អ្នកសរសេរ​អត្ថបទ​បញ្ចេញមតិ​វៀតណាម​ត្រូវបាន​កាត់ទោស​ជាថ្មី បន្ទាប់ពី​បង្ហោះ​អត្ថបទ​រិះគន់​លើ​ហ្វេ​ស​ប៊ុ​ក​

3287
ចែករម្លែក

វៀតណាមកាលពីថ្ងៃសុក្រទី១២តុលាបានដាក់គុកអ្នកសរសេរអត្ថបទបញ្ចេញមតិលើប្រព័ន្ធអ៊ីធឺណែតម្នាក់ដែលបានបង្ហោះព័ត៌មានរិះគន់នៅលើហ្វេសប៊ុកឱ្យជាប់គុក៥ឆ្នាំ ដែលនេះជាការកាត់ទោសលោកលើកទី២ក្នុងរយៈពេលមិនដល់មួយខែ ក្រោមការរឹតបន្តឹងប្រឆាំងនឹងក្រុមប្រឆាំង។

ក្រុមសកម្មជន អ្នកធ្វើយុទ្ធនាការសិទ្ធិមនុស្សនិង អ្នកសរសេរអត្ថបទបញ្ចេញមតិ សរុបជាង៥០នាក់ ត្រូវបានចាប់ដាក់គុកនៅវៀតណាម នៅឆ្នាំ២០១៨ ។

លោកដូ កុងឌឿង អ្នកសរសេរអត្ថបទបញ្ចេញមតិ និងជាអ្នកកាសែតCitizen នេះបានប្រើប្រាស់ហ្វេសប៊ុកដើម្បីបញ្ចេញមតិរបស់លោកលើបញ្ហាក្តៅគគុកមួយចំនួនហើយត្រូវបានចាប់ដាក់គុកដោយសារការពាក់ព័ន្ធនឹងការបង្ហោះអត្ថបទរិះគន់ជាច្រើន ដែលរួមទាំងការរិះគន់អំពើពុករលួយនិងវិវាទដីធ្លី។

មេធាវីរបស់លោក បាននិយាយប្រាប់សារព័ត៌មានAFPថា លោកដូ កុងឌឿងត្រូវបានកាត់ទោសឱ្យជាប់គុក៥ឆ្នាំពីបទ ” រំលោភបំពានសេរីភាពប្រជាធិបតេយ្យ “៕ដោយ:សុខា/sn

ក្រុមសកម្មជន អ្នកធ្វើយុទ្ធនាការសិទ្ធិមនុស្ស និងអ្នកសរសេរអត្ថបទបញ្ចេញមតិ សរុបជាង៥០នាក់ ត្រូវបានចាប់ដាក់គុកនៅវៀតណាម នៅឆ្នាំ២០១៨

ទីតាំងផ្សាយពាណិជ្ជកម្ម