ចៅស្រី​តារា​កំប្លែង ណ​យ សំណាង លេចធ្លោ​ក្នុង​កម្មវិធី ឌឹ វ៉ូ​យ​ឃី​ត ខេ​ម​បូ​ឌា​

1501
ចែករម្លែក
  • 3
    Shares

(​ភ្នំពេញ​)៖ ដោយ​គ្រាន់តែ​ជិត​ឈានចូល​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នៃ​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក ប្រលង​ចម្រៀង ឌឹ វ៉ូ​យ​ឃី​ត ខេ​ម​បូ​ឌា​(The Voice Kids Cambodia) រដូវ​កាល​ទី​២​។ បេ​ក្ខ​នារី បេក្ខជន​គ្រប់រូប​បាន​ត្រៀម​សម្រាប់​ឆ្លងកាត់​វគ្គ​លំបាកៗ​ទាំងនោះ ក្នុង​គោលបំណង​ឈានចូល​ដល់​ការលើក​ពាន យកជ័យ​ជម្នះ​។

​បេ​ក្ខ​នារី វ័យ ១៤​ឆ្នាំ វណ្ណ ណា​ណា ត្រូវបាន​គេ​ទម្លាយ​ឲ្យ​ដឹងថា នាង​តូច​គឺជា​ចៅស្រី​របស់​តារា​កំប្លែង ណ​យ សំណាង និង​ត្រូវជា​កូនបង្កើត​របស់​តារាចម្រៀង លោក វណ្ណា ស័​ក្ដ​។ ការ​បង្ហើប​ឲ្យ​ដឹង​នេះ​រឹតតែ​ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍ ថែម​មួយកម្រិត​ទៀត​។ ត្បិត​បេ​ក្ខ​នារី​រូបនេះ​ក៏ត្រូវ​បាន​មហាជន​ចាប់អារម្មណៗ​តាំង ពី​វគ្គ​ប្លា​ញ​( Blind) មកម្ល៉េះ ក្រោយ​ពេលដែល វណ្ណ ណា​ណា បកស្រាយ​បទ​ចម្រៀង មួយ​បទ​មាន​ចំណងជើង​ថា (​បឹង​ហ្គា​វ៉ាន់​សូ​ឡូ​) ដែល​ទាញអារម្មណ៍​គណៈកម្មការ ទាំងបី ឲ្យ​ចុច​ប៊ូ​តុង ដណ្តើម ណា​ណា ជា​កូនក្រុម​។

​ឆ្លង​តាមរយៈ បទ (​បឹង​ហ្គា​វ៉ាន់​សូ​ឡូ​) នេះ បេ​ក្ខ​នារី ដែលមាន​ឈាមជ័រ​ជា​អ្នកសិល្បៈ ត្រូវបាន​មហាជន​កំពុងតែ​ចាប់អារម្មណ៍ ជាមួយនឹង​ទឹកដម​សំលេង​ល្អ ពិ​រោះ រហូត​មាន​អ្នកខ្លះ បាន​រំពឹង​ទុក្ខ​ថា បេ​ក្ខ​នារី រូបនេះ អាចជា​អ្នក​លើក​ពាន កម្មវិធី​ប្រលង​ចម្រៀង The Voice Kids Cambodia រដូវ​កាល​ទី​២ នេះ​ផង​ក៏​ថា​បាន​។

​ការប៉ាន់ស្មាន​ធ្វើឡើង​ស្រប​ពេលដែល​វីដេអូ​ឃ្លី​ប​នៃ​បទ​ចម្រៀង ក្នុងពេល​ប្រលង បាន​ចែកចាយ​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក និង​យូរ​ធូប មាន​អ្នក​ចុច​មើល នឹង​ចែករំលែក ជាច្រើន​ម៉ឺន​នាក់​។

​តារា​កំប្លែង អ្នកស្រី ណ​យ សំណាង ធ្លាប់បាន​ទម្លាយ​ថា កូនស្រី​ច្បង​របស់លោក វណ្ណា ស័​ក្ដ មាន​និស្ស័យ​ចង់​ក្លាយជា​តារាចម្រៀង​ជា​យូរ​មកហើយ ហើយ​ដោយសារតែ​នាង​មាន​សមត្ថភាព​សំឡេង​គួរអោយ​សរសើរ​នោះ​ផង ទើប​អ្នកស្រី និង​កូនប្រុស​គឺ លោក វណ្ណា ស័​ក្ដ ជំរុញ​បន្ថែម​ដើម្បី​ចូល​ប្រលង​ក្នុង​កម្មវិធី​លំដាប់​ពិភពលោក​មួយ​នេះ​។​

​អ្នកស្រី​ថា​ខ្លួន​ជិត​អស់​សមត្ថភាព​បន្តការងារ​សិល្បៈ​ហើយ ទើប​មានតែ​រំពឹងថា​ចៅស្រី​ម្នាក់នេះ នឹង​អាច​ស្នង​តំណែង ហើយ​បាន​ក្លាយជា​តារាចម្រៀង​អាជីព​ម្នាក់ ដើម្បី​រកលុយ​មក​បន្ត​ការសិក្សា​របស់ខ្លួន​ផង និង​ដើម្បី​បាន​ជួយ​ផ្គត់​ផ្គត់​ដល់​គ្រួសារ​ផង​៕ ដោយ​:​បញ្ញា​សាស្ត្រ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ