ក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី សម្ពោធ​កម្មវិធី​អប់រំ​សុវត្ថិភាព​ចរាចរណ៍​សហគមន៍​នៅ​ស្រុក​បន្ទាយមាស​

1088
ចែករម្លែក

ដោយៈ​បូកគោ​/​កំ​ពតៈ​កាលពី​ព្រឹក​ថ្ងៃទី​១២​ខែតុលា​នេះ​ក្រុមហ៊ុន​ជីបម៉ុង​អ៊ិន​ស៊ី​ដោយ​សហការ​ជាមួយនឹង​អង្គការ​សម្ព័ន្ធ​ដើម្បី​សុវត្ថិភាព​ចរាចរណ​ផ្លូវគោក បាន​សម្ពោធ​គម្រោង​ការអប់រំ​សុវត្ថិភាព​ចរាចរណ៍​សហគមន៍ ដើម្បី​លើកកម្ពស់​ការយល់ដឹង​ពី​សុវត្ថិភាព​ចរាចរណ៍​ក្នុងចំណោម​សិស្សានុសិស្ស​និង​ប្រជាជន​ទូទៅ​នៅក្នុង​ស្រុក​បន្ទាយមាស ខេត្តកំពត​។​
​ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នឹង​អាជ្ញាធរ​ជាង ៤០០ នាក់​បាន​ចូលរួម​នៅក្នុង​កម្មវិធី​នេះ​។ សិស្សានុសិស្ស​និង​គ្រូ​បង្គោល​សុវត្ថិភាព​ចរាចរណ៍​ដែល​ត្រូវបាន​ជ្រើសរើស​ក្នុង​សហគមន៍​ទទួលបាន​មួក​សុវត្ថិភាព​ម្នាក់​មួយ និង​ឧបករណ៍​សម្រាប់​ឆ្លង​ផ្ល​វ​ទៅកាន់​សាលា​ពីរ​ដែល​ជាប់​នឹង​ផ្លូវ​លេខ ៣៣​។​

​សម្ពោធ​កម្មវិធី​អប់រំ​សុវត្ថិភាព​ចរាចរណ៍​សហគមន៍​នៅ​ស្រុក​បន្ទាយមាស​

​លោកស្រី​លឹម សុខ​ជា ទីប្រឹក្សា​ជាន់ខ្ពស់​នៃ អង្គការ​សម្ព័ន្ធ​ដើម្បី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក មានប្រសាសន៍ថា តាម ប្រព័ន្ធ​ទិន្នន័យ​ជនរងគ្រោះ​ថ្នាក់​ចរាចរ​ណ៍​ក្នុង​ឆ្នាំ ២០១៧ ចំនួន​អ្នក ស្លាប់ ៧៥​ភាគរយ ពាក់ ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​ទោចក្រយានយន្ត និង​រងរបួស​ក្បាល​ហើយ មានតែ ៦៩​ភាគរយ ប៉ុណ្ណោះ ដែល​ពាក់មួក​សុវត្ថិភាព​។​ហេតុដូច្នេះ​ហើយ​ទើប​ក្រុមហ៊ុន​សម្រេចបាន​ជ្រើសរើស​និង​បណ្តុះបណ្តាល​គ្រូ​បង្គោល​ចំនួន​៣០​នាក់​ដើម្បីឱ្យ​ពួកគាត់​បន្តធ្វើ​ការអប់រំ​សុវត្ថិភាព​ចរាចរណ៍​ទៅកាន់​សិស្សានុសិស្ស ប្រជាជន​នៅក្នុង​សហគមន៍​បន្តទៀត​។​

​លោក​ទៀង សុភៈ​វិជ្ជា តំណាង ឱ្យ​ក្រុមហ៊ុន​ជីប ម៉ុង អ៊ិន​ស៊ី មានប្រសាសន៍ថា ក្រុមហ៊ុន​ជីប ម៉ុង អ៊ិន​ស៊ី តែងតែ​យកចិត្តទុកដាក់​ទៅលើ​សុវត្ថិភាព​របស់​ប្រជាជន​នៅក្នុង​សហគមន៍​។​លោក​បន្ថែមថា នេះ​មិនមែនជា​លើកទីមួយ​នោះទេ ដែល​ក្រុមហ៊ុន​បានរៀបចំ​កម្មវិធី​ស្តីពី​សុវត្ថិភាព​ចរាចរណ៍ ហើយ​ក្រុមហ៊ុន​នឹង​នៅតែ​បន្ត​សហការ​ជាមួយនឹង​អ្នកពាក់ព័ន្ធ និង​ធ្វើ​សកម្មភាព​អប់រំ ផ្សព្វផ្សាយ ដល់​ប្រជាជន​នៅក្នុង​សហគមន៍​ឱ្យ​យល់ដឹង​អំពី​សុវត្ថិភាព​ចរាចរណ៍​នេះ​៕​សរន​

​សម្ពោធ​កម្មវិធី​អប់រំ​សុវត្ថិភាព​ចរាចរណ៍​សហគមន៍​នៅ​ស្រុក​បន្ទាយមាស​

ទីតាំងផ្សាយពាណិជ្ជកម្ម