ចូ​វ យុន​ហ្វា​ត់ មួយខែៗ​ចាយ​អស់​ត្រឹមតែ ១០២ ដុល្លារ

1398
ចែករម្លែក

​កាសែត Oriental Daily បាន​រាយការណ៍​ថា តារាភាពយន្ត​ហុងកុង ចូ​វ យុន​ហ្វា​ត់ ដែល​ល្បី​ខាង​ជីវភាព​សន្សំសំចៃ​របស់​គាត់​នោះ ចំណាយ​តែ ៨០០ ដុល្លារ​ហុងកុង (១០២ ដុល្លារ​អាមេរិក​) ប៉ុណ្ណោះ​ក្នុង​មួយខែ​។​

​ភរិយា​របស់គាត់ អ្នកស្រី ចា​ស្មី​ន តាន់ បាន​លាតត្រដាង​ថា លោ​កចូវ​ចូលចិត្ត​ញ៉ាំ​អាហារ​តាម​ចិញ្ចើមផ្លូវ ហើយ​បាន​ប្រើ​ទូរស័ព្ទដៃ​កញ្ចាស់​របស់​អ្នកស្រី​អស់​រយៈពេល ១៧ ឆ្នាំ​មកហើយ​។​

​អ្នកស្រី​បាន​និយាយថា ស្វាមី​ទើបតែ​ប្តូរ​ស្មា​ត​ហ្វូ​ន​ថ្មី បន្ទាប់ពី​ទូរស័ព្ទ​ដ៏​កញ្ចាស់​នោះ​លែង​ដំណើរការ​។​

​ទោះបី​គាត់​ជា​តារា​អន្តរជាតិ​មានទ្រព្យ​សម្បត្តិ ៥,៦ ពាន់​លាន​ដុល្លារ​ហុងកុង (​ជាង ៧០០ លាន​ដុល្លារ​អាមេរិក​) ក៏ដោយ ក៏ប៉ុន្តែ​លោ​កចូវ​នៅតែ​ចាត់ទុក​ខ្លួនឯង​ជា​មនុស្ស​ធម្មតា ដែល​រីករាយ​នឹង​ជីវិត​សាមញ្ញៗ​។​

​ដោយ​ឃើញ​ធ្វើដំណើរ​ជា​សាធារណៈ​ក្នុង​ឈុត​សម្លៀកបំពាក់​ចាស់ៗ លោ​កចូវ​បាន​និយាយថា “​សម្លៀកបំពាក់​មិនមែនជា​អ្វីដែល​ត្រូវ​ពាក់​បង្អួត​គេ​នោះទេ​” ហើយ​អ្វីដែល​ល្អ​នោះ​គឺ ដរាបណា​គាត់​ស្លៀកពាក់​ទៅ មាន​ផាសុកភាព​៕ ដោយ៖ កញ្ញាដាលីស

លោ​កចូវ យុន​ហ្វា​ត់ និង ភរិយា ចា​ស្មី​ន តាន់

ទីតាំងផ្សាយពាណិជ្ជកម្ម