សាហាវ​អ្វី​ម្លេះ​? ខឹង​គុំ​នឹង​ឪពុកម្តាយ សម្លាប់​កូន​ជាការ​សងសឹក

1432
ចែករម្លែក

ដោយ​: បាយ័ន / ឧ​ត្ត​រ​មានជ័យ​: ជនសង្ស័យ​ម្នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង សហការ​ជាមួយ​នគរបាល​ស្រុក​អន្លង់វែង បានធ្វើការ​ឃាត់ខ្លួន​ក្នុងករណី​ឃាតកម្ម​ទៅលើ​ក្មេងស្រី​អាយុ​៥​ឆ្នាំ​ម្នាក់ នៅ​ចំណុច ភូមិ​អូរ​តា​ម៉េង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​ប្រតិបត្តិ​ការបង្ក្រាប​ក​រ​ណី​ឃាតកម្ម​នេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​និង១៥​នាទីយប់ ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៨ ស្ថិតនៅ ភូមិ​អូរ​តា​ម៉េង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​អន្លង់វែង បាន​និយាយថា ឃាតកម្ម​ខាងលើនេះ បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ ជឹម ជឿន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​មុខរបរ​ជាជាង​សិប្បកម្ម រស់នៅក្នុង​ភូមិ​អូរ​តា​ម៉េង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ជនសង្ស័យ​បាន​យក​កូនកាំបិត​ចុង​ស្រួច​អាក ព្រមទាំង​ចាក់​លើ​ភ្នែក​ជនរងគ្រោះ​ទាំងសង្ខាង បណ្តាល​ឲ្យ​ស្លាប់​នៅក្នុង​ព្រៃ​ខាងជើង​ផ្ទះ​ចំងាយ​១០០​ម៉ែត្រ​។​

​សមត្ថកិច្ច​បាន​បន្តថា ជនរងគ្រោះ​មានឈ្មោះ ហ៊ុន ស្រី​រ៉ា ភេទ​ស្រី អាយុ​៥​ឆ្នាំ មាន​ឪពុក​ឈ្មោះ​ហ៊ុន រី អាយុ​៤៣​ឆ្នាំ និង​ម្តាយ​ឈ្មោះ វែ​ន សំណាង អាយុ​៤៣​ឆ្នាំ មាន​មុខរបរ​លក់ដូ​រ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។ សមត្ថកិច្ច​បាន​បន្តទៀត​ថា មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​ឃាត​កម្មនេះ គឺ​ជនសង្ស័យ​បាន​ខឹង​គុំ​ជាមួយនឹង​ឪពុកម្តាយ​ក្មេងស្រី​រងគ្រោះ​។ សព​ក្មេងស្រី​រងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​ចំណែក​ជនសង្ស័យ​ត្រូវបាន​ប្រជា​ការពារ​ភូមិ​ចាប់បាន​នៅវេលា​ម៉ោង​២១​និង​៣៥​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល ហើយ​ប្រគល់​ឲ្យ​អធិការ​នគ​បាល​ស្រុក​អន្លង់វែង ធ្វើការ​តាមផ្លូវ​ច្បាប់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម