ទីបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣ បាន​ប្រារព្ធ​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន បំប៉ន​យុទ្ធវិធី​ទ័ពព្រៃ និង​ពិធី​បំពាក់​ឋានន្តរ​ស​ក្កិ​ជូន​នាយពល​ទាហាន​

996
ចែករម្លែក

ដោយ​គូលែន​/​សៀមរាបៈ នៅ​ព្រឹក​ថ្ងៃ ទី​១៣ ខែតុលា ឆ្នាំ​២០១៨​នេះ នៅ​ទីបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣ បាន​ប្រារ​ព្ឋ​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន បំប៉ន​យុ​ទ្ឋ​វិធី​ទ័ពព្រៃ ពិធី​បំពាក់​ឋានន្តរ​ស​ក្កិ​ជូន​នាយពល​ទាហាន​នៅ​ចំណុះ​កងពលធំ​អន្តរាគមន៍​លេខ​៣ ទាំងមូល​។​

​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន បំប៉ន​យុ​ទ្ឋ​វិធី​ទ័ពព្រៃ ពិធី​បំពាក់​ឋានន្តរ​ស​ក្កិ​ជូន​នាយពល​ទាហាន​នេះ ក្រោម​អធិបតីភាព ដ៍​ខ្ពង់ខ្ពស់ នាយ​ឧ​ត្ត​ម​សេនីយ៍ គីម ប៊ុន​ថា​ន នាយករង​ខុ​ទ្ធ​កាល័យ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ គីម ប៊ុន​ថា​ន នាយករង​ខុ​ទ្ធ​កាល័យ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ បាន​បញ្ជាក់ថា ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន បំប៉ន​យុ​ទ្ឋ​វិធី​ទ័ពព្រៃ ពិធី​បំពាក់​ឋានន្តរ​ស​ក្កិ​ជូន​នាយពល​ទាហាន គឺមាន​សិក្ខាកាម​ចូលរួម​ចំនួន ៣០០​នាក់ និង​ពិធី​បំពាក់​ឋានន្តរ​ស​ក្កិ​ជូន​នាយពល​ទាហាន នៅ​ចំណុះ​កងពលធំ​អន្តរាគមន៍​លេខ​៣ ទាំងមូល ចាប់ពី​ថ្នាក់​ពលបាលត្រី ដល់​ថ្នាក់​ឧ​ត្ត​ម សេនីយ៍​ឯក​ចំនួន ៣៨២​រូប​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​បន្តថា ក្នុងនោះ ថ្នាក់ ឧ​ត្ត​ម​សេនីយ៍​ឯក មាន​ចំនួន​២​រូប គឺ ឧ​ត្ត​ម​សេនីយ៍​ឯក វ៉ា សឿន និង ឧ​ត្ត​ម​សេនីយ៍​ឯក គល់ វ៉ៃ អតីត ជា​មេបញ្ជាការរង កងពលធំ​អន្តរាគមន៍​លេខ​៣ បច្ចុប្បន្ន​ត្រូវបាន​ថ្នាក់លើ​ផ្តល់នូវ​សេចក្តីទុកចិត្ត ដោយបាន​តែងតាំង ឯកឧត្តម ទាំង​ពីររូប ជា​នាយរង​សេនាធិការ​ចម្រុះ នៃ​កង​យោធ​ល​ខេមរភូមិន្ទ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម