យ៉ាងតិច​២២​នាក់​ស្លាប់​នៅក្នុង​ទឹកជំនន់​និង​បំណាក់​ដី​នៅ​ឥណ្ឌូនេស៊ី​

3212
ចែករម្លែក
  • 10
    Shares

មនុស្សយ៉ាងតិច២២នាក់បានស្លាប់និងជាច្រើននាក់ទៀតកំពុងបាត់ខ្លួនក្រោយពីមានការធ្លាក់ភ្លៀងខ្លាំងបង្កជាទឹកជំនន់ភ្លាមៗនិងការបាក់ដីសង្កត់នៅឥណ្ឌូនេស៊ីខាងលិច,នេះបើតាមមន្រ្តីម្នាក់រាយការណ៍កាលពីថ្ងៃសៅរិ៍ទី១៣តុលា។

ការធ្លាក់ភ្លៀងខ្លាំងចាប់តាំងពីថ្ងៃពុធ បានបង្កការជន់លិចនិងការបាក់ដីវាយប្រហារស្រុកជាច្រើននៅលើកោះស៊ូម៉ាត្រា។

អាជ្ញាធរបាននិយាយថា យ៉ាងតិចមនុស្ស១៧នាក់បានស្លាប់នៅ៣ថ្ងៃមកនេះនៅក្នុងខេត្តស៊ូម៉ាត្រាខាងជើងខណៈ៥នាក់ទៀតត្រូវបានសម្លាប់នៅស៊ូម៉ាត្រាខាងលិច។

អ្នកនាំពាក្យសំរាប់ទីភ្នាក់ងារគ្រោះមហន្តរាយជាតិបាននិយាយថា” សិស្ស១១នាក់នៅសាលាអ៊ីស្លាមមួយនៅស៊ូម៉ាត្រាខាងជើង បានស្លាប់កាលពីរសៀលថ្ងៃសុក្រក្នុងពេលរៀន ដោយសារតែអាគារមួយដួលរលំដោយសារទឹកជំនន់”។

ផ្ទះជាច្រើនក៏ត្រូវបានបំផ្លាញដោយទឹកជំនន់និងការបាក់ដីផងដែរ ខណៈការងារជួយសង្រ្គោះនិងស្វែងរកកំពុងត្រូវរំខានដោយដីបាក់រាំងផ្លូវនៅតំបន់ជាច្រើន។

ទឹកជំនន់និងការបាក់ដីកើតមានជាធម្មតានៅឥណ្ឌូនេស៊ី ដែលជាកម្រងកោះត្រូពិកដែលងាយរងគ្រោះធម្មជាតិនិងការធ្លាក់ភ្លៀងខ្លាំងៗ។

កាលពីខែកុម្ភៈ មនុស្ស១២នាក់បានស្លាប់នៅពេលភក់និងថ្មហូរកប់ជំរាលភ្នំមួយនៅខេត្តចាវ៉ាកណ្តា។កាលពីឆ្នាំ២០១៦ មនុស្សជិត៥០នាក់បានស្លាប់នៅពេលភ្លៀងបង្កជាជំនន់ទឹកភក់និងថ្មហូរចូលភូមិនៅខេត្តចាវ៉ាកណ្តាល៕ដោយ៖វាសនា

ការធ្លាក់ភ្លៀងខ្លាំងចាប់តាំងពីថ្ងៃពុធ បានបង្កការជន់លិចនិងការបាក់ដីវាយប្រហារស្រុកជាច្រើននៅលើកោះស៊ូម៉ាត្រា

ទីតាំងផ្សាយពាណិជ្ជកម្ម