​រថយន្តបុក​ជាមួយ​រថយន្ត​បណ្តាលឱ្យ​របួស​ជាច្រើន​នាក់​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​

633
ចែករម្លែក

​ដោយៈ​គ្រី​សម្បត្តិ​/​ភ្នំពេញៈ​មនុស្ស​ប្រុស​ស្រី​ជាច្រើន​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល​ដោយ​រថយន្ត​ម៉ាក​តា​កូ​ម៉ា​បើក​បុក​ជាមួយ​រថយន្ត​ដឹក​កម្មករ​រោងចក្រ​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣​ក្នុង​សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​យប់​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៨ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​រថយន្ត​បង្ក​ម៉ាក​តា​កូ​ម៉ា​ពណ៌​ស​ពាក់​ស្លាក​លេខ​រដ្ឋ​36.2-0323​ដែល​បើកបរ​ដោយ​បុរស​ម្នាក់​បាន​រងរបួស​ធ្ងន់​។​ចំណែក​រថយន្ត​រងគ្រោះ​ម៉ា​កកូ​រេ​មួយ​តោន​កន្លះ​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​2A6043​បើកបរ​ដោយ​បុរស​ម្នាក់​រួម​ដំណើរ​ជាមួយ​នារី​កម្ម​ការ​នី​ដែល​របួសធ្ងន់​៣​នាក់​ស្រាល​៤​នាក់ ។​

ក្រោយ​កើតហេតុ​គេ​ឃើញ​ក្រុម​សង្គ្រោះបន្ទាន់​របស់​អង្គភាព​711​និង​ង​70​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ដើម្បី​ជួយសង្គ្រោះ​។​បន្ទាប់មក​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​បាន​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕S/​

​រថយន្តបុក​ជាមួយ​រថយន្ត​បណ្តាលឱ្យ​របួស​ជាច្រើន​នាក់​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​

 

 

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ