មកជួប​កំពូល​សេដ្ឋី​ស្តេច​ល្បែង ចាយលុយ​ខ្ជាំ​ងៗ និង​មាន​ស្រី​រាប់​ផ្លូន​!

2058
ចែករម្លែក
  • 319
    Shares

​លោក ដាន់ ប៊ី​ល​ហ្សឺ​រៀន (DAN Bilzerian) ដែលជា​មហាសេដ្ឋី​ល្បែង​បៀរ​ដ៏​ពូកែ បាន​ក្លាយជា​មនុស្ស​ល្បីល្បាញ​ដោយសារ​ចូលចិត្ត​ធ្វើ​ពិធីជប់លាង​មាន​ស្រី​ស្អាតៗ​ច្រើន ដែលមាន​សម្រស់​មិន​ចាញ់​ស្រីៗ Playboy​។​

​ស្រីៗ​ជាច្រើន​អាច​ចេញចូល​ក្នុង​បរិវេណ​ផ្ទះ​ទំហំ ២៨៨០ ម៉ែត្រការ៉េ​របស់លោក​ប៊ី​ល​ហ្សឺ​រៀន នៅ​ទីក្រុង បែ​ល​អ៊ែរ រដ្ឋ​កាលីហ្វ័រ​ញ៉ា កន្លែង​ដែល​សេដ្ឋី​រូបនេះ​និយាយប្រាប់​កាសែត The Post ថា “​ស្រីៗ​ចង់​ស្លៀកពាក់​ឈុត​អ្វី​ក៏បាន​ដែរ​”​។​

​នៅពេលដែល​កំលោះ​វ័យ ៣៧ ឆ្នាំ​រូបនេះ​មិន​នៅផ្ទះ​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា គាត់​ជា​ញឹកញាប់​គឺ​នៅផ្ទះ​លំហែកាយ​របស់គាត់​នៅ​ឡាស​វេ​ហ្គាស ឬ ជិះ​ស្គី​លើ​ទឹកកក​ជាមួយ​ម្ចាស់​មេដាយមាស​អូឡាំពិក សោ​ន វ៉ា​យ នៅ​នូ​វែ​ល​សេ​ឡង់ ឬ​ជប់លៀង​ជាមួយ​មិត្តភក្តិ​នៅ​ប្រទេស​តា​ហ៊ី​ទី ឬ កោះ​អ៊ី​ប៊ី​ហ្សា ឬ ប្រណាំង​ឡាន​នៅលើ​វាល​ខ្សាច់ ឬ ជិះទូក​ក្តោង​នៅ​ជុំវិញ​កោះ​ផុន​ទីន​របស់​អ៊ីតាលី​។ រូបថត​មួយ​បង្ហោះ​នៅលើ Instagram បានបង្ហាញ គាត់​កំពុង​ទៅលេង​នៅ​សៀង​ហៃ​ប្រទេស​ចិន “​ដោយ​គ្មាន​ហេតុផល​អ្វី​ត្រូវ​ទៅលេង​សោះ​”​។​

​កាលពី​ខែសីហា គាត់​និង​បងប្រុស​របស់គាត់​បាន​ហោះ​ទៅ​ទឹកដី​ដូនតា នៅ​ប្រទេស​អា​មេ​នី​។ បន្ទាប់ពី​ដំណើរ​ផ្សងព្រេង​បានបញ្ចប់ អា​ហ្សែ​បៃ​ហ្ស​ង់​បានចេញ​ដីកាចាប់ខ្លួន​លោក​ប៊ី​ល​ហ្សឺ​រៀន ទាក់ទង​នឹង​ការចោទប្រកាន់ថា​លោក​បានទទួល​គ្រាប់បែក​ដោយ​ខុសច្បាប់ និង បាញ់កាំភ្លើង​ដាក់​ជើង​ទម្រ​មី​ស៊ី​ល​នៅ​ចម្ងាយ​កៀក​បំផុត​។​

​វា​ជា​របៀប​រស់នៅ​ដ៏​ហ៊ី​ហា​បំផុត ដែល​ធ្វើឱ្យ​គាត់​មាន​អ្នកគាំទ្រ​ចំនួន ២៤,៥ លាន​នាក់​នៅលើ Instagram កន្លែង​ដែល​គាត់​អួត​ពី​ពិភពលោក​របស់គាត់​ដោយ​គ្មាន​អៀនខ្មាស់ ទោះបី​ពួក​អ្នក​រិះគន់​និយាយថា​គាត់​កេងចំណេញ​លើ​ស្រីៗ​ស្លៀកពាក់​ឈុត​ប៊ី​គី​នី​ក៏ដោយ​។ កាលពី​ខែមីនា​ឆ្នាំ ២០១៧ លោក​បាន​បង្កើត​ភាព​រំជើបរំជួល​មួយ​តាមរយៈ​ការ​បង្ហោះ​រូបភាព​ខ្លួន​គាត់​ផ្ទាល់​កំពុង​ដេក​ក្នុង​អាងទឹក​ក្តៅ និង ប្រើ​ស្រី​ស្អាត​ស្រាត​អស់ៗ​រលីង​ធ្វើជា​តុ​អាហារ​។ លោក​បានសរសេរថា “​វា​ជា​ទិវា​សិទ្ធិនារី សូម​អរគុណ​”​។​

​ប៉ុន​ហ្នឹង​នៅ​មិនទាន់​ចាស់ដៃ​ទេ គាត់​បាន​សរសេរ​កាល​ពី​ខែមករា​ថា “​យុទ្ធនាការ #metoo ចង្រៃ​យ៎​កំពុងលែង​ត្រួតត្រា​បាន​ហើយ​។ ប្រុសៗ​ត្រូវគេ​បំផ្លាញ​ជីវិត​ពួកគេ​អស់ ដោយសារតែ​ស្ទាប​ខ្នង​ស្រីៗ ឬ គ្រាន់តែ​វាយ​នរណាម្នាក់​”​។

​ស្រីៗ​ដែល​ចង់​ចូលរួម​ពិធីជប់លៀង​ដ៏​ហ៊ឹកហ៊ាក់​របស់លោក​ប៊ី​ល​ហ្សឺ​រៀន ត្រូវតែ​គោរព​តាម​គោលការណ៍​របស់គាត់ ៖ “​បើ​ពួកនាង​មក​ដោយ​តុបតែង​មុន​អាក្រក់ កុំ​ចូលក្នុង​អី ខ្ញុំ​ចាត់ចែង​ពិធីជប់លៀង​នេះ​ជា​លក្ខណៈ​ផ្តាច់មុខ និង​ទុកចោល​កន្លែង​ឱ្យ​ទំនេរ​តែម្តង​”​។

​ប៉ុន្តែ​ស្រីៗ​នៅតែ​ចង់ទៅ​ជប់លៀង​ជាមួយ​គាត់​។ លោក​ប៊ី​ល​ហ្សឺ​រៀន​និយាយថា “​ស្រីៗ​ទាំងនោះ​នឹង​ផ្ញើ​រូប​ស្រាត​ចេញ​កំប៉េះគូទ និង ប្រាកដ​ណាស់ គឺ​យល់ព្រម​ឡើង​គ្រែ​ជាមួយ​ខ្ញុំ​។ ខ្ញុំ​ទទួលបាន​អា​ចឹ​ងៗ​ច្រើនណាស់​”​។

​នាង ខេ​ត​លីន អូ ខូ​ន​ន័​រ អាយុ ២៨ ឆ្នាំ គឺជា​តារា​សម្តែង និង​ជា​ភ្ញៀវ​ញឹកញាប់​ក្នុង​ពិធីជប់លៀង​រាល់ថ្ងៃ​របស់លោក​ប៊ី​ល​ហ្សឺ​រៀន​។ នាង​និយាយថា “​ខ្ញុំ​បាន​ទៅ​ចូលរួម​ពិធីជប់លៀង ដែល​ឃើញ​ស្រីៗ​សុទ្ធតែ​ដើរ​ស្រាត​។ អ្នកខ្លះ​ពពាក់ពពូន​គ្នា​៣​នាក់ គ្នា​៤​នាក់ ឬ គ្នា​ទាំង​ហ្វូង ដោយ​ធ្វើ​អ្វីៗ​តាមចិត្ត​គ្មាន​សម្ពាធ​អ្វី​ទាំងអស់​។ រឿង​ទាំងអស់នេះ​កើតឡើង​ជាធម្មតា​នៅផ្ទះ​របស់លោក​ប៊ី​ល​ហ្សឺ​រៀន​។ ស្រីៗ​នៅ​ទីនោះ​សុទ្ធតែ​សិច​ស៊ី​ទាំងអស់​។ ពួកនាង​មាន​អាយុ​ខ្ទង់​២០​ស្តើង​ទាំងអស់​”៕ ដោយ៖ កញ្ញាដាលីស

លោក ដាន់ ប៊ី​ល​ហ្សឺ​រៀន និង​ស្រីៗ​របស់គាត់

ទីតាំងផ្សាយពាណិជ្ជកម្ម