បាតុករ​រាប់ពាន់នាក់​នៅ​មី​យ៉ាន់​ម៉ា ថ្កោលទោស​អន្តរាគមន៍​បរទេស​

3388
ចែករម្លែក

កាលពីថ្ងៃអាទិត្យទី១៤តុលា បាតុករជាតិនិយមរាប់ពាន់នាក់ដែលគាំទ្រយោធាបានដើរក្បួនឆ្លងកាត់ទីក្រុងយ៉ានហ្គោនដោយសម្តែងការគាំទ្ររបស់ពួកគេដល់កងទ័ពនិងរដ្ឋាភិបាលមីយ៉ាន់ម៉ា ហើយថ្កោលទោសការចូលពាក់ព័ន្ធរបស់បរទេសនៅក្នុងកិច្ចការរបស់ប្រទេសនេះ។

សង្ឃជាតិនិយមជ្រុល Wirathu ដែលគេដាក់ឈ្មោះថាសង្ឃ “ប៊ីន ឡាដេន “រិះគន់សហគមន៍អន្តរជាតិដែលចង់អោយមានការស៊ើបអង្កេតលើពួកឧត្តមសេនីយ៍មីយ៉ាន់ម៉ាដោយសារតែវិបត្តិរ៉ូហ៊ីងយ៉ា

ការដើរដង្ហែដោយមានកាន់រូបថត លោក Min Aung Hlaing ឧត្តមសេនីយជាន់ខ្ពស់របស់ប្រទេសនេះបានដើរឆ្ពោះទៅកាន់កន្លែងជូបជុំមួយ ជាទីដែលក្រុមវាគ្មិនច្រើននាក់ បានថ្លែងទៅកាន់ក្រុមបាតុករដែលកាន់គ្រវីទង់ជាតិ និងបានថ្កោលទោសចំពោះការចូលពាក់ព័ន្ធរបស់សហគមន៍អន្តរជាតិនៅប្រទេសមីយ៉ាន់ម៉ា ដោយអះអាងថាបាតុករ នឹងធ្វើការប្រឆាំងតបវិញប្រឆាំងអង្គការអន្តរជាជាតិទាំងឡាយដែលបានអំពាវនាវឱ្យមានការស៊ើបអង្កេតនិងការកាត់ទោសឧត្តមសេនីយកំពូលៗរបស់ប្រទេសនេះ។

ក្រុមបេសកកម្មស្វែងរកការពិតរបស់អង្គការសហប្រជាជាតិបានរាយការណ៍កាលពីខែមុនថា កងទ័ពមីយ៉ាន់ម៉ា បានសម្លាប់ជនស៊ីវិលមូស្លីមរាប់ពាន់នាក់ ដុតបំផ្លាញភូមិរាប់រយរបស់ពួកគេ ធ្វើការបោសសម្អាតក្រុមជនជាតិភាគតិចនិងការចាប់រំលោភ។ ក្រុមបេសកកម្មស្វែងរកការពិតនេះ បានអំពាវនាវអោយមានការស៊ើបអង្កេតលើឧត្តមសេនីយ៍កំពូលៗទាងនោះ និងចោទប្រកាន់ពីបទប្រល័យពូជសាសន៍៕ដោយ:សុខា/SN

ទីតាំងផ្សាយពាណិជ្ជកម្ម