ត្រាំ​កំពុងបើក​ការវាយលុក​ទ្រង់ទ្រាយ​ធំ​លើ​ចិន​

1092
ចែករម្លែក

​លោក ដូ​ណា​ល់ ត្រាំ បាន​បង្កើន​ជម្លោះ​របស់លោក​ជាមួយ​ប្រទេស​ចិន​ក្នុងការ​វាយលុក​ពេញទំហឹង ដែល​ប្រៀបបាន​ទៅនឹង​សង្គ្រាមត្រជាក់​។ ឥឡូវនេះ សំណួរ​នៅ​ភាគី​ទាំង​២​នៃ​តំបន់​សមុទ្រ​ប៉ាស៊ីហ្វិក​គឺថា តើ​វា​នឹង​បញ្ចប់​ដោយ​របៀប​ណា​?

​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ លោក​ត្រាំ​បាន​វាយ​ពន្ធគយ​លើ​ទំនិញ​ចិន​តម្លៃ ២៥០ ពាន់​លាន​ដុល្លារ បង្កើន​ការគាំទ្រ​ខាង​យោធា​សម្រាប់​គូប្រជែង​តៃវ៉ាន់ ចោទប្រកាន់​ចិន​ពីបទ​ជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​នៅ​សហរដ្ឋអាមេរិក បង្កើន​ការ​ថ្កោលទោស​អំពី​កំណត់ត្រា​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង រឹតត្បិត​ចិន​មិនឱ្យ​ចូល​ប្រើ​បច្ចេកវិជ្ជា​នុយក្លេអ៊ែរ​របស់​អាមេរិក​។​

​មហាសេដ្ឋី​អចលនទ្រព្យ ដែល​កាលពីដើម​អាណត្តិ​របស់លោក​បា​នព​ណ៌​នា​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពិ​ង​ថា​ជា​មិត្ត​ម្នាក់ ត្រូវបាន​គេ​សន្មត​ជាទូទៅ​ថា​មានការ​ចាប់អារម្មណ៍​បំផុត​ចំពោះ​ការធ្វើ​ពាណិជ្ជកម្ម ព្រោះ​លោក​បាន​ប្តេជ្ញា​ម្តង​ហើយ​ម្តងទៀត​ដើម្បី​បង្កើន​ផលិតកម្ម​រោងចក្រ​អាមេរិក ដោយ​ការប្រយុទ្ធ​ប្រឆាំងនឹង​លំហូរ​នៃ​ការ​នាំចូល​ទំនិញ​តម្លៃថោក​។​

​ប៉ុន្តែ​រដ្ឋបាល​របស់លោក​បាន​ពង្រីក​យុទ្ធនា​ការដាក់​សម្ពាធរ​បស់​ខ្លួន​ស្ទើរតែ​គ្រប់​មុំ​ទាំងអស់ ដែលជា​យុទ្ធសាស្ត្រ​មិន​ធ្លាប់មាន​ពីមុនមក​ចាប់តាំងពី​សហរដ្ឋអាមេរិក​និង​ចិន​បាន​បង្កើត​ទំនាក់ទំនង​ការទូត​កាលពី ៤ ទសវត្សរ៍​មុន​។​

​លោកស្រី អេ​លីហ្សា​បេ​ត អេកូ​ណូ​មី (Elizabeth Economy) នាយក​ផ្នែក​សិក្សា​អាស៊ី​នៃ​ក្រុមប្រឹក្សា​កិច្ចការបរទេស​បាន​និយាយថា “​វា​គឺជា​ការវាយលុក​ពេញទំហឹង​របស់​សហរដ្ឋ​អាមេរិក​ទៅលើ​ប្រទេស​ចិន​”​។​

​លោកស្រី​និយាយថា “​មាន​អារម្មណ៍​ជាទូទៅ​មួយ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ថា ប្រទេស​ចិន​មាន​ទំហំ​ធំ​ពេក​ហើយ​ឥឡូវនេះ វា​មាន​ទំហំ​ធំ​ពេក​ហើយ​ក្នុងនាម​ជា​ប្រទេសមួយ​និង​សេដ្ឋកិច្ច​មួយ ដូច្នេះ​មិនអាច​អនុញ្ញាតឱ្យ​ចិន​បន្ត​រំលោភ​លើ​រាល់​បទ​ប្បញ្ញត្តិ​ពាណិជ្ជកម្ម​និង​បទ​ប្បញ្ញត្តិ​វិនិយោគ​អន្តរជាតិ​បាន​តទៅទៀត​ទេ​”​។​

​លោកស្រី​អេកូ​ណូ​មី​បាន​និយាយថា​សហរដ្ឋអាមេរិក​ក៏បាន​វាយប្រហារ​ផងដែរ​ទៅលើ​របៀប​ដែល​លោក​ស៊ី “​បានបង្ហាញ​ពី​ចិន​ដ៏​ខុសប្លែក​ទាំងស្រុង​មួយ​ទៅដល់​ពិភពលោក ជាមួយ​គោលនយោបាយ​ការបរទេស​ដ៏​មហិច្ឆតា​និង​វាទទី​”​។​

​លោកស្រី​បន្តថា «​សហរដ្ឋអាមេរិក​និង​បណ្តា​ប្រទេស​ដទៃទៀត​និយាយថា “​អូ​ខេ នេះ​គឺជា​ប្រទេស​ចិន​ដែល​យើង​ត្រូវតែ​ដោះស្រាយ​ជាមួយ មិនមែន​អ្វីដែល​យើង​រំពឹងទុក​កាលពី ១០ ឆ្នាំមុន​នោះទេ​”»​។​

– ចិន​ត្រៀមខ្លួន​រត់​ម៉ា​រ៉ា​តុង​ជាមួយ​អាមេរិក​

​លោក ហួ ប៉ាវ អ្នក​អត្ថាធិប្បាយ​នយោបាយ​នៅ​ទីក្រុង​ប៉េកាំង បាន​យល់ស្រប​ថា ពាណិជ្ជកម្ម​គឺជា​ប្រភព “​រាក់​កំផែល​” តែមួយគត់​នៃ​ការ​ប្រេះឆា​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២​។​

​លោក​ជឿជាក់ថា ការព្រួយបារម្ភ​ចម្បង​របស់​សហរដ្ឋអាមេរិក​គឺ ផែនការ “​ផលិត​នៅ​ប្រទេស​ចិន​ឆ្នាំ ២០២៥” ដែល​ក្នុង​ផែនការ​នេះ ទីក្រុង​ប៉េកាំង​បានកំណត់​គោលដៅ​យ៉ាង​ឆាប់រហ័ស​ដើម្បី​ធានាថា ភាគច្រើន​នៃ​ឧស្សាហកម្ម​របស់ខ្លួន​គឺមាន​ប្រភព​នៅក្នុង​ស្រុក​។​

​សហរដ្ឋអាមេរិក​បាន​ចោទប្រកាន់​ចិន​ថា​លួច​បច្ចេកវិជ្ជា​យ៉ាង​កំរោល​និង​ស្វែងរក​ផលប្រយោជន៍​ពាណិជ្ជកម្ម​យ៉ាង​អយុត្តិធម៌ តាមរយៈ​ការជំរុញឱ្យ​ក្រុមហ៊ុន​បរទេស​ធ្វើការ​ជាមួយ​ដៃគូ​ក្នុងស្រុក​។​

​លោក​ហួ​បាន​និយាយថា “​ទោះបីជា​បញ្ហា​ពាណិជ្ជកម្ម​ត្រូវបាន​ដោះស្រាយ​ក៏ដោយ ក៏​បញ្ហា​ផ្សេងទៀត​រវាង​ចិន​និង​សហរដ្ឋអាមេរិក​នឹង​បន្ត​កើតមាន​”​។​

​លោក​ហួ​បាន​និយាយថា លោក​ត្រាំ​ហាក់ដូចជា​ចង់ “​ប្រយុទ្ធ​នឹង​សង្គ្រាមត្រជាក់​ថ្មី​មួយ​” ។ ប៉ុន្តែ​លោក​ហួ​បង្ហាញ​មន្ទិល​ថា​សហរដ្ឋអាមេរិក​អាចនឹងទទួល​បានការ​គាំទ្រ​ពី​សម្ព័ន្ធមិត្ត​របស់ខ្លួន​ដែរ​ឬ​អត់​ទេ ជាពិសេស​នៅក្នុង​ទ្វីបអឺរ៉ុប ដែល​មិន​មើលឃើញថា​ប្រទេស​ចិន​ជា​ប្រភេទ​គំរាមកំហែង​ដូចគ្នា​នឹង​អតីត​សហភាពសូវៀត​ផង​នោះ​។​

​លោក​ហួ​បាន​និយាយថា ហើយ​ចំពេល​មាន​ភាពចលាចល​នៅ​សង្កាត់​ហិរញ្ញវត្ថុ Wall Street ប្រទេស​ចិន​រំពឹងថា​សេដ្ឋកិច្ច​អាមេរិក​នឹងមាន​កំណើន​ទាប ព្រោះតែ​ផលប៉ះពាល់​អវិជ្ជមាន​ដែល​កើតចេញពី​គោលនយោបាយ​កាត់បន្ថយ​ពន្ធ​ក្នុងស្រុក​របស់លោក​ត្រាំ​។​

​លោក​បាន​និយាយថា “​ចិន​ជឿថា​ជម្លោះ​នេះ​នឹង​អូសបន្លាយ​រាង​យូរ​ដែរ​។ សហរដ្ឋអាមេរិក​ចង់​រត់ប្រណាំង​ចម្ងាយ ១០០ ម៉ែត្រ​ជាមួយ​ចិន ប៉ុន្តែ​ចិន​ចង់​រត់​ម៉ា​រ៉ា​តុង​ជាមួយ​អាមេរិក​”៕ ដោយ៖ កញ្ញាដាលីស

​ប្រភព​៖ ដេលី​មែ​ល​

លោក​ត្រាំ​និង​លោក​ស៊ី

ទីតាំងផ្សាយពាណិជ្ជកម្ម