ត្រៀម​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០១៨

1915
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្នុងឆ្នាំនេះ​ក៏​ដូច​ឆ្នាំមុនៗ នឹង​រៀបចំ​តុបតែង​លម្អ​តាម​ដង​វិថី និង​សួនច្បារ​នានា ដើម្បី​ទទួល​ស្វាគមន៍​បងប្អូន​ដែល​អញ្ជើញ មក​ទទួល​ភាពសប្បាយ​រីករាយ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​២១​ដល់​២៣​ខែវិច្ឆិកា​ខាងមុខនេះ​។
​មន្ត្រី​ជំនាញ​បានឱ្យដឹងថា​៖​ដោយឡែក​ឆ្នាំ​២០១៨​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​រៀបចំ​ការប្រកួត​រចនា​ម៉ូត​ខ្លោង​របារ​កាត់​ទទឹងផ្លូវ​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០១៨ ដើម្បី​ផ្តល់ឱកាស​ដល់​បងប្អូន​អ្នកជំនាញ​ខាង​រចនា​ទាំងអស់ ជាពិសេស​ប្អូនៗ​និស្សិត​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ បាន​ចូលរួមចំណែក​បង្ហាញ​ស្នាដៃ​របស់ខ្លួន នូវ​ម៉ូត​ខ្លោង​ដែលមាន​សោភណភាព​ស្រស់ស្អាត និង​បង្កប់​ទៅដោយ​រចនាបថ​ខ្មែរ​ពិតៗ​។ ខ្លោង​ដែល​ទទួលបាន​ការគាំទ្រ​ច្រើនជាងគេ​តាមរយៈ​ការ​ចុច Like នឹង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត និង​ដាក់​តម្លើង​នៅតាម​ទីតាំង​ដែល​បាន​ត្រៀម​ទុកជា​ស្រេច​។​
​មន្ត្រី​បន្តថា​៖​ខ្លឹមសារ​អក្សរ ៖ អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​, ថ្ងៃ​ពុធ ១៤​កើត ព្រហស្បតិ៍ ១៥​កើត និង​សុក្រ ១​រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​. ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២១ ២២ និង​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​៤​ទីតាំង រួមមាន​៖ របារ​កាត់​ទទឹង​មហាវិថី​ព្រះ​នរោត្តម​មុខ​វិមានឯករាជ្យ​, របារ​កាត់​ទទឹង​មុខ​នាឡិកា​រមណីយដ្ឋាន​វត្ត​ភ្នំ​, របារ​កាត់​ទទឹង​វិថី​ព្រះសីហនុ​ចំណុច​ខាងលិច​រង្វង់​មូល​សម្ដេច​ជួន​ណាត និង​របារ​កាត់​ទទឹង​តិ​រវិ​ថី​ព្រះ​ស៉ី​សុវត្ថិ​ចំណុច​សួន​ព្រះ​គ​ន្លុ​ង​។​ការទទួល​រូប​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ រហូតដល់​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៨៕

ទីតាំងផ្សាយពាណិជ្ជកម្ម