អាណិត​ណាស់​! កូន​ចៀម​ស្រេកឃ្លាន​សុំ​មេ​ឆ្កែ​បៅដោះ​

1251
ចែករម្លែក

តាមរយៈ​រូបភាព​វីដេអូ​ឃ្លី​ប​គួរឱ្យភ្ញាក់ផ្អើល​នេះ​បង្ហាញ​ពី​សកម្មភាព​សត្វ​ឆ្កែ​ញី​មួយ​ក្បាល កំពុង​បំបៅ​ដោះ​កូន​សត្វ​ផ្សេង​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។

​កាលពីពេល​ថ្មីៗ​នេះ វីដេអូ​ហ្វេ​ស​ប៊ុ​កមួយ​ទទួលបាន​ការចាប់អារម្មណ៍​ភ្លាមៗ​ពី​សំណាក់ អ្នក​និយម​ប្រើប្រាស់​អ៊ិន​ធឺ​ណិ​ត​ជាច្រើន​។ ដូច​បានឃើញ​ស្រាប់​រូបភាព​ទាំងនេះ​បង្ហាញ ពី​ទិដ្ឋភាព​ដ៏​ចម្លែក ដែល​ឆ្កែ​ញី​មួយ​ក្បាល​បំបៅ​ដោះ​កូន​ចៀម​នៅតាម​ផ្លូវ​។​

​ដំបូង​ឡើយ ឆ្កែ​ញី​មួយ​ក្បាល​នោះ​ហាក់​មិន​ចង់ឱ្យ​កូន​ចៀម​បៅ​ឡើយ​ដោយ​យក​ជើង​ធាក់ វា​ចេញ​។ ទោះជា​យ៉ាងណា ដោយ​ការព្យាយាម​ម្តង​ហើយ​ម្តងទៀត និង​ទំនងជា​អាណិត កូន​ចៀម ទីបំផុត​មេ​ឆ្កែ​ក៏​ឱ្យ​កូន​ចៀម​បៅ​។​

​ទោះជា​យ៉ាងណា គ្មាន​ការបញ្ជា​ក់ថា មេ​របស់​កូន​ចៀម​នេះ​នៅទីណា​ទេ ហើយ​គេ​ក៏​មិនដឹងថា វីដេអូ​នេះ​ថត​នៅពេលណា ឬ​កន្លែង​ណា​នោះដែរ​៕ ប្រែ​សម្រួល​: ខុម

ទីតាំងផ្សាយពាណិជ្ជកម្ម