មក​មើល​មូលហេតុ​ញឹកញាប់​ដែល​នាំ​ឲ្យ​មាន​បញ្ហា​ថ្គាម​តឹង​!

2027
ចែករម្លែក
  • 3
    Shares

​នៅពេល​ថ្គាម​របស់​អ្នក​ទៅជា​តឹង​ឬ​ខ្មែរ​យើង​ចំណាំ​ហៅថា​ថ្គាមខ្លា​វា​អាច​ប៉ះពាល់​ទៅដល់​តំបា​ន់ ក្បែរៗ​នោះដែរ​។ វា​ទំនងជា​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ឈឺចាប់ ឬ​មិនមាន​ផាសុកភាព (​ជាការ​ឈឺ​ខ្ទ​ក់ៗ ឈឺ​តឹង ឬ​មាន​អារម្មណ៍​ថា​អាម៉ាសមុខ​) ក្នុង​ធ្មេញ ត្រចៀក សៀត​ថ្កា និង​ផ្នែក​ផ្សេងៗ​ទៀត​នៃ​មុខ​។
​ខាងក្រោម​នេះ​គឺជា​មូលហេតុ​ញឹកញាប់​មួយចំនួន​ដែល​អ្នក​គួរ​ដឹង​ទាក់ទង​នឹង​ការកើត​បញ្ហា​ថ្គាមខ្លា​៖

ការ​ថប់​អារម្មណ៍​
​បើសិនជា​ថ្កា​ម​ដែល​តឹង​របស់​អ្នក​ច្រើនតែ​កើតឡើង​ជាមួយនឹង​បេះដូង​លោត​ខ្លាំង និង​លឿន ហើយ​ដកដង្ហើម​ញ៉ាប់ បែកញើស​ខ្លាំង អារម្មណ៍​ភ័យខ្លាច និង​អាកា​រៈ​ផ្សេងៗ​ទៀត នៅះ វា​អាចទាក់ទង​នឹង​ការ​ថប់​អារម្មណ៍​ហើយ​។ ការធ្វើ​ទុក្ខ​នៃ​ជំងឺផ្លូវចិត្ត​នេះ​អាចធ្វើ​ឲ្យ​សាច់ដុំ​ជាច្រើន​ក្នុង​រាងកាយ​ទៅជា​តឹង រួមទាំង​តំបន់​សាច់ដុំ​នៅ​ថ្គាម​ដែរ​។​

​ស្ត្រេ​ស​
​ក្រៅពី​ថប់​អារម្មណ៍ អាកា​រៈ​ផ្សេង​មួយទៀត​ដែល​ធ្វើ​ឲ្យ​សាច់ដុំ​តឹង​ដែរនោះ​គឺ​ស្ត្រេ​ស​។ វា​អាច​កើតឡើង​ដោយ​ធ្វើ​ឲ្យ​អ្នកដឹង ឬ​អាច​មិនដឹង​។ ឧទាហរណ៍ ថ្គាម​របស់​អ្នក​អាច​នឹង​គ្រឺត​ខណៈពេល​កំពុងតែ​គេង​លក់​។ នៅពេល​អ្នក​ភ្ញាក់​ពី​គេង​នៅ​ថ្ងៃ​បន្ទាប់ អ្នក​ទំនង​ជាមាន​អារម្មណ៍​ថា សាច់ដុំ​នៅ​ថ្គាម​តឹង ឬ​ឈឺ​។

សន្លាក់​ថ្កា​ម​
​សន្លាក់​នេះ​មាន​ឈ្មោះថា Temporomandibular Joint (TMJ) ដែល​វា​អាចមាន​ការឈឺ​ចាប់បាន​ក្នុង​ផ្នែក​ថ្កា​ម​ខាងក្រោម​។ វា​អាចមាន​ដើមហេតុ​ច្រើន​ដែល​នាំ​ឲ្យ​ឈឺចាប់​បែបនេះ​ដូចជា ស្ត្រេ​ស មាន​របួស​នៅ​ធ្មេញ ធ្មេញ​ខុស​ជួរ ជំហរ​ធ្មេញ​មិនល្អ ការ​គ្រឺត​ធ្មេញ និង​ការ​ទំពារ​ស្ករ​កៅស៊ូ​គ្រប់ពេល​។ យក​ល្អ​គួរតែ​ឲ្យ​ពេទ្យធ្មេញ​ពិនិត្យ និង​ព្យាបាល​។

​ជំងឺ​រលាក​សន្លាក់​ប្រភេទ Rhuematoid Arthritis
Rheumatoid Arthritis គឺជា​ជំងឺ​រលាក​សន្លាក់​បែប​ប្រព័ន្ធ​ភាពស៊ាំ​ធ្វើការ​ខុស​ប្រក្រតី​មួយ ប្រ​ភែ​ទ ដែល​កើតឡើង​ទៅលើ​សាច់ដុំ និង​សន្លាក់​ក្នុង​រាងកាយ​។ វា​ក៏​អាចធ្វើ​ឲ្យ​សន្លាក់ ឬ​សាច់ដុំ​នៅ​ថ្គាម​មានការ​ឈឺចាប់ និង​ហើម​បានដែ​ឬ​។ អ្នកជំនាញ​និយាយថា អ្នកជំងឺ​ប្រភេទ​នេះ​មាន​រហូតដល់ ៨០​ភាគរយ​ហើយ​មាន​បញ្ហា​ទៅលើ​សន្លាក់​ថ្គាម​៕ ដោយ​: health.com.kh


អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ