អេ​ឌិន ហា​ហ្សា​ដ បដិសេធ​មិន​និយាយ​ពី​ការចាកចេញ​ទៅ​ក្លិប រៀល ម៉ា​ឌ្រី​ត នៅ​ខែម​ករានេះ​

975
ចែករម្លែក

​ខ្សែបម្រើ អេ​ឌិន ហា​ហ្សា​ដ (Eden Hazard) បាន​ច្រានចោល​កិច្ចព្រមព្រៀង​ផ្ទេរចេញ នៅ​ខែម​ករានេះ​ទៅកាន់​ក្លិប រៀល ម៉ា​ឌ្រី​ត (Real Madrid) ប៉ុន្តែ​បន្តធ្វើ​ឲ្យ​មានការ​សង្ស័យ នៅ​រដូវ​កាល​ផ្ទេរ​កីឡាករ​នាពេលខាងមុខ ដោយ​អះអាងថា ខ្លួន​ប្រហែលជា​ត្រូវ​ផ្ទេរ​ទៅលេង នៅ​អេ​ស្ប៉ា​ញ ដើម្បី​លើក​ពាន​បាល់​មាស​។​
​ ​
​ប្រភព​ជាច្រើន​នៅ​បែលហ្ស៊ិក​ជឿថា ហា​ហ្សា​ដ នឹង​បន្ត​មិន​ទទួលយក​កិច្ចព្រមព្រៀង​ថ្មី ដោយ​សង្ឃឹមថា ក្លប Real Madrid នឹងដាក់​សំណើ​ផ្ទេរ​ខ្លួន​នៅ​រដូវក្តៅ​ឆ្នាំក្រោយ​ជាមួយ នឹង​កញ្ចប់​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​។​
​ ​
​អំឡុងពេល​ត្រៀម​សម្រាប់​រដូវ​កាល​ថ្មី​នេះ ហា​ហ្សា​ដ បាន​ធានា​ចំពោះមុខ​គ្រូបង្វឹក​ថ្មី ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) ថា ខ្លួន​នឹង​ប្រឹងប្រែង​អស់ពី​សមត្ថភាព​សម្រាប់​យុទ្ធនាការ​ថ្មី​នេះ ហើយ​កីឡាករ​រូបនេះ​នៅតែ​រក្សា​ពាក្យសន្យា​របស់ខ្លួន​ដោយ​ចាប់ផ្តើម​រដូវ​កាល​បាន​យ៉ាង​ល្អ​។​
​ ​
​ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន​បែលហ្ស៊ិក ហា​ហ្សា​ដ មិនបាន​ផ្តល់​ចម្លើយ​ច្បាស់លាស់​ថា “​ទេ​” ឡើយ នៅពេល​មានការ​លើកឡើងថា កីឡាករ​រូបនេះ​អាច​ចាក​ចេញពី​ឆេ​ល​ស៊ី​នៅ​រដូវរងា​។​
​ ​
​ហា​ហ្សា​ដ ដែល​នៅសល់​កិច្ចសន្យា​២០​ខែ​ទៀត​បាន​និយាយថា “​ខ្ញុំ​បាន​និយាយ​ច្រើន​រួចហើយ អំពី​អនាគត ប៉ុន្តែ​វា​មិនមែនជា​ជម្រើស​ដែល​ត្រូវ​ចាកចេញ​នៅ​ខែមករា​នេះ​ទេ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែបម្រើ អេ​ឌិន ហា​ហ្សា​ដ (Eden Hazard)

ទីតាំងផ្សាយពាណិជ្ជកម្ម