​ឃាត់ខ្លួន​ប្តី​វាយ​ប្រពន្ធ​ស្រោច​ទឹក​ក្តៅ​បញ្ជូនទៅ​តុលាការ​

790
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​នៅ​ព្រឹក​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០១៨​នេះ​កម្លាំង​នគរបាល​ខេត្តបាត់ដំបង​បាន​បញ្ជូន​បុរស​ម្នាក់​ទៅ​តុលាការ​ពីបទ​ប្រើ​អំពើ​ហឹ​ង្សា​ដោយ​ចេតនា​(​វាយដំ​ប្រពន្ធ​និង​ស្រោច​ទឹក​ក្តៅ​)​។​បុរស​រូបនេះ​ត្រូវ​កម្លាំង​នគរបាល​ស្រុក​ថ្មគោល​ឃាត់ខ្លួន​នៅ​ចំណុច​ក្រុមទី​៩​ភូមិ​អូរ​តា​គី​ឃុំ​អូរ​តា​គី​ស្រុក​ថ្មគោល​កាលពី​យប់​ថ្ងៃ​១៣​ខែតុលា​ឆ្នាំ​២០១៨​។​

​លោក​វរសេនីយ៍ឯក​ផង់ សុភាព​អធិការនគរបាល​ស្រុក​ថ្មគោល​បានឱ្យដឹងថា​ជនសង្ស័យ​ជា​ប្តី​ឈ្មោះ ឌិន ប្រុស​អាយុ​២៥​ឆ្នាំ​រស់នៅ​ភូមិ​អូរ​តា​គី ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល​។​ចំណែក​ប្រពន្ធ​ឈ្មោះ សិទ្ធ រស្មី អាយុ​៣៦​ឆ្នាំ​បាន​រងរបួស​រលាក​មុខ​ខាងឆ្វេង​រលាក​ខ្នង​-​រលាកជើង​ខាងឆ្វេង​ត្រូវបាន​អ្នកជិតខាង​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ថ្មគោល​។​

​លោក​អធិការ​ស្រុក​បាន​បញ្ជាក់ថា​មូលហេតុ​គឺ​មកពី​ប្តី​ផឹកស្រា​ស្រវឹង​ហើយ​ប្រពន្ធ​បាន​ណែនាំ​កុំឱ្យ​ផឹក​ច្រើនពេក​។​ប្តី​ខឹង​ក៌​វាយ​ទាត់​ធាក់​និង​យក​ទឹក​ក្តៅ​យកមក​ជះ​លើ​ប្រពន្ធ​តែម្តង​។​ករណីនេះ​ការិយាល័យ​ជំនាញ​ខេត្ត​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​បាត់ដំបង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/


​ ​ ​