កាត់បន្ថយ​គម្លាត​នៃ​ការអភិវឌ្ឍ​តាមរយៈ​សកម្មភាព​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​និង​សាកល​” នៅ​ថ្ងៃទី ១១ ខែតុលា​ឆ្នាំ ២០១៨ នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី ។​


​ ​
​នោ​ក្នុងការ​ស្នាក់នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​និង ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន​លើក​ទី១០ពីថ្ងៃ​ទី៦ ដល់​ថ្ងៃទី១០ខែតុល ។ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែនបាន​អញ្ជើញ​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ ស៊ីន​ហ្សូ អា​បេ នាយករដ្ឋមន្ត្រី ជប៉ុន និង ទទួល​ជំនួប​សម្តែង​ការគួរសម​ដាច់ដោយ ឡែក​ពីគ្នា​ជាមួយ​លោក ម៉ាសា​ហី​រ៉ូ អី​ម៉ា​មូរ៉ា (Masahiro IMAMURA) ប្រធាន​សមាគម​មិត្ត ភាព សភា​ជប៉ុន​-​កម្ពុជា​, លោក ហី​រ៉ូ​យូគី អី​ស៊ី​ហ្គេ​(Hiroyuki Ishige) ប្រធាន​និង​ជា​នាយក​ប្រតិបត្តិ​អង្គការ​JETRO,​លោក ហ្វ៊ូមី​អាគី តាកាហាស៊ី (Fumiaki Takahashi) អតីត​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង ជា​ប្រធាន​សមាគម​ជប៉ុន​-​ក​ម្ព​ជា , លោក ណូ​ប៊ូ​អាគី គី​តា​ម៉ូ​រី (Nobuaki Kitamori) តំណាង​ក្រុមហ៊ុន​មី​ស៊ុ​អ៉ី (Mitsui Co., Ltd) និង លោក យូ​ស៊ី​ហ៉ី​សា កៃ​នុ​ម៉ា (Yoshihisa Kainuma) តំណាង​ក្រុមហ៊ុន​មី​នេ​ប៊ែ​រ (Minebea Cambodia Co., Ltd) ។
​ ​ ​
​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អញ្ជើញ​ទស្សនកិច្ច​តំបន់ឧស្សាហកម្ម​សំខាន់ៗ​ចំនួន​ពីរ​របស់​ជប៉ុន​ផងដែរ​រួមមាន​កំពង់ផែ​កុង​តឺ​ណឺ​រ​នៅ​ទីក្រុង យូ​កូ​ហា​ម៉ា (Yokohama)​និង មជ្ឈមណ្ឌល​សំអាត​ទឹក​អា​រី​យ៉ា​កេ​(Ariake)​។​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ជួប​សំណេះសំណាល​ជាមួយ សហគមន៍​និង​និស្សិត​កម្ពុជា​ដែល​កំពុង​រស់នៅ និង សិក្សា​នៅក្នុង​ប្រទេស​ជប៉ុន ។

​នៅ​ថ្ងៃទី ៩ តុលា សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន លើក​ទី​១០ ដែល​បណ្តា​មេដឹកនាំ​នៃ​ប្រទេស​មេគង្គ ជប៉ុន និង​ធ្វើការ​ពិភាក្សា និងអនុម័ត​យុទ្ធសាស្ត្រ​ទីក្រុង​តូ​ក្យូ​ថ្មី​សំដៅ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ការតភ្ជាប់ លើកកម្ពស់​សុខមាលភាព​ប្រជាជន និង ការពារ​បរិស្ថាន​។​

នៅវេលា​ថ្ងៃត្រង់​ថ្ងៃ​ដដែល​នោះដែរ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​និង​បណ្តា​មេដឹកនាំ​នៃ​ប្រទេស​មេគង្គ​បាន​អញ្ជើញ​ចូល រួម​ក្នុង​ពិធី​ទទួលទាន​អាហារ​ថ្ងៃត្រង់​ដែរ​ល​រៀបចំឡើង​ដោយ​ក្រុម​ធុរកិច្ច​នៃ​ប្រទេស​ជប៉ុន មេគង្គ ។
​ ​
​នៅ​រសៀល​ថ្ងៃ​ដដែល​នោះដែរសម្តេច​តេ​ជោ ហ៊ុន សែន និង​បណ្តា​មេដឹកនាំ​នៃ​ប្រទេស​មេគង្គ​បាន​អញ្ជើញ​ជា​អធិ បតី​ក្នុង​សិក្ខាសាលា ស្តីពី​ការវិនិយោគ​ដែល​រៀបចំឡើង​ដោយ​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​(JETRO) ​។ សិក្ខាសាលា​នេះ​មាន​អ្នកចូលរួម​ប្រមាណ ៥០០ នាក់ មកពី​ប្រទេស​មេគង្គ ជប៉ុន និង ដៃគូ​អភិវឌ្ឍន៍​នានា​របស់​ប្រទេស​មេគង្គ​និង​ប្រទេស​ជប៉ុន​។
​ ​
​នៅ​ថ្ងៃទី១០​ខែតុលា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អញ្ជើញ​ទៅកាន់​ប្រទេស​ឥណ្ឌូនេស៊ី​។​សម្តេច​អគ្គមហាសេនាបតី​តេ​ជោហ៊ុន សែនបាន​អ​ញ្ជើ ញ​ចូលរួម​ក្នុង​“​ជំនួប​កំពូល​ថ្នាក់ដឹកនាំ​អាស៊ាន​”ដែល​ត្រូវបាន​រៀបចំឡើង​ស្រប​ជាមួយ​កិច្ចប្រជុំពេញអង្គ​ប្រចាំឆ្នាំ​របស់​ក្រុមប្រឹក្សា​អភិបាល​នៃ​មូលនិ​ធិ​រូបិយវត្ថុ​អន្តរជាតិនិង ធនាគារពិភពលោក​ក្រោម​មូលបទ​”ការសម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​និង​ការកាត់បន្ថយ​គម្លាត​នៃ​ការអភិវឌ្ឍ​តាមរយៈ​ស កម្មភាព​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​និង​សាកល​” នៅ​ថ្ងៃទី​១១ខែតុលាឆ្នាំ​២០១៨នៅ​កោះ​បាលី​ប្រទេស​ឥណ្ឌូនេ ស៊ី ។​

​ ​ជំនួប​កំពូល​នេះ​មិន​ត្រឹមតែ​ជា​វេទិកា​មួយ​សម្រាប់​ថ្នាក់ដឹកនាំ​អាស៊ាន​ទាំងអស់​ដើម្បី​ធ្វើ​ការងារ​ជិតស្និទ្ធ​ថែមទៀត ជាមួយ​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ និង អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​) ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ក៏​ជាការ​បង្ហាញ​ពី​ភាពជា​អ្នកដឹកនាំ និ ង​កិច្ចសហប្រតិបត្តិការ​ដ៏​រឹងមាំ​របស់ អាស៊ាន​ក្នុងការ​សម្រេចបាន​នូវ​វឌ្ឍនភាព​ដ៏​ពិតប្រាកដ ឈានទៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។​ ​ ​ ​ ​ ​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​អញ្ជើញ​ចូលរួម​ក្នុងនាម​ជា​ភ្ញៀវកិត្តិយស​ពិសេស​ក្នុង​ពិធី​បើក​កិច្ចប្រជុំពេញអង្គ​ប្រចាំឆ្នាំ​របស់​មូលនិធិ​រូបិយវត្ថុ អន្តរ ជាតិ និង​ធនាគារពិភពលោក​នៅ​ថ្ងៃទី ១២ ខែតុលា ឆ្នាំ​២០១៨ ផងដែរ​៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ