ផ្លូវដែក​នៅ​ម្តុំ​អាង​អូរ​ខៃ​ដន​ក្រោយ​ទឹក​លិច​២​កន្លែង នៅ​ជ្រាយ​តែ​ខ្សែ​រថ​អាច​ឆ្លងកាត់​បាន​

1774
ចែករម្លែក
  • 65
    Shares

​ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: ផ្លូវដែក​នៅ​ម្តុំ​អាង​អូរ​ខៃ​ដន​ក្រោយ​ទឹក​លិច​២​កន្លែង នៅ​ជ្រាយ​តែ​ខ្សែ​រថ​អាច​ឆ្លងកាត់​បានមក​ទល់​ថ្ងៃនេះ​។​

​យោង​មន្ត្រី​សាលាក្រុង​ប៉ោយប៉ែត ទទួល​គ្រប់គ្រង​រមណីយដ្ឋាន​អាហារ​នៅ​អាងទឹក​អូរ​ខៃ​ដន​ឲ្យ​កាសែត​រស្មី​កម្ពុជា​ដឹង​ថ្ងៃទី​១២​ខែតុលា​ថា គិត​មក​ត្រឹម​ថ្ងៃនេះ ស្ថានភាព​ដី​ខាងក្រោម នៃ​ផ្លូវដែក​នៅ​ម្តុំ​ខាងក្រោម​ជាប់​នឹង​ទំនប់​អាង​នេះ នៅមាន​សភាព​ជ្រាយ ហើយ​ប្រឈម​នឹងមាន​ទឹក​ហៀរ​ខ្ជាក់​ពី​អាង​មក​លិច​ជាថ្មី បើសិន​ជាមាន​ភ្លៀង​ធ្លាក់​ក្នុងភូមិ​ក្រុង​ប៉ោយប៉ែត និង​មានទឹក​បើក​បន្ធូរ​ទម្លាក់​ពី​អាងទឹក​របស់​ថៃ នៅ​ស្រុក​អារញ្ញ​ប្រ​ថេត ខេត្ត​ស្រះកែវ ជាប់​ព្រំដែន​កើតមាន​ជាថ្មី​នោះ​។​

​ប៉ុន្តែ​អ្នកយាម​ប្រចាំការ​ចំណុច​ផ្លូវ​ឆ្លងកាត់​ផ្លូវដែក នៃ​ក្រុមហ៊ុន​រ៉ូយ៉ាល់​រ៉េ​វេ​នៅ​ម្តុំ​អាង​អូរ​ខៃ​ដន​ប្រាប់ថា ទោះជា​សភាព​ដី​គ្រឹះ​ផ្លូវ​នៅ​ជ្រាយ ក៏​ខ្សែ​រថភ្លើង​ដឹក​អ្នកដំណើរ​បាន​រត់ឡើង​វិញ​ហើយ ព្រោះ​ស្រទាប់​ថ្ម និង​ដែក​រ៉ៃ​ផ្លូវ​នៅ​រឹងមាំ អាច​ទ្រទ្រង់​ខ្សែ​រថ​ឆ្លងកាត់​បាន​។​

​សូម​រំលឹកថា កាលពី​ថ្ងៃទី​៩​និង​ទី​១០​ខែតុលា​ឆ្នាំ​២០១៨ នា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​កន្លងមក​ជំនន់​ទឹកភ្លៀង ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយប៉ែត និង​ទឹក​បើក​បង្ហូរ​ពី​អាងទឹក​ថៃ នៅ​ស្រុក​អារញ្ញ​ឈម​នឹង​ភូមិសាស្ត្រ​ក្រុង​ប៉ោយប៉ែត បាន​រុញ​មក​ក្នុង​ក្នុង​ផ្ទៃ​អាង​អូរ​ខៃ​ដន បង្ក​ឲ្យ​ទឹក​ហក់​ឡើង ហើយ​ហៀរ​ខ្ជាក់​ពី​ទំនប់​ខាងជើង​ដែល​នៅ​ប្រប​បណ្តោយ​ផ្លូវដែក និង​ផ្លូវជាតិ​លេខ​៥ បង្ក​អោយ​លិច​ផ្លូវដែក​២​ចំណុច​: ទី​១.​ចំណុច​ទល់មុខ​ផ្លូវ​ចូល​ទី​១ ដែល​បង្ក​ឲ្យ​ហូរ​ច្រោះ​បាក់មុខ​ទឹកធំ​ផង​។ និង​ទី​២.​ចំណុច​ក្បែរផ្លូវ​ចូល​ទឹក​២​។​

​មកទល់​ថ្ងៃទី​១២​ខែតុលា ទោះបីជា​ទឹកបាន​ស្រក​ពី​ផ្លូវដែក ក៏​វា​នៅមាន​សភាព​ពេញប្រៀប​ទំនប់​អាង​នៅឡើយ​។ ហើយ​បញ្ហា​ប្រឈម​ជាប្រចាំ​នោះ គឺ​ផ្លូវដែក​និង​ផ្លូវដែក​នៅ​ប្រប​ទំនប់​អាង​ម្តុំ​នោះ មាន​នីវ៉ូ​ទាប​ជាង​ទំនប់​ជិ​យ​២​ម៉ែត្រ​ឯណោះ​។​

​ប៉ុន្តែ​លោក សាន ស៊ានហូ អភិបាលក្រុង​ប៉ោយប៉ែត​អោយដឹងថា ជំនន់​ទឹកបាន​បន្ត​ហក់​ឡើង​ក្នុង​ផ្ទៃ​អាង​អូរ​ខៃ​ដន​ជាថ្មី ហើយ​ហៀរ​លិច​ផ្លូវដែក និង​គម្រាម​កុះ​ហែង​ផ្លូវជាតិ​លេខ​៥​មែន​។ ប៉ុន្តែ​ទាំង​អាជ្ញាធរ ទាំង​ជំនាញ​ធនធានទឹក និង​ក្រុមហ៊ុន​កុក​អាន​វ៉​ត​ធឺ​សាប់​ប្លាយ បាន​អះអាងថា ពួកខ្លួន​អាច​គ្រប់គ្រង​ស្ថានភាព​ទឹក​ក្នុង​អាង​នេះ​បាន​៕ ល​