PSG ចង់បាន​លោក អា​សេន វែង​ហ្គើ មក​ធ្វើជា​ប្រធាន​បច្ចេកទេស​ថ្មី​

1159
ចែករម្លែក

​លោក អា​សេន វែង​ហ្គើ (Arsene Wenger) អាច​នឹង​វិលត្រឡប់​មកកាន់​វិស័យ​បាល់ទាត់​វិញ ស្របពេល​ក្រុម​យក្ស​បារាំង Paris Saint-Germain (PSG)​នៅ​ក្របខណ្ឌ Ligue 1 ចង់​ជួល​អតីត​គ្រូបង្វឹក​ក្លិប​អា​សេណ​ល​( Arsenal) រូបនេះ ធ្វើជា​ប្រធាន​បច្ចេកទេស​ថ្មី​របស់ខ្លួន​។​
​ ​
​លោក វែង​ហ្គើ កំពុង​រីករាយ​ជាមួយនឹង​ពេលវេលា​ទំនេរ​របស់លោក បន្ទាប់ពី​ចាកចេញ​ពី​ក្លិប Arsenal កាលពី​រដូវក្តៅ ដោយ​លោក​បាន​ចំណាយពេល​២២​ឆ្នាំ​ដឹកនាំ​ក្លឹប​នេះ​។​
​ ​
​ប៉ុន្តែ​គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ អាច​នឹង​ត្រឡប់​មកកាន់​វិស័យ​បាល់ទាត់​វិញ​ក្នុងពេល​ឆាប់ៗ​នេះ ស្របពេល​មាន​សេចក្តីរាយការណ៍​ថា ក្លិប PSG ចង់​នាំយក​លោក វែង​ហ្គើ មក​ធ្វើ​ការងារ​ជាមួយ​គ្រូបង្វឹក​បច្ចុប្បន្ន ថូ​ម៉ាស ទូ​ចេ​ល (Thomas Tuchel) ។​
​ ​
​លោក ទូ​ចេ​ល បាន​ដឹកនាំ​ក្រុម PSG យកឈ្នះ​៩​ប្រកួត​ជាប់​គ្នា​ក្នុង​ក្របខណ្ឌ Ligue 1 បន្ទាប់ពី​ចូល​ដឹកនាំ​ជំនួស​លោក អ៊ូ​ណៃ អេ​មឺ​រី (Unai Emery) ដែល​ជំនួស​លោក វែង​ហ្គើ នៅ​ក្លិប Arsenal ។​
​ ​
​ប៉ុន្តែ​តាម​ព័ត៌មាន​ថា គ្រូបង្វឹក​សញ្ជាតិ​អាល្លឺម៉ង់ អេ​មឺ​រី ប៉ះទង្គិច​ពាក្យសម្តី​ជាមួយ​ប្រធាន​បច្ចេកទេស អាន​តេ​រ៉ូ ហ៊ែ​ន​រិ​ក (Antero Henrique) ហើយ​ក្លឹប PSG មើលឃើញ​លោក វែង​ហ្គើ ជា​បេក្ខភាព​ស័ក្តិសម​ក្នុងការ​លុបបំបាត់​បញ្ហា​ទាំងនេះ​បាន​។​
​ ​
​ប្រសិនបើ​គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ​ចូលរួម​ជាមួយ​ក្លឹប PSG មែន លោក​នឹងធ្វើ​ការងារ​ជាមួយ​កីឡាករ ឃី​លៀន អឹម​បា​ប៉េ (Kylian Mbappe) ដែល​ត្រូវបាន​គេ​ប្រដូច​ទៅនឹង​អតីត​ខ្សែប្រយុទ្ធ Arsenal ធា​រី ហង់​រី (Thierry Henry) ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក អា​សេន វែង​ហ្គើ (Arsene Wenger)​

ទីតាំងផ្សាយពាណិជ្ជកម្ម