ជំទាវ​ទី​១​អាមេរិក​បដិសេធ​ពាក្យ​ចចាមអារ៉ាម​អំពី​ជីវិត​ស្នេហា​និង​ថា​”​ពួកយើង​សុខ​សប្បាយ​ទេ​”

1080
ចែករម្លែក
  • 20
    Shares

មេឡានៀ ត្រាំ ភរិយារបស់ប្រធានាធិបតីអាមេរិក កាលពីថ្ងៃសុក្រទី១២តុលាបានច្រានចោលមិននិយាយអំពីការនិយាយដ៏សុះសាយអំពីការលួចលាក់មានស្រីរបស់ស្វាមីរបស់លោកស្រីជាមួយតារាភាពយន្តអាសអាភាសម្នាក់និងស្រីផ្សេងទៀត ដោយថាលោកស្រីមានការងារសំខាន់ជាងជាច្រើនដើម្បីគិតគូរ។

ក្នុងកិច្ចសម្ភាសន៍មួយជាមួយសារព័ត៌មានABC News ជំទាវទី១អាមេរិករូបនេះមិនបានបដិសេធប្រវត្តិចែចង់ស្រីរបស់ស្វាមីទេតែ នៅតែនិយាយថា លោកស្រីមិនគិតមិនខ្វល់អំពីវាទេ។

លោកស្រីបាននិយាយនៅក្នុងកិច្ចសម្ភាសន៍ដូច្នេះថា” វាមិនជាការព្រួយបារម្ភនិងការផ្តោតអារម្មណ៍របស់ខ្ញុំទេ។ខ្ញុំជាម្តាយម្នាក់និងជាជំទាវទី១ ដូច្នេះខ្ញុំមានកិច្ចសំខាន់ៗជាងជាច្រើនត្រូវគិតគូរនិងធ្វើ។ខ្ញុំដឹងថាមនុស្សខ្លះចូលចិត្តបង្កពាក្យចចាមអារ៉ាមនិងសារព័ត៌មានក៏ដូចគ្នាដែរ ចូលចិត្តនិយាយស្មានៗអំពីជីវិតអាពាហ៍ពិពាហ៍របស់ពួកយើង។វាមិនមែនតែងតែសប្បាយរហូតទេ តែខ្ញុំដឹងអ្វីត្រូវអ្វីខុស និងអ្វីពិតឬមិនពិត”។

នៅពេលត្រូវបានសួរថាតើលោកស្រីស្រឡាញ់ប្តីទេ មេឡានៀ បានតបថា”ពិតហើយ ពួកយើងមិនមានអីនឹងគ្នាទេ។វាគ្រាន់តែជាអ្វីដែលសារព័ត៌មានស្មាននិងបង្កពាក្យចចាមអារ៉ាម”។

ABCបានធ្វើការសម្ភាសន៍ដ៏កម្រជាមួយអតីតអ្នកបង្ហាញម៉ូតស្លូវេនីវ័យ៤៨ឆ្នាំរូបនេះ ក្នុងពេលលោកស្រីធ្វើទស្សនកិច្ចអាហ្រ្វិកកាលពីសប្តាហ៍មុន។កិច្ចសម្ភាសន៍នេះក៏ត្រូវបានធ្វើឡើង៣សប្តាហ៍មុនការបោះឆ្នោតសភាពាក់កណ្តាលអាណិត្តិ ដែលប្រវត្តិល្អនិងអាក្រក់របស់ត្រាំមុខជានឹងត្រូវលើកមកអួតអាងក៏ដូចជាបន្តុះបង្អាប់នៅចំពោះមុខអ្នកបោះឆ្នោត។

មេធាវីរបស់ត្រាំ លោករូឌី ហ្គីអូលៀនី បាននិយាយកាលពីខែមិថុនាថា ជំទាវទី១ជឿថាការបដិសេធរបស់ប្តីរបស់លោកស្រីថាមិនដែលមានទំនាក់ទំនងជាអ្នករាំស្រាតនិងតារាភាពយន្តអាសអាភាស ស្តមមី ដាញែលកាលពីជាងដប់ឆ្នាំមុននោះ ជាការមិនពិត។នៅពេលត្រូវបានសួរអំពីរឿងនេះ មេឡានៀ បាននិយាយថា”ខ្ញុំមិនដែលនិយាយជាមួយហ្គីអូលៀនី”៕ដោយ៖វាសនា

 

ទីតាំងផ្សាយពាណិជ្ជកម្ម