ព្រះអង្គម្ចាស់​ហារី​និង​ព្រះ​នាង​មេ​ហ្គា​ន​យាង​ធ្វើ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​នៅ​ទីក្រុង​ស៊ីដនី​

1011
ចែករម្លែក

​ព្រះអង្គម្ចាស់​ហារី​និង​ព្រះ​នាង​មេ​ហ្គា​ន​បាន​យាង​មកដល់​ទីក្រុង​ស៊ីដនី​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១៥​តុលា ដើម្បី​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ទ្រង់ទ្រាយ​ធំ​នៅ​តំបន់​ប៉ាស៊ីហ្វិក ដែលជា​ដំណើរ​ទៅកាន់​ក្រៅប្រទេស​ដ៏​សំខាន់​លើក​ទី ១ របស់​សែ​រាជវង្ស​អង់គ្លេស​ក្នុងនាម​ជា​ព្រះ​ស្វាមី​និង​មហេសី​។​

​ទ្រង់​ទាំង​២​អង្គ​បានមក​ដល់​ប្រទេស​អូស្ត្រាលី​ដែល​កំពុងមាន​ភ្លៀង​សើម​និង​រងា បន្ទាប់ពី​បាន​អបអរ​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​សាច់ញាតិ​រាជវង្ស គឺ​ព្រះអង្គម្ចាស់​យូ​ជីន​ជាមួយ​អ្នកជំនួញ​ស្រា​ម្នាក់​។​

​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​ជាង​២​សប្តាហ៍​នេះ​នឹងធ្វើ​ឡើង​នៅ​ប្រទេស​អូស្ត្រាលី ហ្វី​ជី តុង​ហ្គា និង​នូ​វែ​ល​សេ​ឡង់ ដែល​សុទ្ធតែជា​អតីត​អាណានិគម​របស់​ចក្រភព​អង់គ្លេស​។​

​តាមន័យ​បច្ចេកទេស មហាក្សត្រិយ៍​អេ​លីហ្សា​បេ​តទី​២​គឺ​នៅតែ​ជា​ប្រមុខរដ្ឋ​នៅក្នុង​ប្រទេស​អូស្ត្រាលី ទោះបី​ជាក់ស្តែង ប្រទេស​នេះ​គឺជា​ប្រទេស​ឯករាជ្យ​និង​មានការ​គាំទ្រ​យ៉ាងសំខាន់​សម្រាប់​ការ​ក្លាយជា​សាធារណរដ្ឋ​ក៏ដោយ​។​

​ព្រះអង្គម្ចាស់​ហារី​និង​ព្រះ​នាង​មេ​ហ្គា​ន​គឺ​ទំនងជា​នឹង​ផ្តល់​ចំណី​ដល់​ខ្លាឃ្មុំ​អូស្ត្រាលី ទត​ទាហាន​សម្តែង​ក្បាច់គុន​ហា​កា និង​ចូលរួម​ការប្រកួត​មួយ​ឈ្មោះថា Invictus Games ដែលជា​ការប្រកួត​កីឡា​ចម្រុះ​សម្រាប់​អតីត​ទាហាន​រងរបួស ដែល​នឹង​បើកឆាក​នៅ​ថ្ងៃ​សៅរ៍​ទី ២០ តុលា​។​

​ដំណើរ​ទស្សនកិច្ច​ទាំងមូល​នឹងត្រូវ​បាន​ឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​អង់គ្លេស​៕ ដោយ៖ កញ្ញាដាលីស

ព្រះអង្គម្ចាស់​ហារី​និង​ព្រះ​នាង​មេ​ហ្គា​ន​បាន​យាង​មកដល់​ទីក្រុង​ស៊ីដនី​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១៥​តុលា

ទីតាំងផ្សាយពាណិជ្ជកម្ម