អា​បេស​ន្យា​ជាថ្មី​ថា​នឹង​ផ្លាស់ប្តូរ​រដ្ឋធម្មនុញ្ញ​ដើម្បី​ជំរុញ​កងទ័ព​

879
ចែករម្លែក

ថ្លែងនៅចំពោះមុខទាហានប្រមាណ៤០០០នាក់ក្នុងទិវា កងកម្លាំងស្វ័យការពារនៅមូលដ្ឋានអាសាកា កាលពីថ្ងៃអាទិត្យ នាយករដ្ឋមន្រ្តីជប៉ុនលោកស៊ីនហ្សូ អាបេ បានធ្វើការសន្យាជាថ្មីថានឹងជំរុញធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ប្រទេស ដើម្បីផ្តល់អោយយោធានូវអារម្មណ៍មោទនភាព។

លោកអាបេបានប្រាប់ទាហានថា” អ្នកទទួលបានការទំនុកចិត្តពីសាធារណជន។ឥឡូវដល់ពេលបំពេញការទទួលខុសត្រូវរបស់យើង ជាអ្នកនយោបាយដើម្បីសម្រួលបរិយាកាសមួយ ដែលកងកម្លាំងស្វ័យការពារទាំងអស់អាចសំរេចភារកិច្ចរបស់គេជាមួយនឹងអារម្មណ៍មោទនភាព”។

នាយករដ្ឋមន្រ្តីជប៉ុន ស៊ីនហ្សូ អាបេ ត្រួតពលនៃកងកម្លាំងស្វ័យលការពារជប៉ុន

រថក្រោះនិងយានយន្តយោធាផ្សេងៗប្រមាណ២៦០ព្រមទាំងយន្តហោះ៤០គ្រឿងត្រូវបាននាំកបង្ហាញក្នងព្រឹត្តិការណ៍នេះ។

ជាប់ឆ្នោតជាថ្មី ជាប្រមុខបក្សកាន់អំណាចកាលពីខែមុន ជាមួយនឹងការកាន់អំណាច៣ឆ្នាំទៀត លោកអាបេតាំងចិត្តបន្តការជំរុញធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលលោកស្វះស្វែងចង់ធ្វើជាយូរមកហើយ។

អ្នកអភិរក្សជប៉ុនជាច្រើនមើលឃើញរដ្ឋធម្មនុញ្ញសន្តិភាពនិយមព្រាងដោយអាមេរិកក្រោយជប៉ុនចាញ់សង្រ្គាមលោកលើកទី២នោះ ជាការអាម៉ាសមួយ។ពេលកងកម្លាំងស្វ័យការពារនេះត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៤៥ មតិសាធារណៈបានបែកបាក់អំពីតួនាទីរបស់វា តែសព្វថ្ងៃកងកម្លាំងនេះបានការគាំទ្រខ្លាំងឡើងសំរាប់ការចូលរួមរបស់វានៅក្នុងបេសកកម្មមិនប្រយុទ្ធក្នុងកិច្ចថែរក្សាសន្តិភាពអន្តរជាតិនិងការងារជួយសង្រ្គោះ។

លោកអាបេ ចង់បន្ថែមខច្បាប់មួយទៅមាត្រាទី៩នៃរដ្ឋធម្មនុញ្ញ ដែលហាមប្រើកម្លាំងនៅក្នុងដោះស្រាយជម្លោះអន្តរជាតិ៕ដោយ៖វាសនា