មេបញ្ជាការ​អាវុធហត្ថ​ខេត្តស្វាយរៀង​ដឹកនាំ​ប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​តួនាទី​ភារកិច្ច រយៈពេល​៩​ខែ​

1221
ចែករម្លែក

ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សែ វុទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង កាលពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៨ នេះ​បាន​អញ្ជើញ​ជា​អធិបតី នៅក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​តួនាទី​ភារកិច្ច​កងរាជអាវុធហត្ថ រយៈពេល​៩​ខែ និង​ទិសដៅ​ការងារ​ត្រីមាស​ទី​៤ ឆ្នាំ​២០១៨ និង​ផ្សព្វផ្សាយ​ញត្តិ​គាំទ្រ​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បានប្រកាស​គាំទ្រ​ទាំងស្រុង ចំពោះ​គោលជំហរ​រដ្ឋាភិបាល​តាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន​ថ្លែង​ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ​សមាគមនិស្សិត និង​កម្មសិក្សាការី​ខ្មែរ នៅ​ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៨ កន្លងមក​ថ្មីៗ​នេះ​។​

​កិច្ចប្រជុំ​នេះ​ប្រព្រឹត្តទៅ នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ផងដែរ​ពី​សំណាក់ លោក​មេបញ្ជាការរង នាយរង​សេនាធិការ ប្រធាន​និង​អនុប្រធាន​មន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង​មូលដ្ឋាន​ក្រុង​-​ស្រុក នាយ នាយរង​អាវុធហត្ថ ចំណុះ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ចំនួន​៦១​នាក់​ផងដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម